របៀប​ដំណើរ​ការ Windows Software លើ OS X

ប្រព័ន្ធ​ដំណើរ​ប្រតិ​បត្តិការ​របស់ Windows  និង Macs ជាប្រព័ន្ធ​ដែល​ពេញ​និយម និង​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ច្រើន​​បំផុត​​នៅ​លើ​ពិភពលោក ។ លោកអ្នក​អាច​ជ្រើស​រើស​ប្រព័ន្ធ​ណាមួយ​ក្នុង​ចំណោម​ប្រ​ព័ន្ធ​ទាំងពីរ​នេះ មក​ប្រើប្រាស់​សម្រាប់​បំពេញ​ការងារ​របស់​លោកអ្នក​ប្រចាំថ្ងៃ ។ ថ្ងៃនេះ​សំបុកអាយធី សូមលើក​យក​គន្លឹះ​ពី​ការ​ប្រើប្រាស់​កម្មវិធី និង​តំឡើង​នៅលើ​ប្រព័ន្ធ​ប្រតិ​បត្តិការ Mac (OS X) ដោយ​ប្រើ​កម្មវិធី​របស់ Windows ។

បញ្ជាក់៖ គន្លឹះ​នេះអាច​ដំណើរ​ការ​កម្មវិធី​មួយ​ចំនួន ប៉ុន្តែ​មិន​គ្រប់​ប្រភេទ​នៃ​កម្ម​វិធី​របស់ Windows នោះទេ

crossover

ដើម្បី​អាច​ដំណើរ​ការ​កម្មវិធី​ Widows (Software) លើ Mac OS X បាន​ លោកអ្នក​ត្រូវ​តំឡើង​កម្មវិធី​ជំនួយណាមួយ​នៃ​កម្មវិធី​ខាងក្រោម​នេះ​៖

CrossOver បង្កើតដោយ Codeweavers

គឺ​ជា​កម្មវធី​ស្តង់​ដារ​មួយ ដែលអាច​ឲ្យ​លោកអ្នក​ប្រើ​ជា​ប្រភេទ សាកល្បង ឬទិញ​ក្នុង​តម្លៃ ៦០ ដុល្លារ ។ លោកអ្នក​អាច​ប្រើ​កម្មវិធី​ដើម្បី​ដំណើរ​ការ​កម្មវិធី​នានា​របស់ Windows នៅលើ Mac ឬ​សូម្បីតែ​កម្មវិធី Mac លើ Windows វិញ​ក៏​បាន​ផងដែរ ។

CrossOver Runs Windows on Mac and Linux, easily and affordably

CrossOver អាច​ប្រើ​​ក្នុងកំណែប្រែ​សាកល្បង​ត្រឹម ១៤​ថ្ងៃ ។

កម្មវិធី​ដែល​អាច​ដំណើរ​ការ​ល្អ និង​មាន​ស្រាប់​មក​ជាមួយ​នៅ​ក្នុង CrossOver Software Installer នោះ​លោកអ្នក​គ្រាន់​តែ​ជ្រើស​រើស ហើយ​ចុច​តំឡើង​គឺ​ជា​ការស្រេច ។

CrossOver helps you run Windows applications on OS X with no additional software, though the number of supported applications is limited.

ប្រសិន​បើ​កម្មវិធី​ដែល​​អ្នក​ចូល​ចិត្ត​អាច​គាំទ្រដោយ CrossOver (រូបខាងលើ) នោះ​លោកអ្នក​អាច​តំឡើង​កម្មវិធី​ទាំងនោះ​ដោយ​ងាយស្រួល ​និងដំណើរ​ការ​បាន​ល្អ​ ។ជា​ការ​ពិត​ណាស់ CrossOver គឺគ្រាន់តែជាដំណោះស្រាយផ្នែកមួយ​ ហើយដូចដែលបានរៀបរាប់ខាលើ គឺមិនមែនគ្រប់​ប្រភេទ Sotware របស់ Windows ទាំងអស់ ដែលត្រូវបានគាំទ្រ នោះទេ ។

WineBottler

ប្រសិន​បើ​លោកអ្នក​ចង់​ប្រើ​កម្មវិធី​ Windows ដែល​ដំណើរ​ការ​លើ Mac រហូតនោះ ហើយ​មិនចង់​ចំនាយ​ប្រាក់ ៦០ ដុល្លារ​ដើម្បីទិញ​CrossOver នោះទេ សូម​សាកល្បង​ប្រើ​ប្រាស់ WineBottler ដែល​ជា​កម្មវិធីឥតគិត​ថ្លៃ និង​ប្រភេទ​កូដ​ចំហ (Open Source) ដែល​កម្មវិធី​នេះ​អាច​គាំទ្រ​ប្រព័ន្ធ​ប្រតបត្តិការ Mac ត្រឹម Snow Leopard, Lion និង Mountain Lion ។

WineBottler   Run Windows-based Programs on a Mac

វា​ស្រដៀង​នឹង CrossOver ផងដែរ​ ដែល WineBottler បាន​រួម​បញ្ចូល​នូវកម្មវិធី​ពេញ​និយម​មួយ​ចំនួន ដែល​មាន​ភ្ជាប់​មកស្រាប់​​តាម​ប្រភេទចំណាត់​ថ្នាក ដូចជា FireFox, Windows Media Player ជាដើម ។

WineBottler is another option, but like CrossOver it suffers from a relatively short list of supported applications.
ចំណាំ៖ មុន​នឹង​លោកអ្នក​ចាប់​ផ្តើម​ជ្រើស​រើស​យក​កម្មវិធី​ណាមួយ ក្នុង​ចំណោម​កម្មវិធី​ខាងលើមក​ប្រើ​ដើម្បី​ដំណើរ​ការ​កម្មវិធី Windows លើ Mac លោកអ្នក​អាច​ពិនិត្យ​ជាមុន​សិនថា៖ កម្មវិធី​ដែល​លោកអ្នក​ចង់​ប្រើ​លើ Mac នោះ មាន​កំណែប្រែ​សម្រាប់​ Mac ស្រាប់​ដែរ​ឬទេ? បើ​មាន​ហើយ លោកអ្នកអាច​តំឡើង​ដោយ​ផ្ទាល់​ដោយ​ពុំ​ចាំបាច់​ត្រូវការ​កម្មវិធី​ជំនួយ​ខាងលើ​នេះឡើយ ។ ឧ.​ កម្មវិធី VLC Player ។

VideoLAN - Official page for VLC media player, the Open Source video framework!

អានថែមទៀត

របៀប​ Burn CD/DVD ជាមួយ Disk Image របស់ OS X

Disk Images ឬហៅថា DMG  គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ​ខ្ចប់​បណ្តុំ Files ឬ Folder ឬ​អាច​ប្រើ​សម្រាប់​ផ្លាស់​ទី​កម្មវិធី (software) ពី​កុំព្យូទ័រ​មួយ​ទៅ​កុំ​ព្យូទ័រ​មួយ​ទៀត​បាន ដោយ​សារ​​ប្រើ​នូវ​បច្ចេក​វិទ្យា​ digital clones ដែល​អាច​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់ …

2 មតិ

  1. សួរស្តីបងខ្ញុំបានបានកាំវិអី boot mac os តើបងមានទេ ?
    សូមជួយដាក់ឲ្យទាញយកមកប្រើផងបានតេ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.