របៀប​បន្ថែម Sub Menu ឬ Sub page ក្នុង WordPress

ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម នោះគឺ​គន្លឹះ​ក្នុងការ​បន្ថែម Sub Menu ឬ Sub Page នៅ​ក្នុង WordPress ។

វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)

បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…

Choose parent

បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)

*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។

បន្ទាប់មក លោកអ្នកនឹងឃើញ៖

ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេល លោកអ្នក ដាក់ mouseOver លើវា…

បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។

បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)

ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Postរួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖

តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ  និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog www.sombokit.wordpress.com ឬ វ៉ិបសាយ www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។

អានថែមទៀត

របៀបដាក់ File swf ចូលក្នុងវ៉ិបសាយ WordPress

File ដែលមាន extension ជា *.swf គឺជាប្រភេទ File Flash ប្រើសម្រាប់ដាក់រូបភាព​ចលនា។ លោកអ្នកអាច​ដាក់​បញ្ចូល File ប្រភេទនេះ​ចូលក្នុង​វ៉ិបសាយ​ប្រភេទ WordPress ដ៏ងាយស្រួលបំផុត ដោយគ្រាន់តែតំឡើង …

9 មតិ

  1. sombokit i can’t load it, brother!

  2. ohhh now it’s ok vinh houy 🙂

  3. yeah, fine… thx for responding..

  4. អាចធ្វើអាហ្នឹងក្នុងប្លក់ស្ពតបានទេ? បើបានជួយប្រាប់ខ្ញុំផង ប្លក់ខ្ញុំhttp://romjong.blogspot.com/

  5. បងសូមជួយប្រាប់ពីរបៀបបង្កើតទំព័រមេផង ដូចជាក្នុងblogរបស់បងមាន គន្លះនិងដំណោះស្រាយ,រៀនបង្កើតwebsite

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.