គន្លឹះ​មេរៀន​ទាំង ១០ ក្នុងការ​ Backup MySQL Database

Backing-Up-MySQL-DatabaseMySQL គឺ​ជា​ប្រព័ន្ធ​គ្រប់គ្រង Database កូដ​ចំហ ដ៏​ល្បី​ល្បាញ​ និងពេញ​និយម​បបំផុត​ សម្រាប់បង្កើត​គេហទំព័រ ។ ប្រសិន​បើ​លោកអ្នក​ប្រើប្រាស់ MySQL Databases នៅក្នុង​គេហទំព័រ​របស់អ្នក នោះ​លោកអ្នក​តែងតែ​ធ្វើការ​រក្សាទុក បម្រុង (make backup) នៃ​ទិន្នន័យ​ទាំងអស់ ដើម្បី​ការពារ​ការ​បាត់បង់ ដោយ​ប្រការ​ណាមួយ ។ ខាងក្រោមនេះ គឺជា​គន្លឹះ​ល្អៗ ទាំង១០ ចំនុច ដែល​អាច​ឲ្យ​វា​ធ្វើការ​ដោយ​ស្វ័យ​ប្រវត្តិ និង​ដោយផ្ទាល់ក្នុង​ដំណើរ​ការ​រក្សាទុក​បម្រុង MySQL databases ។

១.  ការ​ Backup ដោយប្រើប្រាស់ MySQLDump

ការ Backup ទិន្នន័យ​អាចធ្វើ​ទៅបាន ដោយប្រើ mysqldump utility ដែល​អាច​ដំណើរការ​ជាមួយ MySQL ។ ជាពិសេស​លោកអ្នក អាច​ប្រើ mysqldump, ដែល​រួមមានការ Backup file database ទៅ​កាន់ server ដទៃ និងអាច​ជា file compressed gzip ផងដែរ ។

២. MySQL Export: តើធ្វើការ​ Backup MySQL Database ដោយ​របៀបណា?

លោកអ្នក​អាច backup database ដោយ​បង្កើត dump file (export / backup) ដោយ​ប្រើ​គណនី​របស់​លោកអ្នក តាមរយៈ phpMyAdmin tool នៅក្នុង cPanel (Hosting) ។

៣. ការ​ Backup MySQL Database ដោយ​ស្វ័យ​ប្រវត្តិទៅ​កាន់ Amazon S3

លោកអ្នក​ក៏​អាច​ប្រើប្រាស់ Amazon S3 ដើម្បី backup mysql databases របស់​អ្នក ដែល​ប្រើ script ដែល​មាន​ដោយ​ស្វ័យ​ប្រវត្តិ, បន្ទាប់​មកទៀត វានឹង​ផ្លាស់​ទី ទៅ​រក្សាទុក​ក្នុង Amazon S3 ។

៤. របៀប​ Backup MySQL Databases, Web Server Files ទៅកាន់ FTP Server ដោយ​ស្វ័យ​ប្រវត្តិ

នេះ​ជា​វិធី​ដ៏​ងាយស្រួល​មួយ ក្នុង​ការ backup ទិន្នន័យ សម្រាប់​អ្នក​ប្រើ​ប្រាស់ ដែល​ដំណើរ​ការលើ web server របស់​ខ្លួន​ ជាមួយ MySQL server នៅលើ dedicated box ឬ VPS (Virtual Private Machine) ។ អ្វី​ដែល​លោកអ្នក​គួរ​ប្រើ​នោះគឺ FTP ឬ NAS backup គឺជា​ឧបករណ៍​សម្រាប់​ Backup ទិន្នន័យដ៏​មានសុវត្ថិភាព ។

៥. របៀប​ផ្ញើសារ​ឲ្យ​ខ្លួនឯង​អំពី​ការ​ Backup MySQL Database Table ជាមួយ PHP

វា​នឹង​ផ្ញើសារ​អេឡិច​ត្រូនិច មកកាន់​លោកអ្នកដោយ​មាន​ភ្ជាប់ file .sql  (attachment file) ដោយ​លោកអ្នក​អាច​ធ្វើការ​ back up tables ជាក់​លាក់​ណាមួយ យ៉ាងងាយស្រួល ។

៦. របៀប Backup MySQL Database ដោយ​ប្រើ PHP

ទាញយក query database backup ចេញពី PHP file ហើយ​ដើម្បី restore ឲ្យ​ដូចដើមវិញ លោកអ្នក​ត្រូវ run LOAD DATA INFILE query មកវិញ។

៧. របៀប Backup Database ឲ្យ​ក្លាយជា File XML ដោយ​ប្រើ PHP

វានឹង​បង្ហាញ PHP snippet ដែលជា outputs នៃ database មកជា XML. XML មិនមែនជា​ប្រភេទ file format ដែលងាយស្រួល​ក្នុងការ restore table ទៅវិញ​នោះទេ ប៉ុន្តែ​ XML ជា file ដែល​ងាយ read ទិន្នន័យ​មក​បង្ហាញ​ជាទីបំផុត ។

៨. របៀប Backup MySQL Database តាមរយៈ SSH

SSH អាច​ត្រូវ​បាន​គេប្រើ backup ទិន្នន័យ MySQL ដែល​មានទំហំធំ ។

៩. របៀប Backup MySQL Database ដោយ​ស្វ័យ​ប្រវត្តិ (សម្រាប់​អ្នក​ប្រើ Linux)

ប្រសិន​បើ លោកអ្នកជា​អ្នក​ប្រើប្រាស់ Linux នោះ​អ្នក​អាច Backup ទិន្នន័យ​ MySQL Database បាន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ប្រើប្រាស់ cron ។

១០. Ubuntu Linux Backup MySQL Server Shell Script

លោកអ្នក​ក៏​អាច backup ទិន្នន័យចេញ​ពី MySQL server databases មកកាន់ ftp server របស់​លោកអ្នក​បាន ប្រសិន​បើ​អ្នក​មាន dedicated VPS server ជាមួយនឹង Ubuntu Linux.

ប្រភព

អានថែមទៀត

បទបង្ហាញ​របស់​សំបុកអាយធី នៅ​បាខេម​សៀមរាប​ ២០១៣

ថ្ងៃនេះសំបុកអាយធី បាននឹងកំពុងចូលរួម​កម្មវិធីបាខេម នៅឯខេត្តសៀមរាប ដើម្បីទទួលយក និងចែករំលែកចំណេះដឹងនានា ទាក់ទងនឹងបច្ចេកវិទ្យា ឬចំណេះដឹងទូទៅ ជាដើម។ អ្នកចូលរួម និងវាគ្មិនយ៉ាង​ច្រើនកុះករ មកពីខេត្តនានា នៃប្រទេសកម្ពុជា ដែលធ្វើឲ្យចំនួនបន្ទប់សម្រាប់​ធ្វើបទបង្ហាញ មានមនុស្សចូលទស្សនា ស្ទើរពេញបន្ទប់ …

Leave a Reply