គន្លឹះ​ Twitter Bootstrap Tools ទាំង៦ សម្រាប់​រចនា​គេហទំព័រ

Twitter Bootstrap គឺជា​ framework ដ៏ពេញនិយម​មួយប្រភេទ ដែល​គេប្រើ​សម្រាប់រចនា​គេហទំព័រ​ ។

មុននឹង​លោកអ្នក​បន្តអាន អត្ថបទ​ខាងក្រោមនេះ សូម​លោកអ្នក​ស្វែងរក ឬមាន​ចំណេះដឹង​ខ្លះៗ ពី Twitter Bootstrap ជាមុនសិន សូមចុចអាន

Twitter Bootstrap មិនមែនជា​អ្វី​ទាក់ទង​នឹង បណ្តាញ​សង្គមដូចជា Twitter ឬ Facebook នោះទេ ។ វាគឺជា Framework មួយប្រភេទ​សម្រាប់​រចនា​គេហទំព័រ ដែល​អាច​ប្តូរ​រូបរាង​តាម​ប្រភេទ​ឧបករណ៍​ឆ្លាតវៃ ឬទូរស័ព្ទ​ឆ្លាតវៃ​ជាដើម ។

១. Kickstrap

Kickstrap

Kickstrap គឺជា framework មួយ​ប្រភេទ ដែល​បាន​បង្កើត​ឡើងដោយ​ប្រើប្រាស់ Twitter Bootstrap framework តាមរយៈកម្មវិធី Kickstrap  ហើយ​ងាយស្រួល​ក្នុងការ​កែប្រែ style ដោយ​អាច​ជ្រើស​រើស​រូប​រាង (themes) បានផ្សេងៗ​គ្នា ចំនួន ១០ រូបរាង ។

២. BootTheme

Boottheme

BootTheme គឺជា​របៀប​បង្កើត​គេហទំព័រ​ដោយ​គ្រាន់តែ ប្រើប្រាស់​របៀប​ទាញ និងទម្លាក់ (drag-and-drop)  ដែល​ឈរ​លើ​មូលដ្ឋានគ្រឺះនៃ Twitter Bootstrap ។ ជាការងាយបំផុត ដោយ​លោកអ្នកគ្រាន់​តែ​​ចំនាយពេល​ប្រហែល ៥នាទី នោះ​លោកអ្នក​អាចបង្កើត​រូបរាង​គេហទំព័​របាន ដោយពុំចាំបាច់​មាន​ចំណេះដឹង​ក្នុង​ការ​សរសេរ​កូដ​​ក៏បានដែរ ។

៣. PaintStrap

Paintstrap

PaintStrap គឺជា tool ដ៏ពិសេស​មួយ ដែលវា​អាច generates រូបរាង (themes) Twitter Bootstrap ដោយ​ប្រើប្រាស់ Adobe Kuler ឬ COLOURlovers color schemes ។ អ្វី​ដែល​អ្នក​ត្រូវធ្វើគឺ​គ្រាន់​តែ​ដាក់​តំណភ្ជាប់ (link) ឬបំពេញ ID របស់ Kuler ឬ COLOURlovers ហើយចុច​ប៊ូតុង នោះ PaintStrap នឹង generate រូបរាង តាមតែ​លោកអ្នក​បានជ្រើសរើស color scheme ។

៤. {wrap}bootstrap

wrap_bootstrap

{wrap}bootstrap គឺជា​កន្លែង​លក់រូបរាង​របស់ Twitter Bootstrap ដែល​នៅទីនោះ​មាន Themes ដែល​មាន​គុណភាព​ និងមាន​អភិវឌ្ឍ​តាមស្តង់ដា ហើយមាន​តម្លៃ​សមរម្យ ពីចន្លោះ $១០ ទៅ $២០ តែប៉ុន្នោះ ។

៥. Built With Bootstrap

buildwithbootstrap

Built With Bootstrap គឺជាគេហទំព័រ​មួយ​ប្រភេទ​ដែល​ដាក់​បង្ហាញ​នូវ​ស្នាដៃ របស់អ្នកឌីហ្សាញ​ផ្សេងៗ ដោយ​ប្រើប្រាស់ Bootstrap ។ យ៉ាងណាមិញ លោកអ្នក​អាច​ដាក់​បង្ហាញ​នូវស្នាដៃ របស់​អ្នកបាន​ផងដែរ ។

៦. Bootswatch

bootswatch

Bootswatch គឺជា​គេហទំព័រ​ដែល​ដាក់​បង្ហាញ​នូវ រូបរាងរបស់ Twitter Bootstrap ដោយ​ឥតគិតថ្លៃ ដែល​ស្រដៀង​​ទៅនឹង WordPress theme ប៉ុន្តែ​នៅពេល​ដែល​វា​ក្លាយជា Twitter Bootstrap នោះរូបរាងនឹង​កាន់​តែ​ទាក់​ទាញ​ជាងមុន​ទៅទៀត ដែល​រួមមាន​ការ​រួមបញ្ចូល​ពណ៌​គ្នា​ឲ្យស៊ីគ្នា​ជាដើម។

អានថែមទៀត

របៀប​បង្កើត​ប្រអប់​ប្តូរពណ៌ជាមួយ CSS

លោកអ្នកធ្លាប់បាន​តាមដាន​សិក្សា​រួចមក​ហើយថា សោភណ្ឌភាព​នៃ​វ៉ិបសាយ​ទាំងមូល គឺស្ថិតនៅលើ CSS ។ អត្ថបទ​ដ៏ខ្លី​មួយនេះ សំបុកអាយធី​សូម​បង្ហាញ​ពី​ការប្រើ​ប្រាស់ Style នៅលើ​ប្រអប់​អក្សរ (Textbox) នៅពេល​ដែល​លោកអ្នក​ Mouseover លើ​ប្រអប់នោះ។ —————- ជាដំបូង​ …

មាន ១មតិ

  1. If you look at a site like http://www.bootstraptheme.net/, you’ll notice the quality of the themes is forever increasing, along with fixes to the problems you mention. It definitely deserves a place on the list!

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.