ទាញយក WordPress Plugin ប្រភេទ E-Commerce ឥត​គិត​ថ្លៃ

ជាទូទៅ ការ​បង្កើត​រូបរាង​គេហទំព័រ ឬប្លក់ លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​ជំនួយ ឬប្រភេទ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា (CMS – Content Management System) ដែល​អាច​ជួយ​លោកអ្នក​ក្នុងការបង្កើត យ៉ាង​ងាយស្រួល និង​ចំនាយពេល​វេលា​តិចផងដែរ ។ ប្រសិន​បើ​លោកអ្នក​បាន​នឹង​កំពុង​ប្រើប្រាស់​ CMS អ្នក​ប្រហែល​ជា​ធ្លាប់​លឺ ឬ​ធ្លាប់​ប្រើ Plugin រួចហើយ ដែល​វាជា​ជំនួយ​ក្នុងក​ារ​បង្កើត និង​បន្ថែម​នូវ​លក្ខណៈ​ពិសេសៗ ដោយ​មិន​ចាំបាច់​សរសេរ​កូដ ទៀតផង ។ ខាងក្រោម​នេះ គឺជា WordPress Plugin ល្អៗ ដែល​អាច​ជួយ​លោកអ្នក ក្នុងការ​ប្រើប្រាស់​ជាមួយ​គេហទំព័រ ប្រភេទ e-Commerce ។

WP e-Commerce

wp_eCommerce

WP e-Commerce គឺជា​ WordPress Plugin ដ៏ពេញ​និយម​មួយ ដែល​មាន​អ្នក​ទាញ​យក​ប្រើប្រាស់​រហូត​ដល់​ជាង ២ លានដង ដែល​ក្នុង​នោះ​មាន​លក្ខណៈ​ពិសេសៗ ដូចខាងក្រោម៖

WordPress Integration

  • ងាយតំឡើង – ទាញយក រួច​ចុច​តំឡើង
  • ដំណើរ​ការ​យ៉ាង​ប្រសើរ​ជាមួយ​ WordPress theme ទូទៅ
  • ពុំ​ប៉ះពាល់ជាមួយ Plugins ដទៃឡើយ
  • គាំទ្រ (Support) ជាមួយ WordPress Widgets
  • អាច​ប្រើប្រាស់ shortcodes – ឧទាហរណ៍៖ [add_to_cart=379] – ដើម្បី​បង្ហាញប៊ូតុង Cart សម្រាប់​ផលិតផល​ដែល​មាន ID 379

WP Online Store

wp_online_Store

WP Online Store គឺ​ជា​ប្រភេទ eCommerce plugin សម្រាប់ WordPress ដែល​ប្រើប្រាស់ប្រភេទ​កម្មវិធី osCommerce Online Store ។ ក្នុង​នោះ​រួម​មាន​លក្ខណៈ​ពិសេសៗ និង​ងាយ​ស្រួល​ប្រើប្រាស់ ដែល​បញ្ចូល​គ្នា​ (integrate) ជាមួយ WordPress Theme ភាគច្រើន ។ អ្វី​ដែល​លោកអ្នក​ត្រូវ​ធ្វើ​នោះ គ្រាន់​តែ៖

  • តំឡើង
  • ដាក់​ឲ្យ​ដំណើរ​ការ (Activate)
  • បន្ថែម​ហាង​ទៅ​ទំព័រ (Add store to page) ។

Cart66 Lite

Cart66

Cart66 lite គឺ​ជា e-commerce plugin សម្រាប់ WordPress ផងដែរ ដែលក្នុង​នោះ​មាន​​លក្ខណៈ​ពិសេស​​នេះ ជាមួយ​នឹង​​រូបិយ​ប័ណ្ណ (currency options) ដែល​នេះ​អាច​ជួយ​លោកអ្នក​អាច​កំណត់​តម្លៃ​បាន​យ៉ាង​ងាយស្រួល និង​ច្បាស់​លាស់ ។ ហើយ​លោកអ្នក​ក៏អាច​ដាក់​ការ​ផ្សព្វ​ផ្សាយ​ យ៉ាង​ងាយ​ទៅ​ក្នុង​ទំព័រ​ណាមួយផងដែរ ។

Woocommerce Plugin

woocommerce

Woocommerce plugin គឺជា​ប្រភេទ Plugin ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​អ្នក​បង្កើត Woothemes ។ Woocommerce plugin នេះ​បាន​ផ្តល់​នូវ​សមត្ថភាព​ដ៏​ពេញលេញ ត្រូវ​ការ​រៀបចំ​ហាង​ទំនិញ អនឡាញ​របស់​លោកអ្នក​ឲ្យ​កាន់តែ​ទាក់ទាញ និង​ងាយស្រួល​មើល ។ លោកអ្នក​អាច​កែប្រែ និង​កំណត់ប្រភេទ​នៃ​ការ​បង់ប្រាក់ (multiple payment options) ដែល​រួម​មាន Paypal, Cheque, ឲ្យ​លុយ​ផ្ទាល់ (Cash on delivery) និងជម្រើស​បន្ថែម​ជា​ច្រើន​ទៀត ។

Jigoshop WordPress E-Commerce Plugin

jigoshop

Jigoshop ផ្តល់​ជូន​នូវ​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ដំណើរ​ការ​ល្អ​ជាមួយ​គេហទំព័រ​ប្រភេទ e-commerce ។ វា​ចំនាយពេល​​ប្រហែល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​បង្កើតហាង​ទំនិញ​នៅ​លើ​អនឡាញ​ ជាមួយ​នឹង​ផលិតផល​ និង​សេវា​កម្ម​នានា​របស់​លោកអ្នក ។ លោកអ្នក​ក៏អាច​​កំណត់​ផលិត​ផល​ជា​ក្រុម​ និង​ដាក់​ការ​រៀប​រាប់​លម្អិត​លើ​ផលិតផល​នីមួយៗ បាន​ផងដែរ ដូចជា​ការកំណត់​ទំហំ S, M, L សម្រាប់​សម្លៀក​បំពាក់​ជាដើម ។ល។ ដែល​ចំនុច​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចូល​មើល​ងាយ​ស្រួល​ពិនិត្យ និង​កុំ​ម៉្មង់​ផលិត​ផល​របស់​លោកអ្នក​តាម​តម្រូវ​ការ​របស់​ពួកគេ ។

អានថែមទៀត

របៀប​បិទ Editor នៅក្នុង WordPress មិនឲ្យកែប្រែកូដបាន

ជាទូទៅ រាល់​កំណែប្រែ​របស់​ WordPress ឯកជន (wordpress.org) គឺតែង​តែ​អនុញ្ញាត​ឲ្យ​លោកអ្នក ធ្វើការ​កែប្រែ​កូដ​ដោយ​ផ្ទាល់ នៅលើ WordPress Dashboard ។ ប៉ុន្តែចំនុចនេះ អាចជាបញ្ហា​ដល់​អ្នក​ដែល​មិនចេះកូដ ចេះតែកែ​ដោយ​ឥត​ប្រុង​ប្រយ័ត្ន ត្រឹមត្រូវ …

6 មតិ

  1. Hi Admin! how can i hosting my wordpress.com for free? and how can i change wordpress.com to wordpress.org? think you My website is sombokit

  2. that is really good…. i love your website

  3. hi brother i want to ask how to compare product in wordpress did you have any plugin related to it

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.