របៀបបង្កើត Template សម្រាប់ Joomla

កាលពីអត្ថបទមុនៗ សំបុកអាយធី​ធ្លាប់​បានចុះផ្សាយ​អត្ថបទ​ដែលទាក់ទង​នឹង Joomla ក៏មានមួយចំនួនដែរដូចជា៖

១. របៀបតំឡើង Joomla 1.7 លើ Local ម៉ាស៊ីន

២. របៀបបោះ Embed Code ចូលក្នុង Joomla!

៣. របៀប Upgrade ពី Joomla 1.5 ទៅ 1.6 (Migration)

មុននឹងលោកអ្នក​អាន​អត្ថបទនេះ សូមលោកអ្នកអាន និងអនុវត្តន៍​នូវចំណុចទី១ សិន នោះគឺ​ការតំឡើង Joomla ហើយ​សូមបន្ត​មកអនុវត្តន៍​ដូចខាងក្រោ​ម​នេះ ពីការ​បង្កើតជា Template វិញម្តង។

—————————————–

ដើម្បីបង្កើត Joomla Template លោកអ្នក​ចាំបាច់ត្រូវមាន៖

*** ចាំបាច់ជាងគេ

– index.php (ប្រើសម្រាប់​រចនា រូបរាង template)
– templateDetails.xml (អាចហៅបានថា configuration file ឬ information-file ឬ installation-file)

*** បន្ទាប់បន្សំ

– index.html (សម្រាប់​បង្ហាញទំព័រ ឬលាក់ Index folder listing)
– component.php (ប្រើសម្រាប់ print និង e-mail រួមទាំងមាតិកាជាដើម)
– favicon.ico (រូប Icon តូចនៅក្បែរឈ្មោះវ៉ិបសាយ)
– template_thumnail.png (206x150px)
– template_preview.png (640x384px)
– css folder
– template.css
– images folder

—————————————–

តោះ! ចាប់ផ្តើម​បង្កើត Template៖

ជំហានដំបូង៖ សូមបង្កើត Folder មួយ រួចបន្ត​បង្កើត File

បង្កើតនៅទីតាំង C:\wamp\www\Joomla_1.7.3\templates
បង្កើត Files និង Folders ដែលត្រូវការ

ជំហានទី២៖ ក្នុង File នីមួយៗត្រូវ​មានកូដដូចខាងក្រោម៖

ក. index.html

<!DOCTYPE html><title></title>

ខ. index.php

<html>
<head>
<title>My_First_Template</title>
</head>
<table>
<tr>
<td>Testing - WOW!!! It's working</td>
</tr>
</table>
</html>

គ. ចំពោះ File លោកអ្នកអាច​ចម្លង File គម្រូពី template ដើម​ដែល​មានស្រាប់ នៅក្នុង Default Template នៅពេលដែល​អ្នក​បាន​តំឡើង ឬវាយ​កូដ​ដូចខាងក្រោម៖

<?xml version="1.0" encoding="utf-8"?>
<!DOCTYPE install PUBLIC "-//Joomla! 1.7.3//DTD template 1.0//EN" "http://www.joomla.org/xml/dtd/1.6/template-install.dtd">
<extension version="1.7" type="template" client="site">
<name>My_First Template</name>
<creationDate>12 Dec 2011</creationDate>
<author>SOMBOK-IT</author>
<authorEmail>info@sombokit.com</authorEmail>
<authorUrl>http://www.sombokit.de</authorUrl>
<copyright>Copyright (C) 2011. All rights reserved.</copyright>
<version>1.7.3</version>
<description>My_First_XML_DESCRIPTION</description>

<files>
<folder>css</folder>
<folder>images</folder>
<filename>index.html</filename>
<filename>index.php</filename>
<filename>templateDetails.xml</filename>
<filename>template_preview.png</filename>
<filename>template_thumbnail.png</filename>
<filename>favicon.ico</filename>
<filename>component.php</filename>
</files>

<positions>
<position>top</position>
<position>left</position>
<position>right</position>
<position>content</position>
</positions>
</extension>

ឃ. សូមចំនាំថា រាល់ Folder ដែលបាន​បង្កើតត្រូវ​តែមាន File នៅក្នុងនោះ​ជាដាច់ខាត។ ឧទាហរណ៍៖ ពេលដែល​លោកអ្នក​បង្កើត Folder css ចាំបាច់​ត្រូវបង្កើត File មួយ (ប្រភេទណាក៏បាន) ដូចជា new_document.txt ក៏បាន។

ជំហានទី៣៖ តែប៉ុន្នេះ រួចរាល់ហើយ សូមតំឡើង Template របស់អ្នកដោយ៖

ក. ចូលទៅកាន់ Administrator Site (Back-end) ដោយវាយ /administrator (ឧ. www.sombokit.com/administrator)

ខ. បន្តចូលទៅកាន់ Extensions => Extension Manager

គ. ត្រង់ Install from Directory សូមចម្លងយកទីតាំង​ដែល​អ្នក​បាន​បង្កើត Folder (My_First_Template) និង Files រួមទាំង Folder នៅក្នុងនោះ​មក Paste ចូល Install Directory ហើយចុចប៊ូតុង Install។

ចូលទៅកាន់ extension manager
ចូលទៅកាន់ទីតាំងតំឡើង Template
តំឡើង Template

ជំហានទី៤៖ សូមផ្លាស់ប្តូរទៅប្រើ Template របស់អ្នកវិញ ដោយចូលទៅកាន់ Extensions=> Template Manager។ ស្វែងរក​ឈ្មោះ Template របស់អ្នក​ហើយ ចុចលើ Set Default ។

ចូលទៅ Template Manager
ផ្លាស់ប្តូរ Template

ទាញយក Joomla Template ដែលបាន​បង្កើតខាងលើ My_First_Template ។

 

នោះលោកអ្នក​នឹងទទួលបានពាក្យមួយឃ្លាថា៖ Testing – WOW!!! It’s working ដែលបាន​សរសេរ​នៅក្នុង​ File index.php ខាងលើ​នោះ មានន័យថា​ការ​បង្កើត​របស់អ្នក​បានទទួលជោគជ័យហើយ។ សូមរង់ចាំទស្សនា​អត្ថបទក្រោយ ដែល​ទាក់ទង​នឹង​ការបន្ថែម style និង ការងារ​មួយចំនួន​បន្ថែម​ទៀត នាពេលឆាប់ៗនេះ។

5 មតិ

 1. it is easy to understand. I would recommend this blog to all my students.

  • Yes, thank you very much teacher. I’ll keep trying!!!

   • Teacher?! Wow!

   • ខ្ញុំមានបញ្ហាជាមួយការដំឡើង Joomla អត់បានគ្រប់ Versions នៅលើកុំព្យូទ័ររបស់ខ្ញុំ បើទោះបី ដាក់កម្មវិធី Warm server គ្រប់ Versions ចេញពណ័ខៀវ ហើយទាំង Window 7 និង Window 8 កាលពីមុនខ្ញុំប្រើ Window7 ហើយដំឡើង Joomla អត់បាន ហើយខ្ញុំក៏សំរេចចិត្ត ឈូសដាក់ Window 8 នៅតែតំឡើង Joomla អត់បានដ៏ដែល៕ ហើយវាបង្ហាញដូចខាងក្រោម

    ហើយវានៅតែបង្ហាញបែបនេះរហួតទោះបីជារង់ចាំយូរក៏ដោយ រហូត ១ថ្ងៃពេញ ទល់យប់ ។
    សូមប្រាប់ខ្ញុំផង

    • សួស្តី!
     តើ​ប្រើប្រាស់ Joomla ជំនាន់ទីប៉ុន្មាន? ហើយមានសាេ Error អ្វី​បង្ហាញទេ?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.