វិធី​ចម្លង​វីដេអូ​ចេញ​ពី DVD-R ដោយ​ងាយ​ក្នុង Mac

នៅ​ក្នុង​ដំណើរ​​ប្រតិបត្តិ​ការ Mac OS X លោកអ្នក​អាច​បង្កើត​វីដេអូ DVD ថ្មី​បាន​ដោយ​ប្រើប្រាស់​កម្មវិធី​ជំនួយ​នានាដូចជា iDVD ជាដើម ដែល​ជា​កម្មវិធី​ដែល​មាន​តួនាទី​ពិសេស​ក្នុង​ការ​ជំនួយ និង​ផ្តល់​ជា Tool ងាយៗ​ដល់​លោកអ្នក​ប្រើប្រាស់ និង​ស្វែង​យល់ ។ យ៉ាងណាមិញ ក្រៅពី​ការ​បង្កើត​វីដេអូ​ថ្មី អ្នក​ក៏​អាច​ចម្លង​វីដេអូ​ចេញ​ពី DVD មួយ​ទៅកាន់​ DVD មួយ​ទៀត​បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ ។

សំបុក​អាយធី​ សូម​ណែ​នាំ​លោកអ្នកឲ្យ​សាក​ល្បង​កម្មវិធី​មាន​ស្រាប់​​នៅ​ក្នុង Mac OS X ឈ្មោះថា Disk Utility ដែល​មាន​មុខ​ងារ​ក្នុងការពិនិត្យ និង​កែប្រែ ជាពិសេស​គឺ​​អាច​ចម្លង​​វីដេអូ​ចេញ​ពី DVD ហើយ​ដាក់​ចូល​ (Burn) DVD ថ្មីបាន​យ៉ាង​ងាយ​ស្រួល​បំផុត ។​​

ចំណាំ៖ កម្មវិធី​អាច​ដំណើរ​ការ​បាន​ល្អ​ប្រសើរ និង​ជោគជ័យ​បាន​តែ​លើ​ប្រភេទ DVD ណា​ដែល​មិន​មិន​សិទ្ធិ​ចម្លង (copy protected) តែប៉ុន្នោះ ។

របៀប​ចម្លង​វីដេអូ​ចេញ

  • សូម​ស៊កឌីស​ DVD Video ដែល​អ្នក​ចង់​ចម្លង​ចេញ
  • សូម​ចុចលើ Launchpad => Other => Disk Utility លោកអ្នក​នឹង​ទទួល​បាន

Sample selected disc

  • បន្ទាប់​មក សូម​ចុចលើ New Image ដើម្បី​រក្សា​វីដេអូ​នោះ​ទុក – សូម​បំពេញ​តាម​គំរូ​ខាងក្រោម សម្រាប់ DVD ធម្មតា

New_image

  • ក្រោយ​ពី​បំពេញ​រួច​រាល់ហើយ សូម​លោកអ្នក​ចុច​លើ​ប៊ូតុង Create ដើម្បី​រក្សា​ទុក ។
  • សូម​ដក DVD នោះចេញ ហើយ​ពិនិត្យ​មើល​ត្រង់ Disk Utility អ្នក​នឹង​ឃើ់ញ​មាន File .cdr ដែល​ជា​ File អាច​ចម្លង​ទៅកាន់ DVD ថ្មី​បាន ។

របៀប​ចម្លង File .cdr ​វីដេអូទៅ​កាន់​ឌីស​ទទេថ្មី

  • សូម​ចុចលើ File ដែល​បាន​បង្កើត​ដូច​ក្នុងរូប

sample image in Disk Utility

  • សូម​ស៊ក​ឌីស DVD ថ្មី ហើយ​ចុ​ចលើប៊ូតុង​ Burn ដើម្បី​ចម្លង​ទិន្នន័យ វីដេអូ​ចូល​ក្នុង​ឌីស​ថ្មី ។ ក្រោយ​ពី​ដំណើរ​ការ​បាន​ចប់​សព្វ​គ្រប់​ហើយ លោកអ្នក​នឹង​ទទួល​បាន​ឌីស​ចម្លង​ថ្មី ដែល​អាច​ចាក់​លើ​ម៉ាស៊ីន DVD បាន​ដូច​ឌីស DVD វីដេអូ​ទូទៅ​ជាមិនខាន ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.