សម្អាត Database របស់អ្នកជាមួយ WP-Optimize Plugin

Plugin របស់ WordPress គឺមានតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយបង្កើត​សមត្ថភាព ឬភាពស្រស់​បំព្រង​នៃ​វ៉ិប​សាយ​​បាន ។ បច្ចុប្បន្ន WordPress មាន Plugin រាប់លាន​ដែលត្រូវបាន​បង្កើត និងប្រើប្រាស់​ ប៉ុន្តែ​មួយ​ចំនួន​តូច មិនត្រូវបានទទួលស្គាល់ ឬជា Plugin មិនប្រក្រតី ដែលអាចធ្វើ​ឲ្យប៉ះពាល់​ដល់ វ៉ិបសាយ​របស់អ្នកទៅវិញ។ មុននឹង​លោកអ្នក សម្រេចចិត្តប្រើ Plugin ណាមួយ សូមមើលចំនួនអ្នក​ដែលបានប្រើ ឬមើលឈ្មោះអ្នកបង្កើត​ឲ្យបានច្បាស់លាស់សិន ជៀសវាង ការធ្វេស​ប្រហែស ដែលជាហេតុ​នាំឲ្យ​វ៉ិបសាយ​របស់អ្នក​ មានគ្រោះថ្នាក់។

អត្ថបទនេះសំបុកអាយធី សូមលើកយក WP-Optimize plugin មកបង្ហាញជូន​ពី អត្ថប្រយោជន៍ ដ៏ពិសេស​របស់វា រួមទាំងការ​ប្រើប្រាស់ផងដែរ។

ទាញយក http://wordpress.org/extend/plugins/wp-optimize/

បន្ទាប់ពីតំឡើងរួចមក លោកអ្នកអាច​ស្វែងរក​វាបាននៅ Dashboard => WP-Optimize

វានឹងបង្ហាញពី ចំនុចនែការសម្អាត Database

បន្ទាប់ពីលោកអ្នក ធីកយក​ចំនុច​ដែលត្រូវ​សម្អាតរួចមក … ​នោះទំហំ Database របស់លោកអ្នកនឹង​តូចជាងមុន។

នេះជាវិធីងាយស្រួលមួយ ជំនូសឲ្យការចូលទៅកាន់ Cpanel -> phpMyAdmin ដើម្បីសម្អាត …។

Leave a Reply