របៀបដាក់​រូបភាព ក្នុង Widget WordPress

គន្លឺះថ្មីៗ របៀបការពារវ៉ិបសាយប្រភេទ WordPress និងដំណោះស្រាយមួយចំនួន ត្រូវបានចុះផ្សាយក្នុងសំបុកអាយធី រួចមកហើយ។ ថ្ងៃនេះ សំបុកអាយធី សូមលើកយកគន្លឹះ ដ៏សាមញ្ញមួយបន្ថែមទៀត ដែលជាសំណូមពររបស់លោក Seang Sok Heng ដែលជាអ្នកមានជំនាញខាងរចនា ជាពិសេសធ្លាប់បាន រចនា Logo សម្រាប់ក្រុមចែកគ្នានិយាយអាយធី ក្នុងបណ្តាញហេ្វសប៊ុក ផងដែរ។

——

ដើម្បីដាក់រូបភាព ចូលក្នុង Widget របស់ WordPress ហើយដាក់តំណភ្ជាប់ ទៅបើកទំព័រថ្មីមួយទៀត បានលោកអ្នកគ្រាន់តែចូលទៅកាន់៖

Dashboard => Appearance => Widgets

បន្ទាប់មក សូមលោកអ្នក ស្វែងរក Text ហើយចាប់ទាញមកដាក់ក្នុង Widget ដែលនៅខាងស្តាំ

មកដល់ជំហាននេះ លោកអ្នកអាចធ្វើការ សរសេរកូដ JavaScript, PHP ឬ HTML បានផងដែរ។ ដើម្បីដាក់រូបភាពលោកអ្នកត្រូវ៖

១. ចម្លង URL នៃរូបភាពនោះ (បើអាច សូមរក្សាទុកនៅក្នុង Server ជាមួយទីតាំងវ៉ិបសាយរបស់អ្នក ដើម្បីបង្កើនល្បឿននៃការ Load រូប)

២. វាយកូដ៖ <img src=”Your URL here” target=”_blank” />

ឧ. <img src=”http://sshofficial.files.wordpress.com/2012/10/youtube.png” target=”_blank” />

លោកអ្នកអាចសាកល្បងចម្លងកូដ ក្នុងឧទាហរណ៍ ទៅ Paste ក្នុង Text នៃ Widgets បាន។

ចំណាំ៖ target=”_blank” សម្រាប់ប្រាប់ទៅ Browser ឲ្យធ្វើការដំណើរការតំណភ្ជាប់រូបភាព នោះទៅកាន់ Tab ថ្មី ដោយមិនបើក ជាន់លើទំព័រចាស់ឡើយ។

បញ្ជាក់៖ ត្រង់ Title ប្រើសម្រាប់ដាក់ចំណងជើង ឲ្យតំណភ្ជាប់ រូបភាពរបស់អ្នក (វាបង្ហាញនៅខាងលើ រូបភាព) ។

 

អានថែមទៀត

របៀបលុប Malware ចេញពី WordPress Site

ដើម្បីបង្ការ និងបញ្ចៀស​ឲ្យបាន​នូវការវាយប្រហារ មកលើគេហទំព័រ​ ឬប្លក់​របស​លោកអ្នក មានច្រើនវិធី និងមិនជាពិបាកណាស់ណាទេ ។ លោកអ្នក​គ្រាន់តែ​ដឹង​ឲ្យបាន​ច្បាស់ នូវគន្លឹះសុវត្ថិភាព និងចន្លោះប្រហោង​មួយចំនួន ដែលលោកអ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន តែប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​ធ្វេស​ប្រហែស នឹង​បញ្ហា​នេះ គេហទំព័រ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.