របៀបប្រើប្រាស់ Code Snippet ក្នុង Flash CS5.5

លោកអ្នក​​ដែលកំពុងប្រើប្រាស់ និងសិក្សាអំពី Adobe Flash CS5 ពិតជាធ្លាប់លឺ ឬចង់ដឹងពីមុខងារពិសេសៗ របស់វាជាមិនខាន។  Codesnippet គឺជាមុខងារ​ជំនួយ​ដ៏ពិសេសមួយ​ ក្នុងការសរសេរកូដ ActionScript ។

ដើម្បីចូលទៅប្រើប្រាស់ មុខងារនេះបាន លោកអ្នកអាចចូលតាមការណែនាំខាងក្រោម៖

ជំហានទី១៖

បន្ទាប់ពីបើកកម្មវិធី Adobe Flash CS5 និងបានដាក់គំរូ Object សម្រាប់ធ្វើចលនា រួចហើយ សូមបន្តចូលទៅកាន់ Windows => Actions ឬចុចលើ F9

ជំហានទី២៖

បន្ទាប់មក​វានឹងបើចេញនូវផ្ទាំង Action ហើយសូមចុចលើ Code Snippets

ជំហានទី៣៖

បន្តមកទៀត វានឹងបង្ហាញផ្ទាំង Code Snippet ដូចរូបខាងក្រោម

ជំហានទី៤៖

នៅក្នុងផ្ទាំង Code Snippet មាន Function ជាច្រើនដូចជា Actions, TImeline Navigation ជាដើម (ដូចរូបខាងលើ)។ សូមចុចពីរដង លើ “Click to Go to Web Page ដើម្បីឲ្យ Object ដែលយើងកំណត់​ខាងលើ អាច Link ទៅវ៉ិបសាយដទៃបាន។”

ជំហានទី៥៖

នោះវានឹង Generate កូដ ចេញមកដូចរូប រួចសូមចុច សញ្ញខ្វែង​ដើម្បីបិទផ្ទាំង នោះវានឹងដំណើរការ (គ្មានប៊ូតុង សម្រាប់ចុច Save នោះទេ)។

ប្រសិនបើលោកអ្នក មិនទាន់បាន Convert Object នោះឲ្យទៅជា​ Symbol ទេ នោះវានឹងបង្ហាញសារ​ដូចរូបខាងក្រោម

តែប៉ុន្នោះ លោកអ្នកអាច ចុចលើ Object ដែលលោកអ្នក​ដាក់ Link នោះហើយ។

សូមអនុវត្តន៍ មិនបន្តតាមអាន​ការចេញផ្សាយ​អត្ថបទ​ថ្មីៗ របស់សំបុកអាយធី។ ក្រុមសំបុកអាយធី សូមសន្យាថា នឹងបន្តចេញផ្សាយ អត្ថបទគន្លឹះ និង មាន ប្រយោជន៍ ដទែផ្សេងទៀត ឬលោកអ្នកអាចសំណូមពរ អត្ថបទរបស់អ្នកបានផងដែរ។

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.