របៀប Sync iTunes ពី Mac ទៅកាន់ Android

លោកអ្នកដែល​កំពុងប្រើ Mac ក៏ប្រហែលជាមានអារម្មណ៍មិិន​សូវ​ជាល្អ ជាមួយនឹងភាពស៊ីគ្នា​រវាង Mac និង Android ដែរមើលទៅ! ព្រោះថាពេលខ្លះ វាតែងតែ​ដំណើរការ​មិនសូវជាល្អ ។ ថ្ងៃនេះសំបុកអាយធី នឹងលើកយក​កម្មវិធី ដែលអាចមាននាទីជំនួស​កម្មវិធី ដែលមិនដំណើរការពេញលក្ខណៈមួយចំនួន មកធ្វើការ​បង្ហាញជូន នោះគឺ doubleTwist ៖

DoubleTwist-screenshot

doubleTwist គឺជាកម្មវិធី​ដែលមានសមត្ថភាព និងតួនាទី​ស្រដៀងនឹង iTunes នៅលើ Mac ផងដែរ ដែលវាអាចចាក់​បទចម្រៀង វីដេអូ និងថែមទាំង​មាន អាល់ប៊ុម​រូបភាព និងអាចឲ្យលោកអ្នក​មានភាពងាយស្រួល ជាងមុន​ក្នុងការ Sync ពី iTunes ទៅកាន់ឧបករណ៍​ដែល​ដំណើរការ​ដោយ ប្រព័ន្ធដំណើរការ​ទូរស័ព្ទ Android ។

ក. ទាញយក DoubleTwist សម្រាប់ Mac

មុននឹងចាប់ផ្តើម ធ្វើការ Sync iTune ចូលមកជាមួយនឹង ទូរស័ព្ទ Android លោកអ្នកគ្រាន់តែទាញយក doubleTwist សម្រាប់ Mac និងសម្រាប់ទូរស័ព្ទដៃ ផងដែរ ។

ចំណាំ៖ លោកអ្នកត្រូវមានកម្មវិធី DoubleTwist ទាំងនៅលើ Mac និង Android ។

សូមតំឡើងងាយៗ ដូចការតំឡើង​កម្មវិធីទូទៅ ៖

DoubleTwist-for-Mac

បន្ទាប់មក​សូមបើកចូលទៅ ទីតាំង Folder នៃកម្មវិធី រួចដំណើរការកម្មវិធី doubleTwist

DoubleTwist-application-folder

ជាធម្មតា ការតំឡើងកម្មវិធី​ doubleTwist ជាលើកដំបូង វានឹងលោត​ផ្ទាំង (បញ្ជាក់ពីការការពារ ក្រែងវាមិនមែន​ជាការតំឡើង​ដោយ​លោកអ្នក) លោកអ្នកគ្រាន់តែ​ចុចលើប៊ូតុង Open ដើម្បីដំណើរការកម្មវិធី ។

DoubleTwist-download-warning

សូមអាន រួចយល់ព្រម ដោយចុចលើ ‘Accept’ ។

DoubleTwist-Agreement

ក្រោយពីដំណើរការ​បានត្រឹមត្រូវ​រួចមក លោកអ្នកអាចចាប់​ផ្តើម​ប្រើប្រាស់​កម្មវិធី doubleTwist បាន ដើម្បីចាក់ចម្រៀង ឬវីដេអូជាដើម ។

២. ទាញយក DoubleTwist សម្រាប់ Android

សូមចូលទៅកាន់ Android market ហើយស្វែងរក doubleTwist សម្រាប់ Android រួចសូមទាញយក និងតំឡើង​លើ​ទូរស័ព្ទ​អ្នក ។

DoubleTwist-on-Android

នៅពេលដែល​ទាញយក និងតំឡើង​បានត្រឹមត្រូវហើយ សូមបើកដំណើរការ​កម្មវិធី រួចបន្តចុចលើ​ប៊ូតុង ‘Continue’ ដូចរូប

DoubleTwist-Android-2

៣. ភ្ជាប់ Android ជាមួយ Mac

សូមធ្វើការ​ភ្ជាប់ Mac និងទូរស័ព្ទ Android ដោយប្រើប្រាស់ ខ្សែ USB ទូរស័ព្ទ​របស់អ្នក ។ នៅលើ​អេក្រង់ទូរស័ព្ទ Android អ្នកនឹងឃើញផ្ទាំង ឲ្យអ្នកជ្រើសរើស ប្រភេទនៃតំណភ្ជាប់ សូមរើសយក ‘Disk Drive’ ។

DoubleTwist-diskdrive

បន្ទាប់ពីភ្ជាប់រួចមក លោកអ្នកនឹងអាចឃើញ ឧបករណ៍ប្រភេទ Android នៅលើផ្ទាំង Desktop នៃ អេក្រង់ Mac ។

DoubleTwist-Android-Storage

៤. Sync ចូលឧបករណ៍ Android

ដើម្បី sync ចម្រៀង សូមរើសយក ‘Sync music to device’ ឬលោកអ្នក​អាចជ្រើសយក sync all music ហើយសូមចុចលើប៊ូតុង ‘Sync’ ដើម្បីដំណើរការ ។

 

DoubleTwist-sync-device

DoubleTwist-music-list

DoubleTwist-play-android

ប្រភពលម្អិត

អានថែមទៀត

ហ្គេមខ្មែរ Sok & Sao’s Adventure មាន​លើ Android

ហ្គេម​កម្សាន្តឈ្មោះ​ថា ដំណើរ​ផ្សងព្រេង​​សុខ និងសៅ ឬ Sok and Sao’s Adventure ដែល​ធ្លាប់​ចេញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Windows Phone ដែល​សំបុកអាយធី​ធ្លាប់​បាន​បង្ហាញ​ជូន​លោកអ្នក ឥឡូវនេះ​មាន​សម្រាប់​អ្នក​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការទូរស័ព្ទ Android ហើយ ។ …

Leave a Reply