របៀប​តំឡើង និង​បើក​ឲ្យ​ដំណើរការ iTool នៅ​ក្នុង MacOS

សួស្តីប្រិយមិត្ត សំបុកអាយធី ទាំងអស់គ្នា ថ្ងៃនេះសំបុកអាយធី នឹងលើកយកគន្លឹះដ៏ខ្លីមួយ ដើម្បីដំណើរការ កម្មវិធី iTools នៅក្នុង MacOS ។ ជាមួយ នឹងប្រិយមិត្ត ដែលប្រើប្រាស់នូវប្រព័ន្ធ iOS ដែលបាន Jailbreak នោះ ប្រាកដជាបានស្គាល់យ៉ាងច្បាស់នូវ កម្មវិធី iTools ដ៏ពេញនិយមមួយនេះ ព្រោះថានេះ ជាកម្មវិធីដែលមាន ទំហំតូច មិនចាំបាច់ដំឡើង មានរូបរាង interface ស្អាត សាមញ្ញ និងងាយស្រួលប្រើទៀតផង។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​លោក​អាច​ដំណើរ​ការ​កម្មវិធី iTools នៅ​ក្នុង Mac លោក​អ្នក​អាច​នឹង​ជួបនូវបញ្ហាដូចខាងក្រោម៖

អត្ថបទគួរអាន៖  របៀបតំឡើងកម្មវិធីលើ Mac ដែលមិននៅក្នុង App Store

សូមដោះស្រាយបញ្ហានេះជាមួយ​ សំបុកអាយធី ទាំងអស់គ្នា ដែលជាដំបូង សូមចូលទៅកាន់ System Preferences

បន្ទាប់មក សូមចុច Security​ &​​​ Privacy

សូមចុច រូបសោរនៅខាងឆ្វេង ខាងក្រោមមួយនេះ រួចសូមបញ្ចូលលេខសម្ងាត់របស់អ្នក

បន្ទាប់មកសូមជ្រើសយក Anywhere រួចសូមជ្រើសយក Allow From Anywhere

បន្ទាប់មកទៀត សូមចូលទៅកាន់ http://itools.hk/en_mac_download.htm រួចចុច Download ។

សូមបើក file ដែលទើបនឹង download បាននោះ

សូមចុចពីរដងលើ iTools

កម្មវិធីនឹងដំណើរការបានយ៉ាងធម្មតា សូមភ្ជាប់ iDevice របស់អ្នកដើម្បីដំណើរការ។

ដោយហេតុថា កម្មវិធី iTools នេះ មិនបានបញ្ជាក់អ្នកផលិត (Developer)​ ច្បាស់លាស់ ទើប​បាន​ជា​យើង​ត្រូវ​កែប្រែ option ដូច្នេះ ទើបអាចដំណើរការវាបាន។

សូមរំលឹងផងដែរថា យើងគួរតែប្តូរយក Mac App Store and identified developers (ជម្រើសទីពីរ) វិញ និង​មិនគួរដំណើរការ​កម្មវិធីដែល​យើងមិនស្គាល់​អត្តសញ្ញាណ​ច្បាស់នោះទេ ដើម្បីជាសុវត្ថិភាពរបស់យើង ។

ជាចុងក្រោយ កុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់ផង 😀

Leave a Reply