[វីដេអូ] គន្លឹះ​ងាយៗ​ក្នុងការ​ដំណើរ​ការ OS X នៅលើ PC

OS X ដែលពីមុនមានឈ្មោះថា Mac OS X គឺជាប្រព័ន្ធប្រតិបត្តិការណ៍មួយ ដែលត្រូវ​បាន​រចនា​ឡើង​សម្រាប់​តែ MacBook ឬ iMac របស់ក្រុមហ៊ុន Apple Inc តែប៉ុណ្ណោះ។ ប៉ុន្តែ​គ្មានអ្វី​ដែល​​មិនអាច​កើតឡើង​នោះទេ នៅ​តាម​បណ្តា​គេហទំព័រជាច្រើន រួមមានទាំងគេហទំព័រជាតិផងដែរនោះ បាន​ចុះ​ផ្សាយ​អត្ថបទ​នានា ទាក់ទងនឹងការ ដំណើរ​ការ​ Mac OS X នៅលើម៉ាស៊ីន PC ធម្មតា។ ជាការពិត យើងអាចធ្វើបាន បើទោះបីជា មាន​អ្នក​បរាជ័យ​លើ​បញ្ហា​នេះ ជាច្រើននាក់ហើយក៏ដោយ។ ថ្ងៃនេះ សំបុកអាយធី​ សូមចង្អុល​បង្ហាញ​ផ្លូវដើរ​ចំនួន ២  ដើម្បី​ជួយ​សម្រួល​ដល់ប្រិយមិត្ត សំបុកអាយធី ទាំងអស់​ឲ្យ​ឆាប់​ទៅ​ដល់​គោលដៅមួយនេះ។

បញ្ជាក់

  • នេះគឺគ្រាន់តែជាគន្លឹះ បង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
  • សំបុកអាយធី នឹងមិនទទួលខុសត្រូវលើរាល់ ហានិភ័យទាំងឡាយណា (រួមបញ្ចូលទាំងបញ្ហាកម្មសិទ្ធិបញ្ញា) ដែលកើតឡើងជា,យថាហេតុនោះឡើយ។
  • ដោយសារ Files ដែលលោកអ្នកនឹងទាញយក(download)នោះ ត្រូវបានគេ Edited/Repacked  ដូចនេះសូមចងចាំថា Do it at your own risk។
  • សំបុកអាយធី បានសាកល្បង និងឃើញថាពិតជាទទួលបានលទ្ធផលល្អគាប់ចិត្តមែន។ CPU ដែលបានសាកល្បង គឺ​ Intel Core i7។

របៀប​ទីមួយ VMWare Image

សម្រាប់លោកអ្នកដែលចូលចិត្តប្រើប្រាស់ OS ច្រើនក្នុងពេលតែមួយ និងមាន RAM ធំ។
សូម​ធ្វើការ ទាកយក File Torrent តាមរយៈគេហទំព័រមួយនេះសំបុកអាយធី បានជ្រើសយក OS X Mountain Lion 10.8.3 VMware Image
លោកអ្នកអាចមើលវីដេអូខាងក្រោម ដើម្បីជាជំនួយក្នុងការដំណើរការ។

រូបខាងក្រោមបង្ហាញពី លទ្ធផលជាក់ស្ដែង ដែល សំបុកអាយធី បានទទួល

mac

របៀប​ទីពីរ USB Bootable

សម្រាប់លោកអ្នកដែល ចង់ប្រើប្រាស់ OS X ដោយ Boot ដូចជា Windows OS ។ សូមធ្វើការទាញយក File Torrent ពីទីនេះទីនេះ (សម្រាប់ Digi ISP) ។
(គេហទំព័រទីមួយអាចនឹងមាន malware, សូមចុច រូបសញ្ញាដែកឆក់ពណ៌ក្រហម និងមានឈ្មោះថា GET THIS TORRENT)។ ដោយឡែក ចំពោះវីដេអូជំនួយវិញ គឺមានស្រាប់ក្នុងកញ្ចប់នោះ (ធានាថា ងាយស្រួលអនុវត្តហួសពីការស្មាន 😉 )។
វីដេអូខាងក្រោមបង្ហាញថា File នេះ ពិតជាអាច Boot បានពិតប្រាកដមែន។

សំបុកអាយធី ជឿជាក់ថា អត្ថបទនេះនឹងបានផ្តល់ជាគន្លឺះមួយដ៏សំខាន់សម្រាប់លោកអ្នកដែលចង់ស្គាល់ OS X ដូចនេះកុំភ្លេច LIKE ផង 😀

អានថែមទៀត

របៀប​ប្តូរ Profile Picture ក្នុង Mac User Account

ជាទូទៅ នៅពេល​ដែល​លោកអ្នក​បង្កើត​គណនី​ក្នុង Mac វានឹង​ទាមទារ​ឲ្យ​លោកអ្នក​ជ្រើសរើស​រូបភាព​ដែល​មានស្រាប់ ដូចជារូប​ឥន្ទ្រី បាល់ សត្វសេក ជាដើម ។ ភាគច្រើន​លោកអ្នក​ប្រាកដជាចង់​ដាក់​រូបខ្លួនឯង ឬរូប​ឡូហ្គូ​ណាមួយ ដែល​មាន​ក្នុង Mac OS X របស់​អ្នក​តាម​តម្រូវ​ការ …

11 មតិ

  1. ខ្ញុំមានចំងល់១ . ប្រសិនបើខ្ញុំិinstall osx 10.8​ហ្នឹងហើយ ហើយខ្ញុំដំឡើងវាទៅជំនាន់ចុងក្រោយ Maverick​ តើអាចមានជាប់ទាក់ទងនឹងអ្នក edit/repack ទៀតដែររីទេបង?

  2. សួស្តី សំបុកអាយធី!
    តើរវាង MacBook Pro នឹង MacBook Air មួយណាល្អជាង? ហើយចំពោះ OS X Mavericks , OS X Yosemite . Lion ខុសគ្នាយ៉ាងម៊ិុច ។

    • សួស្តី!
      MacBook Pro សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ការងារ​ទាក់ទង​នឹង​ការរចនាក្រាហ្វិក ឬការងារ​ដែល​ត្រូវការ​ដំណើរការ​ល្បឿន​លឿន ចំណែកឯ MacBook Air ច្រើនសម្រាប់​អ្នក​ប្រើប្រាស់​ការងារ​ការិយាល័យ ដែល​មិន​សូវ​ត្រូវការ​ការងារ​ទាក់ទង​នឹង​ក្រាហ្វិក តែស្រាល និងស្តើង​ល្អ ។ 
      OS X Yosemite (10.10) ជាជំនាន់​ចុងក្រោយគេ ដែល​នឹងចេញ​នៅខែតុលា​ ចំណែកឯ Mavericks ជំនាន់​បន្ទាប់ (10.9) និង Lion (10.8) ដែល​ជំនាន់​នីមួយៗ គឺតែងបង្កើន​ភាព​រលូត​នៃការប្រើប្រាស់ ។ លម្អិតបន្ថែមពី៖ OS X Yosemite ចុចទីនេះ និង OS X Mavericks ចុចទីនេះ

  3. អគុណនៅគេហ័ទំព័រសំបុកអាយធីដែផ្តល់នៅចំណេះដឹងល្អល្អមកដលពួកយើង
    គេហ័ទំព័រអាចផ្តល់អោយខ្ញំនៅចំណេះដឹកអំពីការទិញlaptop model cpu vga ramមួយណាដែលងាយស្រួលក្នុងការVideo Cuterនិងមានសម្ថតភាពខ្ពសក្នុងការដំណើរការកម្មវិធីធំៗដោយមិនរអាក់រអួលex Adobe Atfer Effect&Adobe Premier Pro. Framerate 60 thenនិងមានដំលៃសមរំ អគុណទុកជាមុនខ្ញំនិងShare Page របស់បងអោយមិត្តនៅវិជ្ជាស្ថាន Setec បានស្គាស់ទាំងអស់គ្នា
    Setec

  4. I’m Internet OPENNET IP vietnam i’m dot vietnamese

  5. សួរស្តីសំបុកIT ខ្ញុំចង់បាន​File OS X ដេលអាចBoot លើWindows បាន​ជួយប្រាប់ផងបានទេ ?

    • សួស្តី! សូមពិនិត្យមើល​កុំព្យូទ័រសិន ថា Support ជាមួយ Mac OS X បានដែរឬទេ?

Leave a Reply