របៀប​ប្តូរ​កាលបរិច្ឆេទ​ មកជាខ្មែរ នៅក្នុង WordPress

គន្លឹះ និងដំណោះស្រាយ​នានា​ទាក់​ទង​នឹង​បច្ចេក​ទេស រួមទាំង​ការ​ប្រើប្រាស់ WordPress ត្រូវ​បាន​សរសេរ​រៀប​ចំ និង​ដាក់​ចុះផ្សាយ​នៅ​លើ​សំបុកអាយធី​នា​ពេល​កន្លង​មក ។ ថ្ងៃនេះ​សំបុកអាយ​ធី សូម​បន្ត​លើក​ជូន​នូវ​គន្លឹះ​ខ្លី និង​ងាយ​ស្រួល​ក្នុងការ​ប្តូរ​កាល​បរិ​ច្ឆេទ ពី​ភាសាអង់​គ្លេស (មាន​ស្រាប់​ជាទូទៅ សម្រាប់ WordPress Theme) មកជា​ភាសា​ខ្មែរ​វិញ​ម្តង ។

function-wordpress

ដើម្បី​កែប្រែ​កាល​បរិច្ឆេទ​នេះ​បាន លោកអ្នក​គ្រាន់​តែ​​សរសេរកូដ មួយចំនួន​ចូល​ទៅក្នុង File functions.php នៃ Theme របស់​លោកអ្នក ។

ក. ការកែប្រែ​លេខ​ឡាតាំង មកជា​លេខខ្មែរ

/**
* This function converts all english number's to khmer number
*/
function make_khmer_number($str)
{
$engNumber = array(1,2,3,4,5,6,7,8,9,0);
$khmerNumber = array('១','២','៣','៤','៥','៦','៧','៨','៩','០');
$converted = str_replace($engNumber, $khmerNumber, $str);

return $converted;
}

add_filter( 'get_the_time', 'make_khmer_number' );
add_filter( 'the_date', 'make_khmer_number' );
add_filter( 'get_the_date', 'make_khmer_number' );
add_filter( 'comments_number', 'make_khmer_number' );
add_filter( 'get_comment_date', 'make_khmer_number' );
add_filter( 'get_comment_time', 'make_khmer_number' );

ខ. ការ​កែប្រែ​ខែ​ជាភាសា​អង់គ្លេស មកជាខែខ្មែរ (មករា កុម្ភៈ)

function make_khmer_month($str)
{
$engMonth = array("January","February","March","April","May","June","July","August","September","October","November","December");
$khmerMonth = array("មករា","កុម្ភៈ","មិនា","មេសា","ឧសភា","មិថុនា","កក្កដា","សីហា","កញ្ញា","តុលា","វិច្ឆិកា","ធ្នូ");
$convertedM = str_replace($engMonth, $khmerMonth, $str);

return $convertedM;
}

add_filter( 'get_the_time', 'make_khmer_month' );
add_filter( 'the_date', 'make_khmer_month' );
add_filter( 'get_the_date', 'make_khmer_month' );
add_filter( 'comments_number', 'make_khmer_month' );
add_filter( 'get_comment_date', 'make_khmer_month' );
add_filter( 'get_comment_time', 'make_khmer_month' );

លោកអ្នក​នឹងទទួលបាន៖

khmer-date-in-wordpress

នេះជាគន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង ការកែប្រែ functions.php របស់ WordPress ។ អត្ថបទ​ក្រោយៗ សំបុកអាយធី នឹង​បន្ត​លើក​យក​គន្លឹះ​នានា បន្ថែម​ទៀត ។

អានថែមទៀត

ទាញយក WordPress Plugin ប្រភេទ E-Commerce ឥត​គិត​ថ្លៃ

ជាទូទៅ ការ​បង្កើត​រូបរាង​គេហទំព័រ ឬប្លក់ លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​ជំនួយ ឬប្រភេទ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា (CMS – Content Management System) ដែល​អាច​ជួយ​លោកអ្នក​ក្នុងការបង្កើត យ៉ាង​ងាយស្រួល និង​ចំនាយពេល​វេលា​តិចផងដែរ ។ ប្រសិន​បើ​លោកអ្នក​បាន​នឹង​កំពុង​ប្រើប្រាស់​ …

11 មតិ

  1. ហេស! អស់​ទាស់ ងាយៗ​តែ​ល្អ​ណាស់។

  2. សាក​ហើយ​គាំង​ស្ញិញ​ហ្មង ហា​ហា​ហា រក​កន្លែង​ដាក់​មិន​ឃើញ​ទេ។ នៅ​លើ ឬ នៅ​ក្រោម?

  3. នង សុជាត្រា

    បងខ្ញុំចង់រក Theme Wordprees ស្អាតនៅណាបានទៅបង

  4. បងនៅក្នុង​ wordpress របស់ខ្ញុំអត់មានពាក្យ editor តើធ្វើយ៉ាងដូចមេ្តចទៅ???

    • សួស្តី!
      សូម​ចូលទៅ​ពិនិត្យ ក្នុង File wp-config.php ហើយ​បើឃើញ
      define(‘DISALLOW_FILE_EDIT’, true);
      សូម​លុបវាចោល ឬ កែពី true មក false វិញ ។

      • សួស្តី។ តើធ្វើដូចម្តេចដេីម្បី post អក្សរខ្មែរ Unicode ក្នុង WordPress 4.5.2 កុំអោយ Error? ខ្មំុបានប្រើ Khmer word Wrapping ប៉ុន្តែវាមិនដើរ?

  5. Hello bong ….i som ask mouy about your themes download nov wapsite na.can tell me tic ban hesss…?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.