វិធីសម្អាត SD Card Android ជាមួយ Clean Master

ការប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ ឬភាសាអង់គ្លេសថា “Smart Phone” គឺជាការពេញនិយមសម្រាប់​មនុស្សគ្រប់វ័យ សូម្បីតែប្រើសម្រាប់តែ ហៅចេញ ឬហៅចូល​ក៏ដោយ ។ អ្នកប្រើប្រាស់មួយចំនួនតូច តែងតែមានការរអ៊ូ និងមិនពេញចិត្ត​ចំពោះ ទូរស័ព្ទ​ដែលខ្លួន​កំពុងប្រើប្រាស់ ទោះជាម៉ាក ឬសេរ៊ី​ចុងក្រោយ​បំផុត​ក៏ដោយ ។ ពួកគាត់តែងតែនិយាយថា៖ ហេតុអីក៏ iPhone ខ្ញុំដើរយឺត ឬគាំងៗដូច្នោះ ? ហេតុអ្វីបានជា Samsung ខ្ញុំដើរយឺតជាង​ iPhone ? មូលហេតុនេះ មកពីអ្នក​មិនទាន់​ចេះរបៀបប្រើប្រាស់ និងថែទាំវា​ឲ្យបានល្អ ត្រឹមត្រូវ ។

ថ្ងៃនេះសំបុកអាយធី សូមលើកយកគន្លឹះសម្រាប់​អ្នកប្រើប្រាស់ Android បន្តទៀត ក្នុងការសម្អាត ដើម្បីបង្កើនល្បឿន​ទូរស័ព្ទ​ដែល​ដំណើរការ​យឺត និងចំនេញ​កន្លែង​រក្សា​ទុកទិន្នន័យ ។ នោះគឺកម្មវិធី Clean Master ដែលលោកអ្នក​អាចទាញយក​​ដោយឥតគិតថ្លៃ សូមចុចទីនេះ

Clean-Master-Android

បន្ទាប់ពីទាញយក និងតំឡើង​រួចមក សូមលោកអ្នក​ដំណើរការ​កម្មវិធី Clean Master

cleanmaster_01_overview

វាជាភាពងាយស្រួលបំផុត ដោយលោកអ្នក​គ្រាន់តែ សម្អាតតាមចំនុច​នីមួយៗ ដូចខាងក្រោម៖

ក. ការសម្អាត Caches និង Files ដែលមិនចាំបាច់

ប្រសិនបើអ្នក មានជំនាញអាយធី ឬគ្មានក៏លោកអ្នក ប្រហែលជាធ្លាប់លឺពាក្យថា Cache នេះហើយ គឺគេប្រើដើម្បីបង្កើនល្បឿន​កម្មវិធី ឬរូបភាព វីដេអូ ដែល​លោកអ្នក​ធ្លាប់ប្រើ ឲ្យដំណើរការ​លឿនជាង​កម្មវិធី ឬរូបភាព ដែលមិនធ្លាប់បើក តែវានឹងធ្វើការផ្ទុកនូវ Files មួយចំនួន ដែលអាចឲ្យលោកអ្នក ខាតបង់កន្លែង​រក្សា (SD Card) ទិន្នន័យ នៅពេលដែលលោកអ្នក លែងប្រើវានាពេលបន្ទាប់ ។

cleanmaster_02_history_cache

បន្ទាប់ពីលោកអ្នក បាន​ស្គេនស្វែងរក Files និង Caches ដែលមិនចាំបាច់រួមមក លោកអ្នកអាច​សម្អាតវាបាន ដោយគ្រាន់តែចុចលើ​ប៊ូតុង Clean នោះវានឹងសួរ​បញ្ជាក់​លោកអ្នក មុននឹងលុប ដើម្បីជៀសវាង​ការច្រឡំចុច ដោយអចេតនា ។

cleanmaster_03_cache_warning

កម្មវិធី Clean Master គឺជាកម្មវិធីឆ្លាតវៃមួយ ដែលវាមិនគ្រាន់តែលុបចោល នោះទេ វាថែមទាំងផ្តល់​ដំបូន្មាន​ដល់​អ្នក ចំពោះ Files ឬកម្មវិធីណាដែល មិនគួរលុបចោល​ទៀតផង ។

ចំណាំ៖ លោកអ្នកនៅតែអាច លុបចោលបាន ប្រសិនបើអ្នក​គិតថា វាមិនចាំបាច់ ក្នុងការរក្សាទុក ដោយគ្រាន់តែចុចលើសញ្ញា ធីក ក្នុងប្រអប់ដូចរូប ។

cleanmaster_04_cache_keep

ខ. ការសម្អាត File ធំៗ ដើម្បីបញ្ចៀសការគាំង ដោយអស់​កន្លែងរក្សាទិន្ន័យ

ជាការពិតណាស់ រាល់ឧបករណ៍ ឬទូរស័ព្ទនឹងគាំង នៅពេលដែលគ្មាន​កន្លែងសម្រាប់​រក្សាទុក ទិន្នន័យបណ្តោះអាសន្ន (Low Space) ។ Clean Master បានដើរតួនាទី ជាអ្នកពិនិត្យ​ និងតាមដាន​នូវរាល់បញ្ហា​ប្រភេទនេះ ។

លោកអ្នកត្រូវចំណាំថា ការលុប File ធំៗ មិនមែនជាប្រភេទ Files Caches ឬ File មិនចាំបាច់នោះទេ វាជាប្រភេទ File ចម្រៀង ឬវីដេអូ ឬអាច​ជា​ឯកសារ​សំខាន់ៗ​របស់អ្នក សូមប្រយ័ត្ន និងច្បាស់លាស់ មុននឹងលុបវានោះ ។

cleanmaster_05_files_warning

cleanmaster_06_files_warning_2

គ. សម្អាត ការកំណត់ព័ត៌មានផ្ទាល់ខ្លួន

ក្រៅពីការសម្អាត Files កម្មវិធី Clean Master ក៏អាចធ្វើការសម្អាត ការកំណត់ ឬព័ត៌មានផ្ទាល់​ខ្លួន នានា​ដើម្បីការពារភាពជាឯកជន របស់លោកអ្នក កុំឲ្យគេអាចដឹង បាន​ដោយចៃដន្យ ។

cleanmaster_07_privacy_01

បន្ទាប់ពីស្គេន រកឃើញមួយចំនួន លោកអ្នកអាចសម្អាតវាបាន ដោយគ្រាន់តែ​ចុចលើ​កម្មវិធី​ណាមួយ ដែលលោកអ្នក​ត្រូវការ ។

cleanmaster_08_privacy_02

ឃ. បង្កើនល្បឿន ដោយបិទកម្មវិធី​ដែល​មិនត្រូវការ

នៅពេលដែល​កម្មវិធី ដំណើរការ​ច្រើន ឧបករណ៍ ឬទូរស័ព្ទដៃ លោកអ្នកប្រាកដជា​ដំណើរការ​យឺត (អាស្រ័យលើ Memory ផងដែរ) លោកអ្នក​ចាំបាច់ ត្រូវតែ​បិទ​កម្មវិធី​ (Kill Task) ដែលមិន​ត្រូវការ ឬសេវាកម្ម​ (Services) របស់វា កំពុងដំណើរដោយ​ស្វ័យ​ប្រវត្តិជាដើម ។

cleanmaster_09_tasks

ង. លុបចោលកម្មវិធី និងការចម្លងទុក

ជំនួសឲ្យកម្មវិធី ដែលមានស្រាប់នៅក្នុងទូរស័ព្ទ​របស់លោកអ្នក កម្មវិធី Clean Master ក៏អាចប្រើ​ក្នុងការលុបចោល ឬចម្លងទុក (Backup) កម្មវិធីនានាផងដែរ ហើយ File ចម្លងទុកនោះ មាន Extension *.apk ដែលលោកអ្នក​អាចចែករំលែក ទៅកាន់អ្នក​ដទៃបាន ។

cleanmaster_13_uninstaller

តើមានកម្មវិធីណា ដែលល្អ និងងាយស្រួលប្រើ រួមទាំងមិនគិតថ្លៃ ដូចនេះទៀតទេ ? សូមដាក់មតិនៅខាងក្រោម …

អានថែមទៀត

តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?

Android គឺ​ជា​ប្រព័ន្ធប្រតិបត្តិការណ៍​បែប​ទូរ​ស័ព្ទ​ដៃ ដែល​បាន​នឹង​កំពុង​​ពេញ​និយម​ជា​រដូវ​កាល​ថ្មីៗ​នេះ ដោយ​រួម​មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​ និង​ថ្មីៗ​​ជាច្រើន​​បាន​​យក​​ប្រព័ន្ធ​ប្រតិបត្តិការណ៍​​មួយ​នេះ​ទៅ​ដាក់​​លើ​ប្រភេទ​ទូរស័ព្ទដៃ​ឆ្លាតវៃ (Smart Phone) ដូចជា Galaxy S, Galaxy SII ជាដើម ។ល។ ដើម្បីចែករំលែកនូវចំណេះ​ដឹងកម្រិតដំបូង …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.