របៀបបន្ថែម​ភាពច្បាស់​លើរូបភាព ជាមួយ Photoshop

លោកអ្នក​ដែលមានជំនាញ​ថតរូប ឬស្រលាញ់ការថតរូប ប្រហែលជាចាប់អារម្មណ៍នូវ​អត្ថបទនេះ ជាមិនខាន។ រូបភាពអាច​បង្ហាញពីអ្វីមួយ ដោយពុំចាំបាច់​អត្ថាធិប្បាយ។ ចុះបើរូបភាពអ្នកមិនច្បាស់? តើអាចនឹងងាយមើល​យល់ដែរឬទេ? […] ដំណោះស្រាយពិតជាមែន!

ដើម្បីធ្វើឲ្យរូបភាព មិនច្បាស់ (Blur) ទៅជាប្រសើរជាងមុនបាន លោកអ្នកអាចប្រើ​កម្មវិធី Adobe Photoshop ដែលមានតួនាទី ក្នុងការកែខៃ រូបភាព​របស់អ្នក ក្នុងមួយប៉ព្រិចភ្នែកបាន។

វិធីទី១៖ សូមបន្ថែម Layer ជាន់លើ (Extra Layer) ដោយគ្រាន់តែចុច Ctrl + J ។ នោះលោកអ្នក​នឹងអាចទទួលបាន​រូបភាព ដែលច្បាស់ជាងមុន

បន្ទាប់មកសូម​ចូលទៅកាន់ Filter រួចយក Other បន្ទាប់មកសូម​ជ្រើសយក High Pass ។

បន្ទាប់មកសូមចុចលើ layer ហើយកំណត់ blending mode ពី Normal មក Hard Light ហើយកែប្រែ Opacity (មើលតាម​សមទំនង និងរូបភាព​របស់អ្នក។)

លោកអ្នក​នឹងទទួលបាន​រូបភាពច្បាស់ជាងមុន ។

វិធីទី២ – Sharpen image

នេះជាវិធីដ៏ងាយស្រួលមួយបន្ថែម​ទៀត ដោយប្រើប្រាស់ Sharpen Tool ប៉ុន្តែវាអាចនឹងប៉ះពាល់ដល់​រូបភាពដូច​ជា​ពណ៌​ជា​ដើម ។
ដើម្បីប្រើប្រាស់ sharpen tool នៅក្នុង Photoshop នេះបាន លោកអ្នកគ្រាន់តែចុចលើ Filter បន្ទាប់មកចុចលើ Sharpen និង ជ្រើសរើស options ណាមួយដូចជា Sharpen, Sharpen Edges, Sharpen More, និង Smart Sharpen ជាដើម ។

សំបុកអាយធី សង្ឃឹមថា ដំណោះស្រាយទាំងពីរខាងលើ អាចជួយលោកអ្នក​ក្នុងការកែប្រែ ភាពច្បាស់នៃរូបភាពជាក់ជាមិនខាន។

អានថែមទៀត

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ …

4 មតិ

  1. ខ្ញំុចងចេះវិធីអាប់ឡូត វីដេអូក្នុងយូធូប សូមជួយបំភ្លឺផង

  2. មានកម្មវិធីបង្កើតប្លុក ទេបង​ ?

Leave a Reply