បង្កើត​កម្មវិធី Android៖ តោះ​រៀនគូរ​ប្រអប់ និង​ដាក់រូប​

កាល​ពីការ​ចេញផ្សាយ​មុនៗ សំបុកអាយធី​បាន​បង្ហាញ​​ពីវិធី​ដែលអាច​បង្កើតជា​កម្មវិធី​សម្រាប់ Android និង​ការបង្កើត Component សំខាន់ៗ​មួយចំនួន​​ ដែល​ភាគច្រើន​យក​មក​ប្រើ​ក្នុង​​ការ​បង្កើតជាដើម។ លើកនេះសំបុកអាយធី សូម​បន្តបង្ហាញ​ពីការអនុវត្តន៍​ជាមួយ​ការបង្កើត​កម្មវិធីសម្រាប់ Android តទៅ​ទៀត ដែលនោះគឺ គូរជាប្រអប់មួយ​រួចដាក់ រូបភាព​ចូលទៅនោះ បន្ទាប់មក​​ឲ្យបោះ​សារ​បញ្ជាក់ថា តើអ្នក​ចុច​ចំ​រូប ដែល​នៅ​ក្នុង​ប្រអប់នោះដែរឬទេ? បើចុចចំ​ បោះសារ​មកថា “Inside” តែបើខុស បោះសារថា “Outside”។

ជាដំបូង៖

សូមដំណើរការ​កម្មវិធី Eclipse ជាមុនសិន

ជំហានទី២៖

សូម​បង្កើត​សំបក​កម្មវិធី​ថ្មី (Ctrl+N)

ជំហានទី៣៖

សូមចូលទៅកាន់ main.java ដើម្បី​សរសេរកូដ ដែលមានទីតាំងនៅ Project Name => src => Package Name (ឧ. Drawing_Ex => src => com.sample តាមរួប)

ជំហានទី៤៖

សូមបង្កើត Class ViewGraphics ដោយ extends View និង method មួយឈ្មោះ onDraw សម្រាប់គូសរូប (ប្រអប់)

បន្ទាប់មក​លោកអ្នក​នឹងឃើញ​សញ្ញា Warning (ឧទាន និងខ្វែង) មានន័យថា វាទាមទារ​ឲ្យ​លោកអ្នក Import ឈ្មោះ​ដែល​អ្ន្កក​ហៅប្រើ​​ នោះចូល​ក្នុង Project ។ ដើម្បី Import សូមដាក់ Mouse លើពាក្យ​ដែលមានបន្ទាត់ក្រហម​ពីក្រោមនោះ (ដូចជា View, Context ជាដើម) វានឹងលោត​ចេញ​នូវ​ផ្ទាំងដូចខាងក្រោម៖

ជំហានទី៥៖

សូមបង្កើត mPaint សម្រាប់គូស ដែលស្ថិតនៅក្នុង class ViewGraphics extends View។ រួចប្រកាសអញ្ញត្តិ x1, y1, x2, y2

Paint mPaint=new Paint();
float x1, y1, x2, y2;

រួចសរសេរកូដបន្ថែម​ ចូល​ដូចខាងក្រោម៖

package com.sample;

import android.app.Activity;
import android.content.Context;
import android.graphics.Canvas;
import android.graphics.Color;
import android.graphics.Paint;
import android.graphics.Paint.Style;
import android.graphics.drawable.Drawable;
import android.os.Bundle;
import android.view.MotionEvent;
import android.view.View;
import android.widget.Toast;

public class main extends Activity {
  /** Called when the activity is first created. */
  @Override
  public void onCreate(Bundle savedInstanceState) {
    super.onCreate(savedInstanceState);
    setContentView(new ViewGraphics(this)); 

  }
}
class ViewGraphics extends View{
	Paint mPaint = new Paint();
	Context mContext;
	    float x1, y1, x2, y2;/*ប្រកាសអញ្ញាត្តិ*/
	public ViewGraphics(Context context){
  		super(context);
  	mContext = context;	

	}
	public boolean onTouchEvent(MotionEvent event) {
		super.onTouchEvent(event);
		float x = event.getX();
		float y = event.getY();
		if(x<x1 || x>x2 || y<y1 || y>y2)/*ពិនិត្យមើល​ការចុច*/
			Toast.makeText(mContext, "OutSide", Toast.LENGTH_SHORT).show();

		else
			Toast.makeText(mContext, "Inside", Toast.LENGTH_SHORT).show();
		return true;
	}

	public void onDraw(Canvas canvas){ // canvas to draw on
		canvas.drawColor(Color.WHITE);
		int w=150, h=150;
		 x1=(getWidth()-w)/2;y1=(getHeight()-h)/2; x2=x1+w; y2=y1+h;
		mPaint.setStyle(Style.STROKE);
	  canvas.drawRect(x1,y1,x2,y2, mPaint);
	  Drawable mDrawable = 	mContext.getResources().getDrawable(R.drawable.icon);
	  mDrawable.setBounds((int)x1,(int)y1,(int)x2,(int)y2);
	  mDrawable.draw(canvas);

  	}
}

លោកអ្នក​នឹងទទួលបាន៖

សូមទាញយក Project Drawing_Ex

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.