វិធីសាស្ត្រ​ក្នុងការ Sync Mail, Contact និងប្រតិទិន​ពី Android ទៅ iOS

លោកអ្នកប្រហែល​ជាធ្លាប់​អានរួចមក​ហើយ នូវអត្ថបទទាក់ទង​នឹងការ Back និង Restore ទិន្នន័យនៃទូរស័ព្ទ ​iPhone ។ ថ្ងៃនេះ សំបុកអាយធី នឹងបន្តផ្តល់​ជូន អត្ថបទទាក់ទង នឹងការ Sync អ៊ីម៉ែល ប្រតិទិន និង Contact ។

ដើម្បី Sync អ៊ីម៉ែល និងប្រតិទិន

ជាដំបូង សូមចូលទៅ Settings > Mail, Contacts, Calendars > Add Account.

mail

សូមជ្រើសយក Gmail រួចបញ្ចូលព័ត៌មាន​ដែលត្រូវការ (ដូចរូប) រួចចុចលើ Next បន្ទាប់មកចុចលើ Save ។

mail-settings

ដើម្បី Sync Contact

លោកអ្នកគ្រាន់តែចូលទៅកាន់ Settings > Mail, Contacts, Calendars > Add Account >Other.

contacts

សូមចុចលើ Add CardDAV Account ហើយបន្ទាប់មក​សូមចុចត្រង់Server ដោយវាយចូលថា ‘google.com’ រួចបន្តបំពេញព័ត៌មាន​ដែលត្រូវការ ហើយសូមចុចលើ Save ។

ឥឡូវនេះ លោកអ្នក​នឹងឃើញ Google contacts នៅក្នុងគណនី​របស់អ្នក បានបង្ហាញ​លើ Contacts app នៅលើ iPhone ។

contacts-settings

សម្រាប់ចម្ងល់ និងសំនួរ សូមបញ្ចេញ​តាមរយៈប្រអប់​មតិ នៅខាងក្រោម ។

ប្រភពលម្អិត

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.