របៀប​រចនា​សត្វហោះ នៅជិត​ពពក​នៅក្នុង Adobe Illustrator

លោកអ្នក​ដែល​មានចំណូលចិត្ត​ខាង​រចនា ប្រហែលជា​បាន​អាន​អត្ថបទ​មុន ក្នុង​ចំណាត់​ថ្នាក់ រៀន Illustrator នេះគឺ​​ របៀប​រចនា​ព្រះអាទិត្យ​​ស្ញេញ ជាមួយ Adobe Illustrator ។ ដើម្បី​បង្កើន និង​ទទួល​បាន គន្លឹះ​បន្ថែម​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី Adobe Illustrator សូម​លោកអ្នក​តាមដាន​ជាមួយ សំបុកអាយធី ខាងក្រោម៖

លទ្ធផល​ដែល​លោកអ្នក​នឹងទទួលបាន៖

sky-scene-final

នៅក្នុង​គន្លឹះ​អនុវត្តន៍​នេះ លោកអ្នក​នឹង​ប្រើប្រាស់ Tool មួយចំនួន​ដូចជា៖ Scatter Brush និង Blending Mode Screen  ថែម​ទាំង​រៀន​គួរ​រូប​ចាប ព្រមទាំង​ការ​បង្កើត​ពន្លឺ​ព្រះអាទិត្យ ដោយ​ប្រើ Flare Tool ។

១. បង្កើត​ផ្ទៃ​ក្រោយ (Background)

ជំហាន​ដំបូង សូម​លោកអ្នក​គូស ប្រអប់ផ្ទៃ​ក្រោយ​ ដោយប្រើ Rectangle Tool (ចុច M ជាទម្រង់​ខ្លី) ហើយ​គូស​ឲ្យ​ពេញ Artboard រួច​សូម​ចាក់​ពណ៌​ដោយ​ប្រើ Gradient ដែល​លោកអ្នក​អាច​ចូល​ទៅ​តាមរយៈ Window > Swatch Libraries > Gradients > Sky. សូមជ្រើស​រើស​ម៉ូត​ណាមួយ រួច​កម្រិត​ត្រឹម ៩០ ដឺក្រេ នៅក្នុង Gradient panel ។

sky-scene-01

២. បង្កើត Scatter Brush

ដើម្បី​បង្កើត  Scatter Brush លោកអ្នក​ត្រូវ​គូស​ជារង្វង់​សិន ដោយ​ប្រើ Ellipse Tool (L) បន្ទាប់មក​សូម​រង្វង់​នេះ ទម្លាក់​ចូល​ក្នុង Brushes panel ហើយ​កំណត់ Options មួយចំនួន​តាមរូប​ខាងក្រោម ។

sky-scene-02

៣. គូស​រាង​ពពក

ជំហានទី​១

សូមចាប់យក Paintbrush Tool (B) និង​ចុចយក Scatter Brush (ដែល​បាន​បង្កើត​អំបាញ់​មិញ) ។ បន្ទាប់មក​គូស​វាស រូបរាង​ជាពពក តាម​ទម្រង់​រូបរាង​ខាងក្រោម ។

sky-scene-03

ជំហានទី​២

សូមចាប់យក​ពពក​ទាំងអស់ (Select All) រួច​ចូល​ទៅកាន់ Object > Expand Appearance ដើម្បី​​ប្រែ​រូបរាង​ទំហំ​ពពក​ទាំងនោះ ឲ្យ​ចូល​ក្នុង Artboard ។ ហើយ​កុំភ្លេច Ungroup (Control + Shift + G) វិញផង ដើម្បី​អាច​កែប្រែ​ពពក​នីមួយៗ​បាន ។

sky-scene04

៤. បន្ថែម Fluffy Effect ដោយ​ប្រើ Gradients

ជំហាន​ទី​១

បន្ទាប់​ពី​លោកអ្នក​បាន​កែប្រែ​ទំហំ​រូបរាង រួចហើយ (តូច ធំ តាម​ចិត្ត​លោកអ្នក) ហើយ​ចាប់ពពក​ទាំងអស់​នោះ និង​ចាក់​ពណ៌​ខ្មៅ ស ដោយ​ប្រើ​ Radial Gradient ដូច​រូប​ខាងក្រោម ។

sky-scene-05

ជំហាន​ទី​២

បន្ត​មកទៀត សូម​ចូល​ទៅកាន់ Transparency panel និងកំណត់ Blending Mode: Screen ។ លោកអ្នក អាច​ចាប់​ពពក​ជាក្រុម​ Group (Control + G)  នៅពេល​ដែល​បាន​ប្រើ​ពណ៌ខ្មៅ ជាមួយ Blending Mode Screen វានឹង​បង្ហាញ​ឆ្លុះ (transparent) ។

sky-scene-06

៥. បង្កើត​មេឃភ្ជាប់​ពពក

ជំហាន​ទី​១

សូម​ចម្លង​រូបរាង​ពពក​បន្ថែម ដោយប្រើ​ទម្រង់​ខ្លី Control + C (ចម្លង) និង Control + V ដើម្បី Paste មកវិញ ។

sky-scene-07

ជំហាន​ទី​២

បន្ទាប់​ពី​បាន​ចម្លង​រួចហើយ សូមចូល​ទៅកាន់ Transparency panel ហើយ​កំណត់​ភាពច្បាស់ (Opacity) ត្រឹម​ចន្លោះ ៦០% និង ៨០%  ដែល​ស្រដៀង​នឹង​រូប​ភាព​ខាងក្រោម ។

sky-scene-08

៦. គូស​រូបចាប

ជំហាន​ទី​១

បង្កើត​គ្រោង​រូបចាប:

  • គូស​តួ​ខ្លួន និង​ក្បាល លោកអ្នក​អាច​ប្រើ Ellipse Tool (L)
  • គូស​ចំពុះ​ដោយ​ប្រើ Pen Tool (P)
  • គូស​កន្ទុយ និងស្លាប​ដោយ​ប្រើ  Pencil Tool (N)

sky-scene-09

ជំហាន​ទី ២

សូម​ចាប់​យក Width Tool (ទម្រង់​ខ្លី Shift + W) ហើយ​បន្ថែម កម្រាស់​នៅ​ស្លាប​ខាងឆ្វេង ។ សូម​ចុច​លើ​ចំណុច​កណ្តាល  ដើម្បីធ្វើ​ឲ្យ​វា​ក្រាស់ ។

sky-scene-10

ជំហាន​ទី ៣

បន្ទាប់មក សូម​បន្ថែម​កម្រាស់​បន្ថែម​ទៀត ឲ្យ​សម​ជារាង​ស្លាប​ចាប ដោយ​ប្រើ Width Tool (Shift + W) ម្តងទៀត ។

sky-scene-11

ជំហាន​ទី ៤

សូមបន្ថែម​ភាពក្រាស់​ត្រង់​ ផ្នែក​ខាងក្រោម​នៃ​ស្លាប បន្តិច​ទៀត។

sky-scene-12

ជំហាន​ទី ៥

បន្ត​មកទៀត សូម​បង្កើត​ស្លាប និង​កន្ទុយចាប តាម​តិច​ណិច​ដូច​ខាងលើ នោះ​អ្នក​នឹង​ទទួល​បាន​រូប​ដូច​ខាងក្រោម ។

sky-scene-13

ជំហាន​ទី ៦

សូម​ចម្លង​កន្ទុយ​បន្ថែម ចំនួន ៤ ទៅ ៥ ដើម្បី​ឲ្យ​មើល​ទៅ​កាន់តែ​ទំនង និង​ប្រសើរ​​ថែម​ទៀត ។

sky-scene-14

ជំហាន​ទី ៧

ជំហាន​បន្ត សូម​ចាប់​រូប​រាង ចាប​ទាំងអស់ រួច​ចូល​ទៅកាន់ Object > Expand Appearance ហើយ​ផ្គួប​រូប​រាង​បញ្ចូល​គ្នា ដោយ​ប្រើ Pathfinder panel ។

sky-scene15

៧. បន្ថែម​ចាប ចូល​រូបផ្ទាំង​មេឃ និង​ពពក

ជំហាន​ទី ១

សូម​ចម្លង​ចាប ជា៣ រូបរាង ហើយ​ចាក់ពណ៌​ជា សវិញ ។

sky-scene-16

ជំហានទី ២

សូមចាប់​ចាប ទាំង ៣ (ចម្លងខាងលើ) ហើយ​ចូល​ទៅកាន់ Effect > Stylize > Feather ដោយកំណត់ Feather Radius ត្រឹម ២ ភីចស.

sky-scene-17

៨. បង្កើត​ពន្លឺ​ព្រះអាទិត្យ

សូមចាប់​យក Flare Tool, មកគូស​ រួចអូស​វា​ឲ្យ​ចេញ​ជាពន្លឺ នៅ​ត្រង់​ចំណុច​ណា​មួយ ដែល​អ្នក​ចង់​បង្ហាញ​ពន្លឺ ឬអាច​គូស​តាម​រូបខាង​ក្រោម ។

sky-scene-18

នោះ​លោកអ្នក​នឹង​ទទូល​បាន​លទ្ធផល

ជា​ចុងក្រោយ សូម​លោកអ្នក​បង្កើត Clipping Mask ដើម្បី​លាក់​ផ្នែក​ដែល​យើង​មិនត្រូវការ ។ សូម​គូស​រាង​ការេ​មួយ ដោយ​ដាក់​វា​លើ objects ទាំងអស់ (sent to front) ហើយ​គូស​ឲ្យ​ពេញទំហំ Artboard តែម្តង ។ សូម​ចាប់​យក​ Object ទាំងអស់នេះ រួច​ចូល​ទៅកាន់ Object > Clipping Mask > Make (Control + 7) ជា​ការស្រេច ។

sky-scene-final

ប្រភពលម្អិត

Leave a Reply