គន្លឹះ​ធ្វើ​ឲ្យ Android Phone អាច​អាន​ និង​វាយ​ភាសាខ្មែរ

ចម្ងល់​ និង​សំនួរ​នៅ​តែ​បន្ត​មាន​ចំពោះ​បញ្ហា​តំឡើង​ពុម្ព​អក្សរ​លើ​ទូរស័ព្ទ Android ។​ បន្ទាប់​ពី​បាន​អាន​អត្ថបទ​មុន ដែល​និយាយ​អំពី​ការ​តំឡើង​កម្មវិធី​​ភាសាខ្មែរ​ដោយ​ពុំ​ចាំ​បាច់​​ត្រូវការ​តំឡើង​ពុម្ព​អក្សរ​ខ្មែរ​រួម​មក​មិត្ត​អ្នក​អាន​មួយ​ចំនួន​នៅ​តែ​មាន​​មន្ទិល​សង្ស័យ​ថា តើ​ហេតុ​អ្វី​គាត់​មិនអាច​អាន​ភាសាខ្មែរ​លើ Browser ឬ​លើ Facebook? ថ្ងៃនេះ​សំបុកអាយ​ធី នឹង​ដោះស្រាយ​ចម្ងល់​របស់​លោកអ្នក​ ។ រូបខាង​ក្រោមនេះ បង្ហាញ​ពី​ការ​ដែល​មិ​ន​បង្ហាញ​ពុម្ព​អក្សរ​ខ្មែរ​លើ Facebook៖

font_wont_display

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោកគ្រាន់​តែ​តំឡើង​ File Khmer.apk ដែល​នឹង​ទៅ​ភ្ជាប់​នៅ Display ដោយ​ស្វ័យ​ប្រវត្តិ ។

បញ្ជាក់៖ គន្លឹះ​នេះ ដំណើរការ​តែ​ជាមួយ​ទូរស័ព្ទ Android កំណែប្រែ​ពី 4.1 ឡើងទៅ​តែប៉ុន្នោះ ។ ចំពោះ​កំណែប្រែ​ចាស់ជាងនេះ អាច​នឹង​មិន​ដំណើរ​ការ​ត្រូវ​ព្យាង្គ​តួ​អក្សរ​ឡើយ ។

Android_4.1.2

ដើម្បី​អាន​ភាសាខ្មែរ

ជាដំបូង៖ សូម​ទាញយក​​ និង​តំឡើងកម្មវិធី Khmer.apk

បន្ទាប់​ពី​ចុច​លើ​តំណភ្ជាប់​ខាងលើ ដើម្បី​ទាញយក​ហើយ​មក លោកអ្នក​នឹង​ទទួល​បាន​សារ​ព្រមាន​ពី​ការប្រើប្រាស់​កម្មវិធី​គ្មា​ន​ប្រភេទ (Unknown Source) ប្រសិន​បើ​លោកអ្នក​មិនទាន់​អនុញ្ញាត​ឲ្យ​តំឡើង​ពី​គ្រប់​ប្រភេទ​ទេ ។

install_Blocked

សូម​ចុចលើ Settings ដើម្បី​កំណត់​យក Unknown Sources ទើប​អាច​តំឡើង​កម្មវិធី​នេះបាន ។

ចំណាំ៖ ការ​ប្រើ Unknown Source ចំពោះ​តែ​កម្មវិធី​នេះ តែ​ប៉ុន្នោះ ។ ចំពោះ​កម្មវិធី​ដទៃ​សូម​ប្រុង​ប្រយ័ត្ន​មុន​នឹង​ប្រើប្រាស់ ។

Warning_Unknown_SourcesTick_Unknown_Source

ជំហានទី២៖ តំឡើង​កម្មវិធី​ Khmer.apk

បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​តំឡើង​រួច​មក លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​តំឡើង ។

Install_Khmer_TTF

Khmer_TTF_installed

ជំហាន​ទី៣៖ កំណត់​បង្ហាញ​ពុម្ព​អក្សរ​ Khmer

សូម​ចូល​ទៅ​កំណត់ Display ឲ្យ​បង្ហាញ​ពុម្ព​អក្សរ​ជំនួស​ឲ្យ​ ពុម្ព​អក្សរ​បរទេស​ដែល​មាន​ស្រាប់​ពេល​ទិញ​ទូរស័ព្ទ​ដំបូង ។ ចូលទៅ Settings => Display => Font Style ។

settings_go_display

select_font_style

choose_font_style

ជាចុង​ក្រោយ​ ក្រោយ​ពី​តំឡើង​ និង​អនុវត្តន៍​បាន​គ្រប់​សព្វហើយ សូម​សាកល្បង​បើក Browser ឬ Facebook ហើយ​ពិនិត្យ​ពុម្ព​អក្សរ​​ឡើង​វិញ ។ លោកអ្នក​ប្រហែល​ជា​នឹង​ទទួល​បាន​លទ្ធផល​ដូច​រូបខាងក្រោម៖

display_font_correctly_1

display_font_correctly

ដើម្បី​សរសេរ​ភាសាខ្មែរ

មិន​សូវ​ជាខុស​ប្លែក​ពី​ការ​អាន​ប៉ុន្មានទេ លោកអ្នក​អាច​​​សរ​សេរ​ភាសាខ្មែរ​លើ​ទូរ​ស័ព្ទ Androird បាន​​ដោយ​គ្រាន់​តែ​តំឡើង​កម្មវិធី Khmer Standard Keyboard គឺ​ជាការស្រេច (អាស្រ័យ​លើ​កំណែប្រែ Android ផងដែរ) ។

ជំហានទី១៖ តំឡើង​ក្តារ​ចុច – Khmer Standard Layout

បន្ទាប់​ពី​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាងលើ លោកអ្នក​អាច​តំឡើង​​ក្តារ​ចុច​នេះ​ ដោយ​ងាយស្រួល​តាមរូប​ខាងក្រោម៖

install_Khmer_standard_keyboard

ជំហាន​ទី២៖ បន្ថែម និង​ប្តូរ​ក្តារចុច​មក Khmer Standard Keyboard

ជាធម្មតា​​ក្តារ​ចុច​ដែល​ភ្ជាប់​មក​ស្រាប់​គឺ​ឈ្មោះ Samsung Keyboard ។

Choose_input_method

ដើម្បី​​បន្ថែម​ និង​ប្តួរ​ក្តារ​ចុច​នេះ​បាន លោកអ្នក​ត្រូវ​អនុវត្តន៍​តាម​​វិធី​ខាងក្រោម៖

  • សូម​ចុចលើ Set up input methods រូបខាងលើ ហើយ​ចូល​ទៅ​ធីក​យក Khmer Standard Keyboard ដើម្បី​បន្ថែម​ក្តារ​ចុច​នេះ​ទៅ​ជាមួយ​ក្តារ​ចុច​ដទៃ

Khmer_Standard_Keyboard

Tick_Khmer_Standard_Keyboard

  • បន្ទាប់​ពី​បន្ថែម​ហើយ លោកអ្នក​នឹង​ទទួល​បាន​ក្តារ​ចុច​មួយ​ថ្មី ដែល​អាច​​សរសេរ​ភាសាខ្មែរ​បាន​យ៉ាង​ល្អ ។

Tab_Khmer_Standard_keyboard

Keyboard_Khmer

សេចក្តី​សន្និដ្ឋាន

គន្លឺះ​ទាំង​ពីរ​ចំនុច​ខាងលើ អាច​នឹង​គ្រប់​គ្រាន់​សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរស័ព្ទ Android ដែល​មាន​កំណែប្រែ​​ចាប់ពី 4.1 ឡើងទៅ ដោយ​លោកអ្នក​មិន​ចាំ​បាច់​ Root នោះទេ ។ ចំណែក​ឯ​អ្នក​ប្រើ​ត្រឹម 2.3.6 វិញ​អាច​នឹង​មាន​បញ្ហា​​ទាក់ទង​នឹង​ការ​ដាក់​ដៃ​ជើង ឬ​ព្យាង្គ​នានា​ជាដើម ប្រសិន​បើ​លោកអ្នក​ចង់​ដាក់​ពុម្ព​អក្សរ​ខ្មែរ​ឲ្យអាន និង​វាយបាន​ត្រឹម​ត្រូវ ​អ្នក​អាច​រៀន Root (អាច​ខូច​ទូរស័ព្ទ បើ​អនុវត្តន៍​ខុស​បច្ចេក​ទេស) ឬ លោកអ្នក​អាច​ទំនាក់​ទំនង​​ទៅ​​ហាង​​ទូរស័ព្ទ​ ដែល​លោកអ្នក​បាន​ទិញ​ទូរស័ព្ទ​នោះ​ក៏​បានដែរ ។

អានថែមទៀត

តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?

Android គឺ​ជា​ប្រព័ន្ធប្រតិបត្តិការណ៍​បែប​ទូរ​ស័ព្ទ​ដៃ ដែល​បាន​នឹង​កំពុង​​ពេញ​និយម​ជា​រដូវ​កាល​ថ្មីៗ​នេះ ដោយ​រួម​មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​ និង​ថ្មីៗ​​ជាច្រើន​​បាន​​យក​​ប្រព័ន្ធ​ប្រតិបត្តិការណ៍​​មួយ​នេះ​ទៅ​ដាក់​​លើ​ប្រភេទ​ទូរស័ព្ទដៃ​ឆ្លាតវៃ (Smart Phone) ដូចជា Galaxy S, Galaxy SII ជាដើម ។ល។ ដើម្បីចែករំលែកនូវចំណេះ​ដឹងកម្រិតដំបូង …

177 មតិ

  1. Dear, My phone is Sony Xperia J ( ST26i) Android 4.1.2. after i installed Khmer.apk but my phone don’t have Font style( setting/display/font size ( only font size)). pls help me . looking forward to hearing from you.

  2. Just want to confirm that the phone need to rooted first?

  3. បងមានពុម្ពអក្សរខ្មែរសំរាប់Android version 2.3ទេបង?

  4. Excuse me, I have some question. After I install Khmer standard keyboard I can type in khmer but I cant see the text. why? My phone is xperia SL .

  5. សួស្តី​!​ !ទូរ​ស័ព្ទ​ខ្ញុំ​គឺ S3 4.1.2 បានតម្លើងតាម​ ក្នុងFacebook ឃើញ​អក្សរ​ខ្មែរ​ហើយ តែនៅ​ដាច់​អក្សរ​ខាង​ចុងខ្លះ​ និង​ឆ្ងល់​ពេល​ចូលលេង​ក្នុង Group មើល​អក្សរ​ខ្មែរ​អត់ឃើញ​សោះ​ ។

  6. my phone is xperia neo v (4.0) can or not?

  7. Just 4.1.2 . My new v4.2.2 Please Please

  8. សួស្ដីបង?ខ្ញុចង់សួរបងថាតើយើងទាញយកកម្មវិធីkhmer TTF តាមណាដែរ?

  9. សួរស្តី មានកម្មវិធី សំរាប់ទាញយក ការសរសេរ និងអានភាសារខ្មែ្ សំរាប់ iPad 4 អត់? សុំមេត្តា ជួយផងប្រាប់ផង តើខ្ញុំគួរតែធ្វើ ដូចម្តេច? សូមអរគុណ

    • សួស្តី! ដើម្បី​អាន និង​សរសេរ​ខ្មែរ​បាន​លើ iPad អ្នក​ចាំបាច់​ត្រូវ​ Jailbreak ជាមុនសិន ។ បន្ទាប់​មក​ទើប​អាច​ដំឡើង​បាន តាមរយៈ Cydia ។

  10. ខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីទាញយក jailbreak បាន?តាមកម្មវិធីអ្វី? សូមអរគុណ

  11. តើខ្ញុំអាចទាញយក jailbreak តាមកម្មវិធីអ្វី ?អរគុណ

  12. ខ្ញុំ ប្រើ iOS version 7.0.2

    • មិនទាន់​មាន Jailbreak លើ​​កំណែប្រែ​នេះ​នៅឡើយទេ! សូម​រង់ចាំសិន ឬទម្លាក់ Version មក​ត្រឹម 6.1 ទើបអាច​ Jailbreak ហើយ​ដំឡើង​​ Khmer បាន។

  13. សូមអរគុណ សំរាប់ការឆ្លើយតប!!!

  14. សុំទោសបង ទូរស័ព្ទរបស់ខ្ញុំ galaxy y version 2.3.6 តើបងអាចប្រាប់ពីរប្រៀបតម្លើងfont khmer បានទេ?
    ហើយនឹងរបៀបrootបានទេ?

    • សួស្តី! ដើម្បីអាច Root Galaxy Y បាន សូម​អនុវត្តន៍​តាម​ការ​បង្ហាញ ចុចទីនេះ ។ សូម​ប្រយ័ត្ន​រាល់​ដំណើរ​ការនីមួយៗ បើ​មាន​ការ​ធ្វេស​ប្រហេស អ្នក​អាច​ខូច​ទូរស័ព្ទ​នោះ​មិនខាន ។

  15. ការroot គឺឡើងversion មែនទេបង?

  16. I installed it already, but my phone show me in thai. why?

  17. កូនខ្មែរ

    khmer.apk គាំទ្រតែ samsung 4.1.x តែ sony ,htc ….. មិនអាចស្គាល់ខ្មែរទេ…តើមានវិធីអោយស្គាល់ខ្មែរដោយមិនបាច់ root សំរាប់ Sony ,htc ,motorolla ទេ??

    • សួស្តី!
      បច្ចុប្បន្ននេះ មិនទាន់​មាន​បច្ចេក​ទេស​ថ្មី​សម្រាប់​ទូរស័ព្ទ Sony, HTC, Motorolla នៅឡើយទេ ក្រៅពី​ Root ។ ប៉ុន្តែសម្រាប់ LG គឺ​មាន​ស្រាប់ ដោយ​មិន​ចាំបាច់​ដំឡើង​អ្វី​ទាំងអស់!

  18. បានតែ samsung និង ចុះ Model ផ្សេងនោះបង?

    • សួស្តី! សម្រាប់​ទូរស័ព្ទ​ម៉ាក ផ្សេង​ទាម​ទារ​ឲ្យ Root​ ។ ប៉ុន្តែសម្រាប់ LG ភាគច្រើន​គឺ​មាន​ភាសាខ្មែរស្រាប់!

  19. សួស្តីបង តើមានដំណោះស្រាយទេចំពោះអក្សរខ្មែរនៅក្នុង Face book វាដាច់អក្សរខ្លះៗនៅផ្នែកខាងចុង អរគុណបង
    ទូរសព្ទ័របស់ខ្ញុំ​ប្រភេទ SAMSUNG S3

  20. បងអាចប្រាប់ពីរបៀប Update version android បានអត់ ហើយនិងរបៀប Root …. I like Sombokit … (Y)

  21. i have download it already. butwhen I write in khmer it show me like this.ហតហិថថតងបវ​

  22. i have download it already. butwhen I write in khmer it show me like this.ហតហិថថតងបវ​ដាក់ជើអត់កើតទេ

  23. Hi! I have installed khmer.apk but when i look at font style i didn’t see khmer, what’s wrong with my phone. My phone is LG-LU6200

  24. តើខ្ញុំត្រូវRootមិចវិញទៅខ្ញុំអត់យល់?ទូរសព្ទខ្ញុំHTC h2

  25. នៅពេលធ្វើតាមជំហ៊ានខាងលើ ទូរស័ព្ទបង្ហាញថា font not available. How can I do?

  26. Hey,

    I have HTC one with Android 4.3 w/ sense 5.5. After I installed Khmer.apk nothing show up and setting doesn’t have font style either. Base on article above no root for this processing right? Can you link me the root proscessed for Khmer Unicode. Thanks

  27. នៅពេលធ្វើតាមជំហ៊ានខាងលើ ទូរស័ព្ទបង្ហាញថា font not available. How can I do? my phone sony neo v

  28. i have followed all your instruction. i got Galaxy SII verison: 4.1.2
    but why i still couldn’t see khmer word on face book and other browsers?

  29. Hello bong , when i want to search Khmer.apk in my appstore it, my phone can’t find this app. why?

  30. Hi bong, what about Galaxy note 8.0? can support Khmer unicode? because I want to buy it! thank!!!

  31. I follow ur step but the last step it show message that khmer font not able to use. I use galaxy mega 6.3 vs 4.2.2

  32. ហេតុអ្វីបានជានៅក្នុងfacebook ពេលគេសរសេរអក្សរខ្មែរ វែងវាបង្ហាញអត់អស់ គឺដាច់ខាង
    ចុង អីចឹង. តើមានវិធីណាអាចអានបានទាំងអស់កុំអោយដាច់បានទេ។ អគុណ

  33. Hello sombokit
    My model phone is sony z1
    Is it can support khmer font??
    Version 4.2.2 please help

  34. Hi! I have a problem.i use sumsung galaxy s4mini Ver. 4.2.2. I installed khmer.apk already but the problem is when I go to Font Style and select “Khmer”, it put “sorry this font is not available.” Tell me why???

  35. សួស្តីលោក សំបុកអាយធី.

    ទាក់ទងការតំឡើងបែបនេះមាន Website មួយចំនួនធំគឺមិនអាចមើលជាភាសាខ្មែរបាន ជួនកាលបើកមកអត់ឃើញមានអក្សរខ្មែរទេ ​ហេតុអ្វី? សូមជួយប្រាប់ផង?

    • សួស្តី! មកពី​គេហទំព័រទាំងនោះ មិនបាន​ភ្ជាប់​ពុម្ពអក្សរ ដែល​អាច​ឲ្យ​យើង​អាច​អាន​បាន​ដោយ​មិនចាំបាច់​ដំឡើង!

  36. hello bong for sony experia Z Ultral 4.2.2 why can not dd. thsi one only for samsung or all andronid phone

  37. my phone galaxy s dous gt-s7562 version 4.0.4 can or not ??

  38. 4.1.2 គឺស្អប់ត្រង់អក្សរខ្មែរ ដាច់ៗនៅខាងចុង (ឧទាហារណ៍ ខ្ញុំទៅសាលរៀន ) ឃើញតែសាខ្ញុំទៅសាលា បាត់រៀន ដាច់ខាងចុង។ ប៉ុន្តែ 4,2,2 ឡើងទៅគឺអក្សរខ្មែរដំណើការស្រួលណាស់

    • ត្រឹម​ត្រូវ​ណាស់! មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ!

  39. How about LG Optimus F120 ?

    • Hi, please check with Phone Shop which you buy from or LG Cambodia to support khmer language in LG.

      • bong I have been tried it but when I change font style to khmer it show this font not available. what should I do plz advice waiting u. thanks

  40. Android អាចលេងស្ទាយម៉ូតអក្សរដោយមិនបាត់ភាសាខ្មែរបានឫទេ?
    ខ្ញុំចង់ដូរស្តាយអក្សរ ប៉ុន្តែពេលដូររួចហើយ ពេលឆែកFB មើលអក្សខែ្មរអត់កើតទេ….

    • សួស្តី! បច្ចុប្បន្ន​ពុម្ពអក្សរ​ខ្មែរ​លើ Android ឬ iOS Device មិន​សូវ​សំបូរ​ម៉ូដ​ប្លែកៗ​នៅឡើយទេ! ប៉ុន្តែ​ប្រសិន​បើចង់លេង Font Style អង់គ្លេស​អាច​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ដើម្បី​អាច​ប្តូរ​បាន​ជា​ច្រើន​ម៉ូដ!

  41. Zert Strong Planter

    ពេលដំឡើង​ Khmer.apk រួចចូលទៅកាន់ display-font style-khmer ប៉ុន្តែ Galaxy S3 not supporty why who know?

  42. My phone don’t have font style. What should I do? If I want read khmer on fb.

  43. I just buy galaxy ace 3 (4.2.2) and I have follow your introduce. But I have problem when I have change font style from default font to khmer. It is show that font is not support and phone ask to uninstall Khmer.apk too. how can I solve this problem? I have follow this introduce to another samsung phone that is working. what is real of this problem?

  44. If my phone has no font style, what can I install font khmer? Please give solution to me. My phone is pantech discover (ICS 4.0.4).

  45. Hi! bong! My xperia don’t have Fonts Style! What can i do?

  46. Hello bong! i ever this instruction but can’t success coz when i choose khmer in font style it shows msg that ‘this font is not support….’ . my phone version 4.2.2 thanks for reply.

  47. hello sir could u tell me how to how to change icon to Khmer name on galaxy n iphone

  48. សុំជួយផង​ S3 I9300 ដំឡើង​​ FW 4.3 ថ្មី​ អត់មានអក្សរខ្មែរ​​ ខ្ញុំបានដំឡើង​ MultiLing Keyboard , Khmerupdate , khmer keyboard. ហើយបានធ្វើការ factory reset. នៅតែគ្មានដំស្រាយសោះ។​​នៅត្រង់​ font style ពេល​ធីក​លើខ្មែអាប់ដេតវាបានទាមទា uninstall.

  49. Nothing in your Dropbox

  50. ទូរស័ព្ទខ្ញុំពុំមាន font style te,so what can i do?

    • សួស្តី!
      សម្រាប់ 4.3 មិនអាច​ប្រើ​វិធីនេះបានទេ! សូម​ដំឡើង​តាម​កម្មវិធី iFont ជំនួសវិញ!

  51. ទូរស័ព្ទខ្ញំុversion 4.0.4 អាចដាក់អក្សរខ្មែរដោយមិនបាច់root បានទេ?

    • សួស្តី! វាអាស្រ័យលើ​ប្រព័ន្ធ​ដំណើរការរបស់ Firmware នោះ អាច Support ឬអត់ ។

  52. សួស្តី!
    សម្រាប់ android version 4.3 បានដំឡើង​ Font khmer រួចហើយ​ហេតុអ្វីក៍មើលក្នុង​​ Browser អត់ឃើញខ្មែរ?

    • វាអាចចំណើរការ​បាន​កម្មវិធីមួយចំនួន​ប៉ុណ្ណោះ មិនបានទាំងអស់ទេ! ដើម្បីអាច​មើល​ខ្មែរ​បានទាំងអស់ សូម​​សាកល្បង​ប្រើ 4.4 ដែល​មានភាសាខ្មែរស្រាប់ ។

  53. I use Sony Xperia Sp. I can’t find font style in my phone, what should I do???? Please tell me

  54. សួស្ដីបាទ
    ទូរស័ព្ទgalaxys3 វាអត់support នឹងfont khmerនេះទេតើខ្ញំត្រូវធ្វើុយ៉ាងណាទើបអាចមើលខ្មែរបាន សូមជួយប្រាប់ផង់

  55. សួស្តីបងប្រុស!! តើមានកម្មវិធី Editអាចសរសេជាភាសាខែ្មរបាននិងមានFont loy loyនៅលើ Android

  56. My Phone Sky Vega brand of korea
    Android 4.1.2 when i install khmer apk … It done .. But when i go set font style khmer font does not appear see it .. How can i solve it ..? Plz

  57. hi how to install android kitkat on galaxy grand dous

  58. My camera note 2 it always rotate how could i do it

  59. សួស្តីបងប្រុស!! ខ្ញំប្រើ xperia sត្រូវធ្វើុយ៉ាងណាទើបអាចមើលខ្មែរបាន សូមជួយប្រាប់ផង់

  60. My camera galaxy note when i open and capture the picture was rotate how could i do ?

  61. Hello! តើខ្ញុំត្រូវធ្វើយ៉ាងមិចដើម្បី Root and flash បាន?

  62. dear Mr. Sambokit
    i follow all your step. finally when i change font style to khmer , it says this font is not supported. so how to fix it?

    tks

  63. សុំទោស​ ខ្ញុំមានបញ្ហា មើលអក្សរខ្មែរអត់ឃើញពេលបើក Documents លើ Samsung galaxy s3

  64. Sir, why can’t I find Khmer TTF in playstore or mobogenie?

  65. Dear Admin,

    I can’t select Khmer on Font style after installed Khmer.apk and message alert is “This font is not supported Contact the font provider Uninstall this font?

    Note:
    Before can use normal
    Samsung Note II
    Version 4.3
    iFont has been installed
    Restared has been done

    I try to remove and install Khmer.apk around 9 times already but still the same case

    Thanks in advance!

  66. បងសុំសួរ1galaxys3 vesion4.1.1 ដំឡើងទៅ4.4.4បានអត់

  67. I use Sony Xperia sp ,I follow your step but still can’t see n use Khmer fornt

  68. សួរថាបើខ្ញុំបញ្ចូលវាទៅក្នុងទូរស័ព្ទរបស់ខ្ញុំហើយ។តើខ្ញុំអាចប្រើស្ទាយរបស់អក្សរខ្ញុំបានទៀតឬក៏អត់?ព្រោះថាឥឡូវនេះខ្ញុំប្រើអក្សរCool Jazz អក្សរវាទ្រេត។……សូមអរគុណ។

  69. បងទូរស័ព្ទខ្ញុំHuawei y530-u00អាចRoot បានហើយ តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីដំឡើង ពុម្ពអក្សរខ្មែរ? បើដំឡើងតាម ifont អាចមើលបានតែ apk មួយចំនួនមិនSupport សង្ឃឹមថាបងអាចជួយបាន សូមអរគុណទុក្ខជាមុន

  70. បងបងជួយប្រាប់ខ្ញុំផង នៅពេលដែលខ្ញុំដំឡើងអក្សរខ្មែរ (khmer TTF ) បន្ទាប់មកខ្ញុំចូលទៅ siting i chose khmer font but it not support with my androaid v4.3.

  71. HTC on x 4-2-2 How to install for read khmer? i try but inpossible

  72. សួរស្តីបង ខ្ញុំធ្វើតាមបងហើយ តែវាថា​ this font not support ទូរសព័្ទខ្ញុំ galaxy grand 2

  73. សួស្តី Android 4.3

  74. បងញុំចង់សួរថាហេតុអ្វី facebook លូវពេលញុំចូលឆែកក្នុងpage my friend ឃើញរូបនឹងវីដី
    អូ របស់អ្នកផ្សេងចឹង មិនឃើញអ្វីដែលគេ post ចឹង

  75. Hello bong. I bought Samsung Note 3 (N9006) Chinese. I follow your step, but when selecting Khmer font, it said “Font not supported – This font is not supported. contact the font provider. Uninstall this font?”

    Please can you help? Thank you.

  76. Is that possible for Samsung Galaxy S3?

  77. Hi admin,I can’t download the Khmer.apk. can you send me a link for download it?

  78. How to embed font Khmer or Khmer google font on android Version 4.3? I have app 2 languages English and Khmer, but When I change language to Khmer, it shows blank. I have apply these steps below:
    iFont_v3.8.2.apk
    Khmer.apk
    Klye.plugin.km-1.apk
    SeaFont.apk
    com.klye.ime.latin-1.apk
    But it still not shows Khmer Font.

  79. I can’t read Khmer font on MS. OFFICE on Galaxy A7 2015

  80. Hi bro you have android book te

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.