អ្វីទៅជារូបភាព HDR?

សម្រាប់​លោក​អ្នក​ដែលប្រើប្រាស់ iPhone ប្រាកដ​ជា​ឃើញ​មាន​មុខងារ HDR នៅ​ក្នុង Camera ខណៈ​ដែល​មនុស្ស​ជាច្រើន​ឆ្ងល់ថា អ្វីទៅ​ជា HDR? HDRI ឫ HDR មាន​ពាក្យ​ពេញ​ថា High Dynamic Range Imaging គឺ​ជា​ការ​ដាក់​ច្របាច់​បញ្ចូល​គ្នា​រវាង​រូបភាព ដែល​មាន​ពន្លឺ​ភ្លឺខ្លាំង និង​ងងឹត ដែល​ស្ថិត​នៅ​ក្នុង​ប្លង់តែមួយ ដើម្បីទទួល​បាន​ពន្លឺគ្រប់​កន្លែង​នៅ​ក្នុង​ប្លង់​នោះ ។ ឧទាហរណ៍៖

រូបភាពពី Google+

រូបខាងលើនេះបង្ហាញយ៉ាងច្បាស់ពីលក្ខណៈរបស់រូបភាព HDR (លេខ១) ដែលមានពន្លឺ ផ្សំឡើងពីរួបលេខ២ និងលេខ៣។

វិធីបង្កើតរូបភាព HDR

ប្រសិន​បើ​លោក​អ្នក​​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone គឺ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថត​យក​រូបភាព​ជា​លក្ខណៈ HDR នេះ​ណាស់ ដោយ​ហេតុ​ថា មុខ​ងារ​នេះ​មាន​ភ្ជាប់​មក​ស្រាប់​ក្នុង Camera របស់​ទូរស័ព្ទ ឫ​លោក​អ្នក​អាច​ទាញ​យក​ កម្មវិធី បន្ថែម​ក៏បាន ។ ដើម្បី​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ក្តី រូប​ភាព​នោះ​មិន​សូវ​ជា​មាន​សម្រស់​ស្រស់​ស្អាត​ដូចជា​រូបភាព​ដែល​ថត​ដោយ​ម៉ាស៊ីន Camera DSLR នោះ​ឡើយ ។
ដើម្បី​ថត​រូប​ភាព HDR តាម​រយៈ​ម៉ាស៊ីន Camera លោក​អ្នក​គប្បី​មាន​ចំណេះ​ដឹង​មូល​ដ្ឋាន​ទាក់​ទង​នឹង​ការ​ថត​រូប ដូច​ជា ការ​ប្រើប្រាស់​មុខ​ងារ Shutter Speed, ISO ជាដើម ។

លោកអ្នកនឹងត្រូវថតរូបបីសន្លឹក ក្នុងប្លង់តែមួយ (*) ដោយ

  • រូបទីមួយ ត្រូវយក EV +2 (**)

វាមានលក្ខណៈភ្លឺខ្លាំងនិងសម្រាប់ផ្តល់ពន្លឺដល់កន្លែងងងឹត

រូបភាពពី lesnumeriques.com

  • រូបទីពីរ ត្រូវយក EV -2

វាមានលក្ខណៈងងឹតបន្តិច តែវាសម្រាប់បង្ហាញឱ្យច្បាស់នូវវត្ថុនៅកន្លែងភ្លឺខ្លាំង​ ។

ចំណាំ៖ លោកអ្នកគួរជ្រើសយក ISO តូចតាមដែលអាចធ្វើបាន (ISO 100) ដើម្បីជៀសវាងរូបឡើងគ្រាប់ៗ…

iso-100-3200

  • រូបទីបី ត្រូវយក EV 0 (ធម្មតា ទូទៅ)

** លោកអ្នកអាចជ្រើសរើសយកត្រឹម +1/-1 ក៏បាន។
* ដើម្បីប្រាកដថា លោកអ្នកថតរូបស្ថិតក្នុងប្លង់តែមួយ លោកអ្នកគប្បីប្រើជើងទម្រ (Tripod) និង Set Timer។

បន្ទាប់​មក សូម​បើក​កម្មវិធី Adobe Photoshop​ រួច​ចុច File(Menu) > Automate > Merge to HDR Pro

1

សូម​ចុច Browse ដើម្បី​បើក​យក​រូបភាព​ទាំង​បីនោះ រួច​ចុច OK នោះ​លោក​អ្នក​អាច​ចាប់​ផ្តើម customize បានហើយ ។

ចំណេះដឹងបន្ថែម

កម្មវិធី​ដែល​លោក​អ្នក​គួរ​សាកល្បង​ជំនួស Adobe Photoshop ក្នុង​ការ​បង្កើត​រូបភាព HDR មាន​ដូចជា Photomatrix និង Nik HDR Efex Pro​ ជាដើម ។ ដើម្បី​​ឲ្យ​រូបភាព​​មាន​​ពណ៌​កាន់​​តែ​​ស្រស់​​ស្អាត​​បន្ថែម​ទៀត​នោះ លោក​អ្នក​គួរតែប្រើកម្មវិធី Adobe Lightroom ឫក៏ Nik Color Efex Pro ។

កុំភ្លេច LIKE និង SHARE 😀

អានថែមទៀត

របៀបបន្ថែមទំហំផ្ទុកទៅ​លើ iPhone/iPad

ការ​បន្ថែម​ទំហំ​ផ្ទុក​បន្ថែម​ទៅលើ​ ពពួកទូរស័ព្ទ​ Android មិនជាបញ្ហានោះទេ​ដោយសារ​តែ​ស្ទើរ​តែគ្រប់​ទូរស័ព្ទ​ Android ភាគច្រើន​មាន​ slot សម្រាប់​ដាក់​ micro SD បានហើយ​ការ​ផ្ទេរ​រូប​ភាព​ ឬ​ទិន្នន័យ​ផ្សេងៗក៏​មាន​ភាព​ងាយស្រួលមិនសូវ​ជាស៉ាំញ៉ាំ​ដូច​ iPhone​ ដែល​ត្រូវ​ការ iTune …

Leave a Reply