របៀប Export Table ពី MySQL ចូលក្នុង MS Access

ជាទូទៅការចម្លងTable ដែលមាននៅក្នុងប្រភេព DBMS មួយទៅDatabase ប្រភេទ​ផ្សេងទៀត​វាមិនមែន​ជាការងារងាយស្រួលប៉ុន្មានទេ។ តែបើកម្មវិធីគ្រប់គ្រង Database នោះមាន Option ឱ្យអ្នកជ្រើសរើសស្រាប់នោះវាមិនមានបញ្ហាទេ ប៉ុន្តែចុះបើសិនជាមិនមានវិញតើអ្នកនឹងធ្វើយ៉ាងដូចម្តេច​? គឺយើងត្រូវ​រកតិចនិច​ឬ​វិធី​ខាងក្រៅ​មកជំនួយ។ ដោយក្នុងនោះ​សំបុកអាយធី ​សូមលើកយក​នូវវិធី ដោយ​យក File Excel មកធ្វើជាអ្នកកណ្តាលក្នុងការ Export Table ពី Mysql ដែល​យើងធ្វើការ​គ្រប់គ្រង​ជាមួយនឹង PHPmyAdmin ទៅកាន់ MSAccess អ្នកក៏អាចយកវិធីរបៀបនេះទៅប្រើនៅក្នុង​ Ms SQL Server បានដែរ។ 

ការអនុវត្តន៍

ជាដំបូងអ្នកត្រូវមាន Database ដែលមាន Table នៅក្នុងMysql ដែលអ្នកចង់Export ចេញ ហើយដាក់ចូលទៅក្នុង​  Database ផ្សេង។

សូមចូលទៅកាន់ Database ដែលមានផ្ទុកនូវ Table ដែលអ្នកចង់ធ្វើការ Export។ បន្ទាប់មកសូមចូលទៅកាន់Table ដែលអ្នកចង់ Export (យើងមាន Table tbl_user ដែលមានទិន្នន័យ 9 Record មកលើកជា ឧទាហរណ៍នៅក្នុងការ Export នេះដូចក្នុងរូប)

បន្ទាប់មកសូមចុចលើ Export ដែលស្ថិតនៅខាងលើ(សូមមើលរូប)

បន្ទាប់ពីចុចលើExport​ វានឹងបង្ហាញដូចខាងក្រោម។

· សូចចុចទៅលើ Custom – display all possible option ដើម្បីឱ្យអ្នកអាចជ្រើសរើស Option បន្ថែមក្នុងការExport ទៅកាន់ Format ផ្សេងៗ

· និងជ្រើសរើស ដូចប្រអប់ពណ៌ក្រហមនៅក្នុងរូបខាងក្រោម

· ជ្រើសរើស Format របស់ File CSV

· Tick លើ Put column​s names in the first row

· ចុច Go 

បន្ទាប់ពីចុច Go ហើយអ្នកនឹងទទួលបាន File មួយដែលមាន Extension ជា *.CSV សូមបើ File នោះជាមួយ MS Excel​។ បន្ទាប់មកសូមចុច Save 

នឹងមានជា Message ចេញមកសួរអ្នកថាតើអ្នកចង់រក្សារ Format​ ដើម ឬអ្នកចង់កែប្រែ សូចចុចNo ដើម្បីអាចកែFormat ទៅជា *.xlss

ជ្រើសរើសExcel Workbook(*.xlsx) មាននៅក្នុងប្រអប់ Save as type និងជ្រើសរើសជ្រើសទីតាំងដែលអ្នកចង់រក្សារទុក បន្ទាប់មកចុច Save

សូមចូលទៅកាន់ Database Ms Access ណាមួយដែលអ្នកចង់ធ្វើការ Import Table ចូល។ បន្ទាប់មកសូមចុចលើ External Data ហើយចុចលើ​​ Excel ដែលមាននៅក្នុង Import & Link។

នឹងមាន Dialog ចេញមក សូមចុច Browseហើយជ្រើសរើស File ដែលអ្នកទើបតែបាន Save មុននេះ ហើយជ្រើសយក Import the source data into a new table in the current database ហើយចុច OK

សូម Tick ទៅលើ First Row Contains Column Heading ដើម្បីឱ្យវាចាប់ Row ដំបូងធ្វើជា ឈ្មោះ Columns ហើយចុច Next

Select ទៅលើ​Column ណាមួយដែលអ្នកចង់កែប្រែ ដូចជា​ Field Name, Data Type, Index ឬអ្នកចង់ដកColumn ណាមួយចេញ ដោយចុចទៅលើ Donot import field(skip)។

ជ្រើសរើស Column ណាមួយធ្វើជា primary key ហើយចុចNext

បើសិនជាអ្នកចង់ដូរឈ្មោះ Table អ្នកអាចដូរបាននៅក្នុង​ Textbox ខាងក្រោមរួចចុច​ Finish 

អ្នកអាចមើលពីជំហាននៃការ Import របស់​អ្នកដោយចុចលើ Save import steps រួចចុចលើ Close

នៅទីបញ្ចប់អ្នកទទួលបាន Table មួយដែលមាន Field និង​​ទិន្នន័យដូចខាងលើ។

អានថែមទៀត

របៀបលុប Malware ចេញពី WordPress Site

ដើម្បីបង្ការ និងបញ្ចៀស​ឲ្យបាន​នូវការវាយប្រហារ មកលើគេហទំព័រ​ ឬប្លក់​របស​លោកអ្នក មានច្រើនវិធី និងមិនជាពិបាកណាស់ណាទេ ។ លោកអ្នក​គ្រាន់តែ​ដឹង​ឲ្យបាន​ច្បាស់ នូវគន្លឹះសុវត្ថិភាព និងចន្លោះប្រហោង​មួយចំនួន ដែលលោកអ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន តែប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​ធ្វេស​ប្រហែស នឹង​បញ្ហា​នេះ គេហទំព័រ …

មាន ១មតិ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.