រៀនបង្កើត​ចលនា​កម្រិតដំបូង ជាមួយ Flash

ដោយមានសំណូមពរពីម្ចាស់វ៉ិបសាយ www.mydoc4u.com សំបុកអាយធី បានរៀបចំអត្ថបទមួយ បង្ហាញជូនលោកអ្នកពីការធ្វើ ឬបង្កើតចលនា ដោយប្រើប្រាស់កម្មវិធី Adobe Flash CS5 ក្នុងកម្រិតដំបូងៗ។

តោះ! សូមចាបើផ្តើមសាកល្បងជាមួយសំបុកអាយធី ពីវិធីធ្វើឲ្យប្រអប់ មានចលនា៖

—————————————

ជាដំបូង៖ សូមបើកកម្មវិធី Flash (កំណែប្រែប៉ុន្មានក៏បានដែរ សំបុកអាយធីប្រើកំណែប្រែ CS5.5)

ជំហានទី២៖ សូមជ្រើសយក ActionScript 2.0 រួចលោកអ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម

ជំហានទី៣៖ សូមជ្រើសយក Rectangle Tool  (អក្សរកាត់ R) ដើម្បីយកមកគូសជាប្រអប់

ជំហានទី៤៖ សូមយក Tool នោះមកគូសជាប្រអប់បួនជ្រុង ដោយកំណត់ពណ៌តាមចំនូលចិត្តអ្នក

ជំហានទី៥៖ សូមប្រើប្រាស់ Selection Tool ដើម្បីផ្លាស់ទីប្រអប់នោះ

ជំហានទី៦៖ បន្ទាប់ពីផ្លាស់ទីទៅទីតាំងដែលអ្នកចង់បានហើយ សូមកំណត់ KeyFrame ដោយ Insert វាដាក់នៅត្រង់តួលេខ ៥០ (គិតជា ms) ឬតួលេខណាដែលអ្នកចង់បាន (លេខកាន់តែច្រើន កាន់តែធ្វើចលនាយឺត) សូមពិនិត្យរូប៖

ជំហានទី៧៖ បន្តពីការ Insert នោះហើយ សូមបន្ថែម Insert ដទៃទៀត ដោយកំណត់ដាក់លើ តួលេខផ្សេងៗ ដូចជា ៥០, ១០០, ១៥០ មានន័យថា៖ ធ្វើចលនា ពីមួយចំណុចទៅមួយចំណុច ចំនួន ៥០ ms។

បញ្ជាក់៖ ពីទីតាំងតួលេខនីមួយៗ សូមចុចលើចំនុចខ្មៅ រួចទាញប្រអប់អ្នក ផ្លាស់ទីផង ទើបវាចេញជាចលនា។

ជំហានទី៨៖ ដល់ពេលធ្វើឲ្យប្រអប់នោះផ្លាស់ទីហើយ … សូមចុច Mouse ស្តាំលើ Frame (ពណ៌ស មិនមែនចំនុចខ្មៅទេ) រួចចុចលើ “Create Classic Tween” នៅគ្រប់បណ្តា Keyframe ដែលអ្នកបានដៅ។

ជាចុងក្រោយ សូមវាយ Enter Keyboard ដើម្បីមើលពីចលនារបស់ប្រអប់អ្នក…

ទាញយក box_animation

អានថែមទៀត

របៀបនាំចេញ និងនាំចូល Database ក្នុង Local ម៉ាស៊ីន

ក្នុងការបង្កើតគេទំព័រនៅក្នុង Local Host (ក្នុង local machine) តែងតែជួប​ប្រទះនូវបញ្ហា​ Database នេះជាមិនខាន។ សំបុកអាយធី​ សូមលើកយក​វិធីងាយៗ​ក្នុងការនាំចេញ (Export) និងនាំចូលមកវិញ (import) ពីក្នុង …

10 មតិ

  1. រកអូសប្រទះបងភ័ក្ត្រមែនៗ ហាស ហាស

  2. សួស្តី​!តើបងអាចបង្ហាញរបៀប​ធ្វើអោយបានច្រើនជាងនេះបាន​ទេ?

  3. som link download Flash CS5 full 1 ban te cos I not yet get CS5 thz

  4. ខ្ញុំសូមអរគុណណាស់​​ ខ្ញុំអោយសំបុកអាយធីជួយសរេសរបន្ត……….ពីព្រោះខ្ញុំចេះតាមមេរៀនទាំងអស់នេះ…………..អរគុណ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.