របៀប​ដំឡើង Khmer Unicode ឲ្យ​ដំណើរ​ការ​ល្អ​នៅ​លើ Mac

ជាទូទៅ​ក្តារចុច​ខ្មែរ​យូនីកូដ (Khmer Unicode Keyboard) មាន​ភ្ជាប់មក​ជាស្រេច ឬ​តំឡើង​តាម​កម្មវិធី​នានាសម្រាប់​ប្រព័ន្ធ​ប្រតិ​បត្តិការណ៍ Mac មួយ​ចំនួន​ដំណើរ​ការ​មិន​សូវ​ល្អ ឬ​មាន​លក្ខណៈ​ផ្សេង​ពី ក្តារចុច​លើ Windows ។ ភាគច្រើន​អ្នក​ប្រើប្រាស់​ខ្មែរ​យូនីកូដ និយម​ជាមួយ​ក្តារចុច​របស់ NiDA ដែលដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ Windows ។ លោកអ្នក​​អាច​បន្ថែម ក្តារចុច​យូនីកូដ​នេះ​សម្រាប់​ប្រើវាយ​អក្សរ​ខ្មែរ និង​លេខ​ខ្មែរ​ជាដើម ។ ដើម្បី​បន្ថែម​ក្តារ​ចុច​ខ្មែរ​យូនីកូដ សូម​អនុវត្តន៍​តាម​ការ​បង្ហាញ​ជូន​ខាងក្រោម៖

សូម​ចូល​ទៅ​កាន់ System Preferences => Keyboards

System_Preference

keyboard_input_source

khmer_keyboard

គ្រាន់តែ​ប៉ុន្នេះ លោកអ្នក​អាច​ដំណើរការ​វាយ​អក្សរ​ខ្មែរ​បានហើយ ។ ប៉ុន្តែ​អ្វី​ដែល​សំបុក​អាយធី ចង់​បង្ហាញ​ជូន​មិន​ទាន់​ចប់​នៅឡើយទេ សូម​លោកអ្នក​បន្ត​តាមដាន​ការ​បន្ថែម​ក្តារ​ចុច​យូនីកូដ​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក Arunreasey Sann ហើយ​ក្តារ​ចុចនោះ​ឈ្មោះថា៖ Bamnang Keyboard (ក្តារ​ចុចបំណង) ។ ដើម្បី​តំឡើង​ក្តារ​ចុច​បំណង​ សូម​លោកអ្នក​អនុវត្តន៍​តាម​គំរូ​ខាងក្រោម៖

ទាញយក​ក្តារចុច​បំណង (Bamnang Keyboard Layout)

bamnang_keyboard

របៀប​ទី១៖ តំឡើង​តាម Terminal – សរសេរ​កូដ

យោង​តាម​ការណែនាំ ដែល​បង្ហាញ​ដោយ​អ្នក​បង្កើតលោក​អ្នក​ត្រូវ​ធ្វើ​តាម ៣ចំនុច៖

  • ១. ពន្លា File Zip
  • ២. បើក Terminal ហើយ​វាយ command
  • ៣. ចូល​ទៅ​ System Preferences ហើយ​បន្ថែមក្តារ​ចុច

instruction

របៀប​ទី២៖ ចម្លង​ដាក់​លើ​ទីតាំង​ផ្ទាល់

ជាការ​ងារ​ស្រួល​បំផុត លោកអ្នក​គ្រាន់​តែ​ចម្លង File ចំនួន ២ គឺ

  • Bamnang Keyboard.icns (រូបភាព​តំណាង​ឲ្យ Keyboard – ដូចជា​រូប​ទង់ជាតិ​ជាដើម) ។
  • Bamnang Keyboard.keylayout (បើ​លោក​អ្នក​មាន​ចំណេះដឹង​ក្នុង​ការ​អភិវឌ្ឍន៍​បន្ថែម អាច​បើក​ជាមួយ​កម្មវិធី TextEditor ដើម្បី​កែ​ប្រែ Keyboard នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់បាន) ។

copy_keyboard

បន្ទាប់​ពី​ចម្លង​រួច សូម​លោកអ្នក​ដាក់​ចូល​ក្នុង​ទីតាំង Library => Keyboard Layouts ។

keyboard_added_location

បញ្ជាក់៖ សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ – Mac នេះ​ដោយ​មាន​ច្រើន User សូម​ចូល​ទៅកាន់​ឈ្មោះ User ផង ។

ឧទាហរណ៍៖ Users/Sopheak/Library/Keyboard Layouts ។

ជាចុងក្រោយ លោកអ្នក​នឹង​ទទួល​បានលទ្ធផល​ដូច​ខាងក្រោម៖

bamnang_keyboard_input_source

លោកអ្នក​នឹង​ទទួល​បាន​ក្តារ​ចុច​មួយ​បែប ដែល​មាន​លក្ខណៈ​ស្រួល​ប្រើ និង​ដូច​គ្នា​ទៅ​នឹង​ក្តារចុច​នៅ​លើ Windows ផងដែរ ។

បន្ទាន់​សម័យ៖ យោងតាម​អ្នក​បង្កើត​បាន​បញ្ចេញ​ជា File .pkg ដែល​លោកអ្នក​អាច​ទាញយក រួច​ចុចពីរដង (Double Click) នោះ​លោកអ្នក​នឹង​តំឡើង​បាន​ដោយ​ជោគជ័យ ដែល​វិធី​នេះ ងាយជាង​ការ​អនុវត្តន៍​ខាងលើ ។

ទាញយក ក្តារចុច​បំណង ។

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

23 មតិ

  1. ពិតជាល្អណាស់! បាទអរគុណច្រើនណាស់ សំបុកអាយធី

  2. how can i setup window8 86bit replace window 7 64bit

  3. ហេតុអ្វីក៏អក្សរ និងស្រៈមួយចំនួនវាយមិនចេញនៅក្នុងកម្មវិធី Word on my Mac ទៅវិញ? មានវិធីដោះស្រាយដែរឬទេ? អរគុណ!

  4. how much is mac book air screen repair ??mine is 13 ince

  5. សួស្ដី​សំបុកអាយធី,​ តំណសម្រាប់ទាញក្ដារចុចបំណង​ដូចជាលុបបាត់ហើយ​ ​ទាញយកអត់បានទេ?

  6. បងសំបុកអាយធី ចុះរបៀប short cut key ពីខ្មែរទៅអង់គ្លេស និង ពី អង់គ្លេសមកខ្មែរវិញ នោះបង?សំរាប់ Mac

    • សូមចុចលើ Keyboard Shortcut ហើយ​កំណត់​របៀបប្តូរតាមចិត្ត អាចដាក់ថា​ cmd+space ដើម្បី​ឆ្លាស់ Keyboard ក៏កាន់​តែងាយស្រួល!

  7. មានក្តាចុច Limon.keylayout ទេ បង?បើមានPost អោយdownload ផង!អរគុណ

  8. ហេតុអីញុំមិនអាចប្រើខ្មែរUnicode នៅក្នុងកម្មវិធីword ចិង ? មូលហេតុមកពី កម្មវិធីword អត់Fontខ្មែរ ឬ ក៏មកពីញុំអត់ចេះធ្វើ ??

  9. សួស្តី Sombokit, ហេតុអ្វីបានជា Unicode ប្រើបានតែជាមួយ word ប៉ុន្តែនៅលើ excel ដូចជាមានបញ្ហាច្រើន, ជួយបង្ហាញពីរបៀបកែសំរួលផង?

    • មិនទាន់មានរបៀបកែសម្រួលទេ! ព្រោះគ្មានជំនាន់បន្ថែមលើ Ms. Office ក្នុង Mac ទៀតឡើយ! ដើម្បីដោះស្រាយបញ្ហានេះ សូមប្រើពុម្ពអក្សរផ្សេងៗ ឬកម្មវិធី OpenOffice ក្នុង Mac ជំនួសក៏​បានដែរ!

  10. Hello Bong, how have u been, B please help me a website to download Khmer Unicode for Macbook Pro, (Machintus)

  11. after i installed this layout keyboard my computer all change khmer font. how to back use default khmer font original?

  12. ខ្ញំបានចំលងក្តារចុចបំណងរួចរាល់ហើយ​​ តែរកមិនឃើញនៅក្នុង​ Input Sourcs អាចជួយខ្ញំបានទេ

  13. តេីមានវិធីណាដែលអាចធ្វើអោយ វាដើរបានស្រួលជា​ version 10.10របស់Mac? វាមិនអាចviewបាន១០០ភាគរយនោះទេ ។​ ពេលវាយបាត់ដែបាត់ជេីងទៀត។ បេីមានដំនោះស្រាយ សូមជួយប្រាប់ផង។ សូមអគុណ

  14. សុំសួរថាតើបងមានដឹងទេ​​ នៅក្នុង Word របស់ខ្ញុំមិនអាចប្តូរទៅ​​ Font ទៅ​ Khmer OS Muol Light ឬអាផ្សេងណាបានទេ?​

Leave a Reply