របៀប​ទាញ​យក Facebook Video ក្នុង Android Phone

គន្លឺះ​ពី​ការទាញ​​យក​វីដេអូ​​លើ​កុំព្យូទ័រ លើ Browser និង​លើ Facebook អាច​ល្ម​ម​គ្រប់​គ្រាន់​សម្រាប់​លោកអ្នក​ ដែល​ចង់​អនុវត្តន៍​ និង​ដោះ​ស្រាយ​នូវ​បញ្ហា​ទាក់​ទង​នឹង​ការ​ទាញ​យក​នេះ ។ ថ្ងៃនេះ សំបុកអាយធី សូម​បង្វែរ​ប្រធាន​បទ មក​សិក្សា​លើទូរស័ព្ទ​ដៃ Android វិញម្តង នោះគឺ​របៀប​ទាញ​យក Facebook Video ក្នុង Android Phone ។

ដើម្បី​អាច​ទាញយកបាន លោកអ្នក​ត្រូវ​តំឡើង​កម្មវិធី​ឈ្មោះ MyVideo Downloader for Facebook ដែល​អាច​ទាញ​យក​ និង​ប្រើប្រាស់​​ដោយ​ឥត​គិត​ថ្លៃ​ក្នុង Play Store ។

ទាញយក៖ MyVideo Downloader for Facebook

Video_Downloader copy

របៀប​ប្រើ​ប្រាស់​កម្មវិធី Video Downloader សម្រាប់​ទាញយក

  • បន្ទាប់​ពី​ទាញយក តាម​តំណ​ភ្ជាប់​ខាងលើ និង​តំឡើង​រួច​​មក សូម​ចុចលើ​កម្មវិធី​នោះ ដើម្បី​ដំណើរការ ។

Video_Downloader_Apps

  • សូម Login ចូល​ Facebook ដើម្បី​ អនុញ្ញាតឲ្យ​កម្មវិធី​ទាញ​យក​ព័ត៌មាន​ ដែល​ជាវីដេអូ​មក​បង្ហាញ​ជូន និង​ទាញយក

Login_Facebook

  • បើ​អ្នក​បាន​តំឡើង​កម្មវិធី Facebook ហើយ​បាន Login ជាស្រេច នោះ​វានឹង​ចូល​ដោយ​ស្វ័យ​ប្រវត្តិ – មិនទារទារ​ឈ្មោះ និង​លេខសម្ងាត់​ដើម្បី Login ឡើយ ។

Loading

  • ខាងក្រោម​នេះ ជា​វីដេអូ​ដែល​មាន​នៅ​ក្នុង New Feed, My Videos, Friends, Pages និង Groups ហើយ​លោកអ្នក​អាច​ចូល​ទៅ​ផ្នែក​នីមួយៗ ដើម្បី​ទាញ​យក ។

Logged_In

  • កំពុង​​​ស្វែងរក​វីដេអូ មក​បង្ហាញ​ពី​គណនី Facebook របស់​អ្នក ។

refreshing_data

  • បង្ហាញ​វីដេអូ​​ទាំងអស់​ដែល​មាន​នៅ​ក្នុង New Feed ។

Available_Video_New_Feed

  • សូម​ធីក​យក​វីដេអូ ណា​មួយ ឬ​ម្តង​ទាំងអស់​ដែល​លោកអ្នក​ចង់​ទាញយក ហើយ​ចុច​សញ្ញា​ ព្រួញ​ចុះ​ក្រោម​ដើម្បី​ទាញយក (មើលរូប)

select_video_and_download

  • លោកអ្នក​នឹង​ទទួល​បាន​វីដេអូ ពី Facebook តាម​តម្រូវ​ការ ដោយ​មិន​ពិបាក​ក្នុងការទាញ​យក​ទៀត​ទេ ។

Downloading_Selected_Videos

សន្និដ្ខាន

ក្រៅពី​កម្មវិធី Video Downloader នេះ​លោកអ្នក​អាច​ប្រើ​កម្មវិធី​ដទៃ ដែល​មាន​តួនាទី ស្រដៀង និង​ប្រសើរ​ជាងនេះ ។ សូម​ជួយ​ណែ​នាំ កម្មវិធី​ណា​ដែល​ប្រសើរ​មក​សំបុកអាយធី តាមរយៈ​​ការ​បញ្ចេញ​មតិ​តាម​ប្រអប់​ខាងក្រោម ។

អានថែមទៀត

របៀបដំឡើងកម្មវិធី Mono ដើម្បីប្រើភាសា C# ក្នុង​ការ​សរសេរ​កម្មវីធី​សម្រាប់​ប្រើប្រាស់​លើ អែនដ្រយ

អត្ថបទចុះផ្សាយដោយ លោក Sophat Chy សូមចុច “Like” បើលោកអ្នកពេញចិត្ត ឬបន្ថែមជាមតិប្រសិនបើអ្នកមិនពេញចិត្ត ធម្មតាអ្នកប្រើប្រាស់កម្មវីធីជាច្រើសម្រាប់សរសេរកម្មវីធីលើអែនដ្រយ ខាងក្រោមនេះខ្ញុំបានណែនាំ ភាសា C# ដែលប្រើលើ Mono សម្រាប់សរសេកម្មវីធីលើ …

15 មតិ

  1. Can i download from youtube???

  2. I clicked on your link but the play store not found.

  3. Es file explorer can download on facebook app and browser 🙂

  4. Tubemate can download from youtube

  5. Tube video downloader a also easy

  6. You can try the application apk named tubmate. It is worked all.

  7. How about download with iPhone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.