របៀប Backup ទិន្នន័យពី WordPress ចូលក្នុង Dropbox

លោកអ្នកដែលកំពុងតែធ្វើការ ឬប្រើប្រាស់ Dropbox និង WordPress ពិតជាចាប់អារម្មណ៍នូវអត្ថបទមួយនេះ មិនខាន។ ជាទូទៅដើម្បីធ្វើការ Backup ទិន្នន័យ នៅលើវ៉ិបសាយ លោកអ្នកចាំបាច់ត្រូវទាញវា មករក្សាលើ Local Disk ឬរក្សាទុកលើ Server ដោយផ្ទាល់ (ប្រសិនបើ ទំហំសម្រាប់រក្សាទុករបស់លោកអ្នក មានទំហំធំ ប៉ុន្តែ Server មួយចំនួន មិនអនុញ្ញាតឲ្យលោកអ្នក រក្សាទុកនៅលើ Server ទេ) ដែលជាហេតុធ្វើឲ្យលោកអ្នកពិបាកក្នុងការ Backup។ ថ្ងៃនេះ សំបុកអាយធី សូមលើកយកលើក Plugin ដ៏ល្អមួយ ដែលជួយលោកអ្នកក្នុងការ Backup និងរក្សាទុកនៅលើគណនីរបស់ Dropbox (ទំហំដែលមានក្នុង Dropbox ត្រូវធំជាងទំហំសម្រាប់រក្សាទុកវ៉ិបសាយ)។

——-

ដើម្បីតំឡើង Plugin ដែលមានឈ្មោះថា៖ WordPress Backup to Dropbox សូមចូលទៅកាន់ WordPress Dashboard => Plugin => Add New រួចវាយក្នុងប្រអប់ Search ដូចរូបខាងក្រោម៖

បន្ទាប់មក សូមចុចលើពាក្យ Install Now ដើម្បីតំឡើង Plugin នេះ (ចំនាំ៖ មុនពេលតំឡើង Plugin នីមួយៗ ត្រូវមើលឈ្មោះអ្នកបង្កើត និងប្រភពឲ្យច្បាស់លាស់ ជៀសវាងបញ្ហាដែលអាចនឹងកើតមាន នៅពេលតំឡើង Plugin )។

បន្ទាប់ពីតំឡើងរួចរាល់ហើយ សូម Activate Plugin នោះ មុននឹងអាចប្រើប្រាស់បាន។

ជាបន្តមកទៀត សូមត្រឡប់មក Dashboard វិញ រួចស្វែងរក WPB2D ដើម្បីកំណត់ Setting ។ សូមចុចលើ Authorize ដើម្បីផ្តល់សិទ្ធិឲ្យ Dropbox ធ្វើការភ្ជាប់ជាមួយ WordPress បាន។

ដើម្បី Authorize សូមធ្វើការ Sign in គណនី Dropbox ជាមុនសិន។

សូមចុចលើ Allow ដើម្បីអនុញ្ញាតឲ្យ Dropbox ភ្ជាប់ជាមួយ WordPress ។

ប្រសិនបើ ដំណើរការរបស់លោកអ្នកត្រឹមត្រូវ លោកអ្នកនឹងឃើញផ្ទាំង Success ដូចរូបខាងក្រោម។

សូមត្រឡប់មកកាន់ WordPress Dashboard វិញ រួចចុចលើប៊ូតុង Continue ដើម្បីបន្តកំណត់ Setting

បន្ទាប់មក លោកអ្នកនឹងឃើញរូបភាពបង្ហាញពី ព័ត៌មានរបស់គណនី Dropbox និង Files និង Folders ដែលមាននៅក្នុងវ៉ិបសាយរបស់អ្នក

ជាចុងក្រោយ ដើម្បីដំណើរការ ការ Backup បាន សូមលោកអ្នកចូលទៅកាន់ Backup Log ដូចរូបខាងក្រោម៖

ហើយសូមចុចលើ Start Backup ដើម្បីដំណើរការ

WPB2D Plugin នឹងបង្កើតជា Backup Log ដែលបង្ហាញពីព័ត៌មាន នៃការ Backup នេះ

នៅពេលដែល ការ Backup ត្រូវបានបញ្ចប់នោះ លោកអ្នកនឹងឃើញ Files និង Folders ដែលមានក្នុង វ៉ិបសាយរបស់អ្នក ចូលទៅក្នុង Dropbox ដែលរក្សាទុកនៅក្នុង Folder Apps ដូចរូបខាងក្រោម៖

បន្ទាប់ពីចូលទៅក្នុង Folder Apps លោកអ្នកនឹងឃើញ Folder wpb2d សូមចុចពីរដង ដើម្បីចូលទៅមើល Files និង Folders ដែលបានរក្សាទុក

ចំណាំ៖ បន្ទាប់ពីការ Backup បានជោគជ័យ ចប់សព្វគ្រប់ហើយ លោកអ្នកអាចធ្វើការកំណត់ ឲ្យ Plugin នេះធ្វើការ Backup ដោយស្វ័យប្រវត្តិ ក៏បានដែរ ដោយគ្រាន់តែចូលទៅក្នុង Backup Setting រួចកំណត់ទីតាំង ពេល ម៉ោង ដែលលោកអ្នកត្រូវការ គឺជាការស្រេច ។

អានថែមទៀត

ស្វែងយល់ពីគន្លឹះ HTML5 Datalist

លោកអ្នកប្រហែលជាធ្លាប់មាន​បទពិសោធន៍ ជាមួយនឹង​ការប្រើប្រាស់ HTML5 Datalist ដែលវានឹងបំពេញ ឬបង្ហាញអ្វីដែលអ្នកកំពុង ឬបម្រុងនឹងវាយ ក្នុងប្រអប់ ដូចជានៅពេល​លោកអ្នក វាយក្នុងប្រអប់ស្វែងរក ក្នុងវ៉ិបសាយ Google ជាដើម ។ ជាទូទៅ …

2 មតិ

  1. ឡេង សុវណ្ណដារ៉ា

    តើនៅពេលដែលយើងមិនបានបើកអ៊ីនធឹណេត ធ្វើការកែប្រែ វេបសាយយើងវា Backup ឲ្យយើងអត់?

    • ចំណាំ៖ បន្ទាប់ពីការ Backup បានជោគជ័យ ចប់សព្វគ្រប់ហើយ លោកអ្នកអាចធ្វើការកំណត់ ឲ្យ Plugin នេះធ្វើការ Backup ដោយស្វ័យប្រវត្តិ ក៏បានដែរ ដោយគ្រាន់តែចូលទៅក្នុង Backup Setting រួចកំណត់ទីតាំង ពេល ម៉ោង ដែលលោកអ្នកត្រូវការ គឺជាការស្រេច ។

Leave a Reply