របៀប​ទាញ​យក APK Files ដោយ​ផ្ទាល់​ពី Google Play

ការ​ដំឡើង App នៅ​លើ​ទូរស័ព្ទ​ដៃ Android គ្មាន​អ្វី​ពិបាក​ទាល់​តែ​សោះ ដោយ​លោកអ្នក​គ្រាន់​តែ​មាន​គណនី Gmail មួយ​គឺ​គ្រប់​គ្រាន់ ។ ដើម្បី​ដំឡើង​កម្មវិធី​ណាមួយ​បាន លោកអ្នក​អាច​ដំឡើង​ពី ទូរស័ព្ទ​ផ្ទាល់ ដោយ​ចូល​ទៅ​ក្នុង Google Play ដែល​ជា​កម្មវិធី​មាន​ស្រាប់​ ហើយ​វាយ​ឈ្មោះ​​កម្មវិធី​ដែល​ចង់​ដំឡើង ។ ថ្ងៃនេះ សំបុកអាយធី សូម​បង្ហាញ​ជូន​គន្លឹះ​ថ្មី​មួយ​ទៀត គឺ​អ្នក​អាច​ទាញ​យក File .apk ដោយ​ផ្ទាល់​មក​លើ​កុំព្យូទ័រ ហើយ​ដំឡើង​ដោយ​ដាក់​វា​បញ្ចូល​ទៅ​ក្នុង​ទូរស័ព្ទ​វិញ ។

វា​ជារឿង​ស្មុគ​ស្មាញ​មួយ ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​ចង់​សាកល្បង ឬ​អនុវត្តន៍​តាម​នោះទេ ប៉ុន្តែ​កម្មវិធី​នីមួយៗ ដែល​មាន​នៅ​ក្នុង Google Play គឺ​ទាម​ទារ​ចាំ​បាច់​ឲ្យ​លោកអ្នក​ត្រូវ​ភ្ជាប់​ជាមួយ​អ៊ីនធើ​ណេត ទើបអាច​ទាញយកបាន ចុះ​បើ​កម្មវធី​ទំហំធំ? គិត​ដល់​ចំនុចនោះ លោកអ្នក​ប្រហែល​ជាចង់​អាន អត្ថបទនេះ​វិញមែនទេ? តោះ! អនុវត្តន៍​ជាមួយ​សំបុកអាយធី នូវ​គន្លឹះ​ជំនួយ​មួយ​នេះ ។

google-play-logo

ដើម្បី​អាច​ទាញយក File កម្មវិធី​ប្រភេទ apk មក​ដាក់​លើ​កុំព្យូទ័របាន លោកអ្នក​ចាំបាច់​ត្រូវ​ការ​ជំនួយ​ពី​ Chrome Extension ដែល​ជា​ធាតុ​ផ្សំ​ ដ៏ពេញ​និយម​របស់ Chrome Browser ក្នុង​ការ​បន្ថែម​មុខងារ​ពិសេសៗ ។ សូម​ចំណាំថា៖ គន្លឹះនេះ មិនមែន​សម្រាប់​ទាញយក File APK ដែល​ជា​ប្រភេទ​លក់​នោះទេ គឺសម្រាប់​តែ កម្មវិធី​ដែល​ឥតគិត​ថ្លៃ​តែប៉ុន្នោះ ។

ទាញយក APK Downloader extension for Chrome មិនមែន​នៅ​ក្នុង Chrome Extension Store នោះទេ

download_apks_0.png

បញ្ជាក់៖ វិធីនេះ​មិន​ស្រប​តាម​ច្បាប់​ដែល Google តម្រូវ​ឲ្យ​អនុវត្តន៍​តាម​នោះទេ Google’s Terms of Service ដែល​លោកអ្នកត្រូវ​ប្រើប្រាស់ ឬទាញយក App ដោយ​ផ្ទាល់ពី Google តែប៉ុន្នោះ ឬលោកអ្នក​អាច​បាត់​បង់​គណនី Google បើ​ប្រើ​ខុស​ច្បាប់ ។

វិធី​ដំឡើង APK Downloader

សូម​ចុចលើ តំណភ្ជាប់​ទាញយក​ខាងលើ ដើម្បីដំឡើង Chrome Extension ឈ្មោះ APK Downloader នេះ ។

download_apks_1.png

សូ​មចុច​លើ Options នោះ​លោកអ្នក​នឹង​ត្រូវ​ទាម​ទារ​ឲ្យ​បញ្ចូលគណនី លេខសម្ងាត់ និង Device ID ។ សូម​បញ្ជាក់ថា អ្នក​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​នេះ ដោយ​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង ទោះ​មាន​បញ្ហា​លើ​គណនី Google របស់​អ្នក​ក៏ដោយ ។

download_apks_2.png

ដើម្បី​អាច​បញ្ចូល Device ID លោកអ្នក​ត្រូវ​ចុច​ថា *#*#8255#*#* រួច​ចុច​បញ្ចូល (ចុចតេ – Call)  ហើយ​លោកអ្នក​នឹង​ទទួល​បាន​លេខ​​ដូចរូប ។

download_apks_3.png

ជាចុងក្រោយ បន្ទាប់​ពី​វាយ​បញ្ចូល​ព័ត៌មាន​​ត្រូវ​ការ រួចរាល់​ហើយ លោកអ្នក​នឹង​អាច​ទាញយក File APK ដោយ​សេរី និង​អាច​ចែក​រំលែក​ទៅ​អ្នក​ដទៃ​ឲ្យ​ប្រើប្រាស់ ដោយ​មិនចាំបាច់​ដំឡើង ឬទាញ​យក​ដោយផ្ទាល់​ពី Google Play ទៀតទេ ។

download_apks_5.png

ប្រសិន​បើ​ File នោះ​តូចជាង ២០ មេកាបៃ ឬ​លោកអ្នក​​មាន​អ៊ីនធើ​ណេត​សម្រាប់​ទាញយក សូម​អនុវត្តន៍​តាម​វិធី​ធម្មតា​ ដោយ​ពុំចាំបាច់​ប្រើ​ប្រាស់​គន្លឺះ​ខាងលើ​នេះទេ ព្រោះ​វាអាច​ប៉ះពាល់​ដល់​គណនី Google របស់​អ្នក ។

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

5 មតិ

  1. ខ្ញុំអាច Copy ឯកសារដែលមានExtension ជាApk បានដោយមិនចាំបាច់ធ្វើវិធីនេះ ដោយគ្រានតែមាន File Manager បាន ហើយ ឧទាហរណ៏ Root Explorer ជាដើម ដោយមុនដំបូងគ្រាន់តែចូលទៅកាន់ Data>App បន្ទាប់មកនឹងបង្ហាញ File Apk ហើយអាច Copy បានហើយ

    • សួស្តី!
      នេះ​ក៏​ជា​វិធី​មួយ​ល្អ​ដែរ បើ​ទូរស័ព្ទ​មិន Root ទេ អ្នក​អាច​ប្រើ​កម្មវិធី​សម្រាប់ backup ធម្មតា​ក៏អាច​យក File .apk បានដែរ!

  2. ខ្ញុំចង់ដឹងពីរបៀបដំឡើង version android 2.3.4 ទៅ 4.1 បានទេ សូមអគុណ

  3. *#*#8255#*#* ចុចលេីphone
    មែនទេ

  4. i canot download it\

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.