របៀប​ផ្ញើ Sticker នៅក្នុង Facebook Chat តាម​កុំព្យូទ័រ

ថ្មីៗនេះ បណ្តាញសង្គម Facebook បានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់ ផ្ញើ​រូបភាព Sticker នៅក្នុង Chat messenger ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់អ្នក​ប្រើប្រាស់ប្រមាណ 1.06 ពាន់លាននាក់ នោះ។ ទោះជាយ៉ាងណា​ក៏ដោយ មុខងារ​ថ្មីនេះ ផ្តល់​ឲ្យចំពោះ​តែ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប៉ុណ្ណោះ។ ថ្ងៃនេះ​​សំបុកអាយធី នឹង​នាំយក​មក​នូវវិធីងាយៗ ដើម្បីឲ្យអ្នកប្រើប្រាស់ Chat messenger របស់ Facebook ទាំងអស់ អាចផ្ញើ Sticker ទៅកាន់មិត្តភក្តិរបស់លោកអ្នកតាមរយៈ កុំព្យូទ័រ បាន។ ដូចនេះ សូមចាប់ផ្តើមទាំងអស់គ្នា 😉

chat_sticker

ជាដំបូង

សូម log-in ចូលក្នុង​គណនី Facebook របស់លោកអ្នក។ បន្ទាប់មក សូម​ចូល​ទៅ​កាន់​គេហទំព័រ chatstickers ។

បន្ទាប់មកទៀត

សូមធ្វើការជ្រើសរើសយក​​ Sticker ណាមួយដែលលោកអ្នកពេញចិត្ត រួចចុចលើរូប Sticker នោះ បន្ទាប់មក គេហទំព័រនេះនឹងភ្ជាប់ទៅកាន់ Facebook ដូចរូបខាងក្រោមនេះ៖

ជំហាន​បន្ត

សូមចុច​ប៊ូតុង Share នៅត្រង់កន្លែង Share សូមជ្រើសយក In a private message បន្ទាប់​មក​សូម​បញ្ចូលឈ្មោះ​មិត្តភក្តិរបស់អ្នក ត្រង់កន្លែង To ។ លោកអ្នក​អាច​សរសេរ​នៅន្លែង Write something… និងចុងក្រោយសូមចុចប៊ូតុង Share ។

លោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម។

កុំភ្លេចចែករំលែកទៅកាន់មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ផង 😉

ប្រភពលម្អិត

អានថែមទៀត

អត្ថប្រយោជន៍​ក្នុងការប្រើប្រាស់ Dropbox

លោកអ្នកដែល​និយមប្រើប្រាស់បណ្តាញអ៊ីនធើណេតមួយចំនួន​ ពិតជាបានធ្លាប់បានលឺ ឬស្គាល់​រួចមកហើយថា​អ្វីជា Dropbox។ Dropbox.com គឺជាវ៉ិបសាយ​សេវាកម្ម​ឥតគិតថ្លៃមួយប្រភេទ ដែលអាចឲ្យលោកអ្នកប្រើសម្រាប់​រក្សា​ទុកនូវ​ឯកសារ និងរូបភាពជាដើម។ មួយវិញទៀតលោកអ្នក​ក៏អាចធ្វើការ​ចែករំលែក នូវឯកសារ​ទាំងនោះ​ តាមរយៈការចែករំលែកជា File ឲ្យអ្នកដទៃទាញយក និងចែករំលែកជា Folder …

Leave a Reply