ងាយៗក្នុងការបង្កើតជក់ Photoshop ដោយខ្លួនឯង

កាលពីអត្ថបទមុន សំបុកអាយធី បានណែនាំអំពីគេហទំព័រចំនួន ១៥ ផ្សេងគ្នា ដែល​អាច​ឲ្យ​មិត្ត​អ្នកអាន​អាច​ទាញយក ជក់ (Brush) សម្រាប់ Adobe Photoshop ដោយសេរី និងឥតគិតថ្លៃ។ ប៉ុន្តែ ទោះជាយ៉ាងណា សេចក្តីត្រូវការរបស់មនុស្សគឺផ្សេងៗពីគ្នា ពេលខ្លះលោកអ្នកអាចនឹងគិតថា បើសិនជាជក់នេះ មានលក្ខណៈដូចនេះ ដូចនោះ ប្រហែលជាអាចជួយសម្រួលការងាររបស់លោកអ្នកបានល្អជាងនេះ។ ថ្ងៃនេះ សំបុកអាយធី នឹងលើកយកវិធីសាស្រ្តងាយៗក្នុងការបង្កើតជក់តាមរយៈ Adobe Photoshop មកបង្ហាញជូនប្រិយមិត្ត សំបុកអាយធី ទាំងអស់ ដូចតទៅ៖

ជាដំបូង៖ បង្កើត​ឯកសារ​ថ្មី

សូមបើកកម្មវិធី Adobe Photoshop និងបង្កើតក្រដាសថ្មីមួយ ដោយចុច File (Menu) > New ឫ Ctrl + N នៅលើក្តារចុច។

1

សូមកំណត់ទំហំ 1000 x 1000 pixels (ជ្រើសខ្នាតជា Pixels) និងកំណត់ Background Contents ជាពណ៌ស ។

2

បញ្ជាក់ៈ
១. សូមចំណាំថា យើងប្រើប្រាស់ពណ៌ចំនួនតែពីរប៉ុណ្ណោះគឺ ពណ៌ស (#ffffff) ជាផ្ទៃខាងក្រោយ ដែលនឹងក្លាយជាគ្មានផ្ទៃ (ផ្ទៃធ្លុះ ឫTransparency) និងពណ៌ខ្មៅ (#000000) ដែលនឹងក្លាយជាទឹកខ្មៅ (Ink)។
២. លោកអ្នកអាចធ្វើជក់ដែលមានទំហំដល់ទៅ 2500 x 2500 pixels ប៉ុន្តែលោកអ្នកមិនគួរយកទំហំធំពេកទេ ដោយហេតុថា វាត្រូវការ memory ច្រើន និងកម្លាំងម៉ាស៊ីនខ្លាំង ដែលអាចឲ្យកំព្យូទ័រលោកអ្នកធ្លាក់ខ្លួន SLOW។
៣. បើក្រដាសនោះទំហំតូច (ឧ. 150 x 150) នោះវាត្រូវការ memory តិច នាពេលកំពុងប្រើ ប៉ុន្តែវាអាចបែក ព្រិល នៅពេលដែលយើងត្រូវការវាក្នុងទំហំធំ។ ដូចនេះ សូមបង្កើតជក់ដែលមានទំហំធំល្មម តាមដែលអ្នកត្រូវការប្រើ ទើបជាការប្រសើរ។

បន្ទាប់មក សូមគូសរូបរាងសរសៃជក់របស់លោកអ្នក ដោយប្រើពណ៌ខ្មៅ (#000000)។ សូមបញ្ជាក់ផងដែរថា លោកអ្នកបង្កើតជក់ក្នុងទំហំធំប៉ុណ្ណា វាមានទំហំជាទូទៅ(Default Size)ធំប៉ុននោះដែរ។ បន្ទាប់ពីបានរួចរាល់ហើយ សូមចុច Edit (Menu) > Define Brush Preset…

3

សូមបញ្ចូលឈ្មោះ សម្រាប់ជក់ថ្មីរបស់លោកអ្នក។

4

5នៅពេលនេះលោកអ្នកអាចចាប់ផ្តើមការងារដ៏អស្ចារ្យរបស់លោកអ្នកបានហើយ ហើយកុំភ្លេច LIKE ផង 😀

អានថែមទៀត

គន្លឹះ​ទទួល​បាន Mastercard ដោយ​ឥតគិត​ថ្លៃ

ចង់​ទិញ​ទំនិញ​តាម Amazon មែន​ទេ? ឬ​ក៏ ebay? ឬ​ក៏​ចង់ទិញ​កម្មវិធី​ពី AppStore? មិន​មាន​ Mastercard សម្រាប់​ទិញ​មែន​ទេ? ជាមួយ​ សំបុកអាយធី ថ្ងៃ​នេះ​លោក​អ្នក​នឹង​អាច​ទិញ​បាន​ដោយ​វិធី​យ៉ាង​ងាយស្រួល ចំណាយ​ពេល​តិច និង​ចំណេញ​ប្រាក់​វិញ​ទៀត​ផង (Cashback)។ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.