គន្លឹះ​ដំឡើង​វចនា​នុក្រម​ ជួនណាត ​ខ្មែរ​សម្រាប់​ទូរស័ព្ទ Android

ដើម្បី​ពង្រឹង​ឲ្យ​កាន់​តែ​ប្រសើរ​នូវ​ការ​ប្រើប្រាស់​ភាសាខ្មែរលើ​បណ្តាញ​អ៊ីន​ធើណេត លោកអ្នក​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​កម្មវិធី​វចនា​នុក្រម​ភាសាខ្មែរនានា ដើម្បី​ជៀស​វាង​ការ​ប្រើប្រាស់​ទាំង​ស្មាន ឬ​ការ​ប្រើប្រាស់​ដោយ​មិន​ត្រូវ​តាម​កាល​​​ ឬអាច​និង​ខុស​ទាំងស្រុង​ជាដើម ។ លោកអ្នក​ពិត​ជា​​ធ្លាប់​ដំឡើង​កម្មវិធី​វចនា​នុក្រមខ្មែរ របស់​សម្តេច​សង្ឃ​រាជ​ ជួន ណាត លើ​កុំព្យូទ័រ​ជាមិនខាន ព្រោះ​រាល់​ពាក្យ​ទាំង​អស់ និង​ការ​ប្រើប្រាស់​សុទ្ធ​តែ​យោង តាម​វចនា​នុក្រម​នេះ ។

​ថ្ងៃនេះ​សំបុកអាយធី សូម​​បង្ហាញ​ជូន​ការ​តម្លើង​ជាមួយ​ទូរស័ព្ទ​ដៃ Android វិញ​ម្តង ដែល​ការ​ត​ម្លើង​កម្មវិធី លើ​ទូរស័ព្ទ​ដៃ Android មិនមែន​ជា​ការងារ​លំបាក ក្នុងការ​អនុវត្តន៍​នោះទេ គ្រាន់​តែ​កម្មវិធី​មួយ​ចំនួន​ អាច​ទាម​ទារ​កម្មវិធីដទៃ ឲ្យ​ជួយ​គាំទ្រ ទើប​អាច​ប្រើ​កម្មវិធី​នោះបាន ។ យ៉ាងណាមិញ កម្មវិធី វចនា​នុក្រម​ខ្មែរ បង្កើត និង​​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ (ដោយ​កម្មវិធី SPICE នៃ​វិទ្យា​ស្ថាន​បើក​ទូលាយ) នេះ ពេល​ដែល​តម្លើង នឹង​ទាម​ទារ​ឲ្យ​តម្លើង​កម្មវិធី​ក្តារចុច​ (Khmer Standard Keyboard) ដែល​ជា​កម្មវិធី​​ជំនួយ​ក្នុងការ​វាយ​អក្សរ​ខ្មែរ​យូនី​កូដ​បាន​យ៉ាង​ត្រឹមត្រូវ ។

ទាញយក កម្ម​វិធី Choun Nath Dictionary​

ជំហានទី១៖ តម្លើង​កម្មវិធីវចនា​នុក្រម ជួន ណាត

បន្ទាប់​ពី​បាន​តម្លើង​រួចមក លោកអ្នក​នៅ​មិនទាន់អាច​ប្រើ​កម្មវិធី​វចនា​នុក្រមនេះ នៅឡើយ​ទេ លុះណា​តែ​លោកអ្នក​តម្លើង​កម្មវិធី​ក្តារចុច​បន្ថែម ព្រោះថា ដើម្បី​ស្វែង​រក​ពាក្យ​នៅ​ក្នុង​វចនា​នុក្រម​ លោកអ្នក​ត្រូវ​វាយ​អក្សរ​ខ្មែរ​យូនីកូដ ហើយ​កម្មវិធី​ក្តារចុច​នេះ នឹង​បំពេញ​តួនាទី​នេះ ។

before_use_Choun_Nath_dict_Need_Keyboard

Choun_Nath_dict_loading

ជំហានទី២៖ តម្លើង​ក្តារចុច​យូនីកូដ (Khmer Standard Keyboard)

សូម​អាន​អត្ថបទ​មុន ដែល​បង្ហាញ​ពី​ការ​តម្លើង​ក្តារចុច​យូនីកូដ​ខ្មែរ ចុច​ទីនេះ ។ បន្ទាប់​ពី​តម្លើង​រួចមក អ្នក​នឹងអាច​​ប្រើប្រាស់ ដោយ​វាយ​អក្សរ​ស្វែងរក​​និយម​ន័យ​នៃ​ពាក្យ​ណាមួយ​តាម​តម្រូវការ​លោកអ្នក ។

Choun_Nath_Dict

ជាចុងក្រោយ លោកអ្នក​នឹង​អាច​ស្វែងរក​ពាក្យ និង​និយម​ន័យ​នៃពាក្យ​ដោយ​ត្រឹម​ត្រូវ​បាន ដូច​ខាងក្រោម ។

type_your_word

definition_found

វចនានុក្រម ​សម្ដេច​សង្ឃ ជួន ណាត (យូនីកូដ)​ កំណែ ១.០ អាច​​អនុញ្ញាត​ឱ្យ​អ្នក​​រក​មើល​ពាក្យ ​និង​​និយមន័យ​ពាក្យ​ខ្មែរ​ណា​មួយ​​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​ក្ដារ​ចុច​យូនីកូដ​ខ្មែរ។ វចនានុក្រមនេះ ដំណើរការ​ក្នុង​ប្រព័ន្ធ​ Android ចាប់​ពី​កំណែ ២.១ ដល់​កំណែ​ចុងក្រោយ​បំផុត ។

និយម​ន័យ​​​នៃ​ពាក្យ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​ អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​​ពង្រីក​ឬ​បង្រួម​​​​ទំហំ​​ពុម្ព​អក្សរ​បាន​តាម​​តម្រូវការ។ លក្ខណៈ​នេះ​​គាំទ្រ​គ្រប់​កំណែ​​ Android ទាំងអស់​ លើក​លែង​តែ​​កំណែ ២.១ និង ៣.០ ។ លើស​ពី​នេះ​ទៀត​ ប្រសិន​បើ​អ្នក​មិន​មាន​ក្ដារ​ចុច​​យូនីកូដ​ខ្មែរ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក ​នោះ​កម្មវិធី​នឹង​​ជូន​ដំណឹង​អ្នក ព្រម​ទាំង​ស្នើ​ឲ្យ​ដំឡើង​វា​ដើម្បី​​ឱ្យ​អ្នក​អាច​ស្វែង​រក​ពាក្យ​បាន​។

ទិន្នន័យ​វចនានុក្រម​នេះ​ បាន​មក​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

វចនានុក្រម​ សម្ដេច​សង្ឃ ជូន ណាត កំណែ ១.០ ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​អេនដ្រយ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​កម្មវិធី​​ស្ថាបនា​ភាព​ជា​ដៃគូ​ដើម្បី​បរិយាកាស​ទំនាក់ទំនង​បែប​ច្នៃប្រឌិត (ជា​ភាសា​អង់គ្លេស​ហៅ​ថា SPICE) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID)។ វា​ត្រូវ​បាន​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្រោម​អាជ្ញាប័ណ្ណ LGPL ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ ដោយ​ឥត​គិត​ថ្លៃ​ចម្លង​និង​ចែកចាយ ។

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

7 មតិ

  1. I would like to as you how to install Version on Samsung Galaxy Ace 2? Because now is Android version 2.3.6 only so now i need to 4.1. easy to ready khmer unicode.

    Thanks for your tell me

  2. Dear
    can you help me, I have problem with my teb 3.8 version 4.2.2 , how can I use font khmer. .. I can see only facebook, but can’t see in Chuon Nath dictionary and other websites . please help….thanks

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.