របៀបប្តូរ Gravatar ដែលមានស្រាប់នៅក្នុង WordPress

Gravatar នៅក្នុង WordPress គឺប្រើសម្រាប់ធ្វើការសម្គាល់​បុគ្គលណាម្នាក់ ដែលបានចូលមកដាក់មតិ នៅក្នុងគេហទំព័រ​របស់អ្នក ។ ថ្ងៃនេះសំបុកអាយធី​នឹងបង្ហាញជូន​នូវគន្លឹះ​ថ្មីមួយទៀត ដែលអាចឲ្យលោកអ្នក​កាន់តែមាន​ភាពងាយស្រួល​ក្នុងការ​កំណត់​អត្តសញ្ញាណ​ខ្លួនអ្នក ដោយប្រើ Gravatar ជារូបឡូហ្គូ​របស់អ្នក​តែម្តង ។

gravatarsettings

ដើម្បីបង្កើត Gravatar ថ្មី លោកអ្នកគ្រាន់តែ៖

  • ក. សូមបើក File functions.php
  • ខ. រួចចម្លងកូដ ខាងក្រោម ចូលក្នុង File
add_filter( 'avatar_defaults', 'newgravatar' );
function newgravatar ($avatar_defaults) {
$myavatar = get_bloginfo('template_directory') . '/images/gravataricon.gif';
$avatar_defaults[$myavatar] = "សំបុកអាយធី";
return $avatar_defaults;
}
  • គ. លោកអ្នកត្រូវមាន​រូបភាព ដែលមានឈ្មោះ និងស្ថិតនៅទីតាំងដួច “/images/gravataricon.gif” ទើបវាអាចបង្ហាញ​រូបឡូហ្គូ​របស់អ្នក ។
  • ឃ. ជាចុងក្រោយ លោកអ្នកអាចទៅពិនិត្យនូវ​លទ្ធផល របស់អ្នកនៅឯ Settings > Discussion

អានថែមទៀត

បទបង្ហាញ​របស់​សំបុកអាយធី នៅ​បាខេម​សៀមរាប​ ២០១៣

ថ្ងៃនេះសំបុកអាយធី បាននឹងកំពុងចូលរួម​កម្មវិធីបាខេម នៅឯខេត្តសៀមរាប ដើម្បីទទួលយក និងចែករំលែកចំណេះដឹងនានា ទាក់ទងនឹងបច្ចេកវិទ្យា ឬចំណេះដឹងទូទៅ ជាដើម។ អ្នកចូលរួម និងវាគ្មិនយ៉ាង​ច្រើនកុះករ មកពីខេត្តនានា នៃប្រទេសកម្ពុជា ដែលធ្វើឲ្យចំនួនបន្ទប់សម្រាប់​ធ្វើបទបង្ហាញ មានមនុស្សចូលទស្សនា ស្ទើរពេញបន្ទប់ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.