របៀប​តំឡើង WordPress តាមរយៈ Cpanel

ដូចដែល​បានសន្យា​សំបុកអាយធី​បាន​ចុះផ្សាយ​​វីដេអូ​បង្ហាញ​ពី​ការតំឡើង WordPress ដោយប្រើ Cpanel ជាជំនួយ។ ឥឡូវនេះ​ក៏​ស្រដៀ​ង​នឹងអត្ថបទ​មុន​ដែរ សំបុកអាយធី​នឹង​បង្ហាជូន​លោកអ្នក​ជាអត្ថបទ​​វិញ​ម្តង។

ជាដំបូង​

សូម​លោកអ្នក​ចូល​ទៅកាន់​គេហទំព័រ​របស់អ្នក​ រួចវាយ​បន្ថែមពាក្យថា Cpanel ដើម្បី​ចូលទៅ​កាន់ Hosting Control Panel (Cpanel) ហើយ​សូម​លោកអ្នក​បញ្ចូល ឈ្មោះ​ប្រើប្រាស់​ និង​លេខសម្ងាត់ (Username and Password) ដើម្បីឡុកអ៊ីន។

ឧ. www.sombokit.com/cpanel

ជំហានទី២៖

សូមបន្តចូលទៅ​កាន់ File Manager ដែលជាទីតាំង​រក្សាទុក​ទិន្នន័​របស់អ្នក

ជំហានទី៣៖

បន្ទាប់មក​សូម​ជ្រើស​រើសទីតាំង​ដែល​អ្នក​នឹងចូលទៅ។ សូមរើសយក Web Root Directory

ជំហានទី៤៖

ពេលដែល​លោកអ្នកចុចលើប៊ូតុង Go វានឹង​បើក​ទំព័រ​ថ្មី​មួយទៀត​ ហើយនឹង​​រាយបញ្ជី File និង Folder ដែលមាន​នៅ​ក្នុង​នោះ។

ជំហានទី៥៖

ពេលនេះ លោកអ្នក​អាច​ចាប់​ផ្តើម​តំឡើង WordPress បានហើយ ដោយគ្រាន់តែអាប់ឡូត WordPress.zip ចូលមក​ក្នុងទីតាំងនេះ ដែល WordPress 3.3 (កំណែប្រែចុងក្រោយ) លោកអ្នកអាច​ធ្វើការទាញ​យក​បាន​នៅឯ www.wordpress.org ។ សូមចុចលើ Upload ប៊ូតុង រួចចូលទៅ​ជ្រើសរើស ទីតាំង​ដែល​អ្នក​រក្សាទុក​ File Zip នោះ។

១. ចុចអាប់ឡូតប៊ូតុង
២. ជ្រើសរើស File
៣. រកទីតាំង​ដែលបាន​រក្សា File WordPress 3.3
កំពុងអាប់ឡូត File

បន្ទាប់ពី​ការតំឡើង​ត្រូវបាន​បញ្ចប់ហើយ សូមលោកអ្នក​ចុចលើ Back to /home/xxx/public_html ដើម្បី​ត្រឡប់ទៅកាន់ File Manager ដែល​ជាកន្លែង​រក្សាទុក File នោះវានឹង​បិទ​ទំព័រ​ដែល​អ្នក​កំពុង​តែ​ស្ថិតនៅ ហើយចូលទៅ Refresh នៅទីតាំង File Manager។

ត្រឡប់ទៅកាន់​ទីតាំងដើមវិញ

ហើយលោកអ្នក​នឹងទទួលបាន

ជំហានទី៦៖

សូមចុចលើ File wordpress-3.3.zip នោះ រួចចុច​លើប៊តុង Extract ដើម្បី​ពន្លា File នោះ​ឲ្យចេញ​មកជា Folder និង File វិញ​ទើប​អាច​ដំណើរការ​តំឡើងបាន។

select file ដើម្បី extract
ចាប់ផ្តើម extract file
លទ្ធផល​នៃ​ការពន្លា (extract)

ជំហានទី៧៖

បានត្រឹមប៉ុន្នេះ ប្រសិនបើ​លោកអ្នកចូលទៅកាន់គេហទំព័រ​របស់អ្នក (ឧ. www.sombokit.com) នោះលោកអ្នក​នឹងឃើញ​មាន Folder ឈ្មោះ wordpress (ដូចជា www.sombokit.com/wordpress )ហើយ​ទាល់តែចុចលើ Folder នោះទើ​បអាច​ចូលទៅ​តំឡើងបាន។ ដូច្នេះ​សូម​លោកអ្នក​ផ្លាស់ទី File និង Folder ទាំងនោះ (ដែល​មាននៅក្នុង Folder WordPress ) ចេញមក​កាន់ក្រៅ។ មានន័យថា វានឹង​ស្ថិតនៅទីតាំង Root ផ្ទាល់តែម្តង សូមមើលតាមរូប៖

ចុចពីរដងលើ Folder

លោកអ្នកនឹងឃើញ Files និង Folders ជាច្រើន សូមចុចលើ Select all ហើយចុចលើ Move File

ឃើញ Files និង Folders
Select All ហើយ Move File
មានន័យថា អ្នកនឹងផ្លាស់ទី​ទៅ public_html

 ហើយ​លោកអ្នកនឹងទទួលបាន Files និង Folders ជាច្រើន​នៅ​ផ្ទាល់​ក្នុងទីតាំង /public_html (ដែលជាទីតាំង​រក្សាទុក Files)

បន្ទាប់ពីផ្លាស់ទី Files និង Folders ចេញមកទីតាំង public_html

ជំហានទី៨៖

មកដល់ត្រឹមនេះ សូមលោកអ្នក​ចូលទៅកាន់ទីតាំង​អាសយដ្ឋាន​គេហទំព័រ​របស់អ្នក (ឧ. www.sombokit.com)។ វានឹងទាមទារ​ឲ្យអ្នក​​បង្កើត Configuration File (wp-config.php) ដើម្បីអាចតំឡើង WordPress បាន។ តែសូម​លោកអ្នក​កុំបារម្ភ ដោយគ្រាន់តែ​ធ្វើតាម​ជំហានៗ ដែល​គេ​តម្រូវឲ្យអ្នក​បំពេញ គឺជាការស្រេច។

ក.ចាប់ផ្តើម​បង្កើត file wp-config.php
ខ. ចុចលើ Let’s go ដើម្បីបំពេញ​ទាំង ៥​ចំនុច​ខាងលើ
សូមបំពេញ​ឈ្មោះក្នុង​ Filed ដែល​ត្រូវការទាំងនោះ

ចំណាំ៖ ត្រង់ Field Database Name និង User Name រួមជាមួយ Password មុននឹងលោកអ្នក​ដាក់ឈ្មោះ សូមចូលទៅ​បង្កើត Blank Database តាមរយៈ MySQL Database ® Wizard ដែល​មានស្រាប់​ក្នុង Cpanel របស់អ្នក ព្រោះ​ពេលដែល​តំឡើង WordPress នឹង​បង្កើត tables និងបញ្ចូល​ទិន្នន័យចូល​ទៅក្នុង Database នោះ។ ដូចនេះ សូមត្រឡប់ទៅ Cpanel => Database => MySQL Database Wizard សូមអនុវត្តន៍​តាមរូប

បង្កើត Dabatase – ជំហាន ក
បង្កើត User – ជំហាន ខ
ចុចលើ All Privilege ដើម្បីកំណត់សិទ្ធិ​ឲ្យ User អាច Access ទៅកាន់ database បាន – ជំហាន គ

ជំហានទី៩៖

សូមលោកអ្នក​យក​ឈ្មោះ User និង Database មកបំពេញត្រង់ ជំហានទី៨ ខាងលើ​ឡើងវិញ (ឬលោកអ្នកអាច​បង្កើត​ឈ្មោះ​Database និង Username ឲ្យត្រូវតាមអ្វី​ដែល​អ្នក​បាន​បំពេញ​ក៏បាន)។ ពេលដែល​បំពេញ​បានត្រឹម​ត្រូវ​ លោកអ្នក​នឹងទទួលបាន៖

ចាប់ផ្តើមតំឡើង

ជំហានទី១០៖

សូមបំពេញ​ព័ត៌មាន​ខ្លីៗ ដែល​ WordPress ត្រូវការ​ដើម្បីតំឡើង៖

បំពេញព័ត៌មាន

ជាចុងក្រោយ

លោកអ្នកគ្រាន់តែឡុកអ៊ីនទៅ គឺអាច​ប្រើប្រាស់ WordPress បាន​ដោយងាយស្រួល។

សូមលោកអ្នក​សាកល្បង​អនុវត្តន៍ និង​ព្យាយាម​ប្រើប្រាស់ WordPress ប្រសិនបើ​លោកអ្នក​មាន Domain និង Hosting រួចហើយ តែបើនៅទេ សំបុកអាយធី​សូមណែនាំ សេវា​បង្ហោះ​ដែលមានទំនុកចិត្តជូនលោកអ្នក​ នោះគឺ TITB Hosting តម្លៃ – សេវាកម្ម – គុណភាព ពិតជាពិសេស!!

អានថែមទៀត

ដំឡើង Count Per Day Plugin ដើម្បីវិភាគ​ចំនួន​អ្នក​ទស្សនា

ភាគច្រើន​អ្នក​ដែល​បង្កើត Blog ឬ​វ៉ិបសាយ​តែង​តែ​ចង់​ដឹង​ពី​ចំនួន​អ្នក​ទស្សនា​របស់​ខ្លួន ថា​តើ​មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ? មាន​ការ​កើន​ឡើង​ដែរ​ ឬ​យ៉ាង​ណា? ពួក​គេ​និយម​ចូល​ចិត្ត​ប្រើ Google Analytics សម្រាប់​ពិនិត្យ និង​តាម​ដាន​ចំនួន​អ្នក​ទស្សនា​ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំជាដើម ។ …

8 មតិ

  1. ទើបតែអាប់ឌេតមិញ!…

  2. ខ្ញុំធ្វើវាបានសំរាច់ហើយ អរគុណខ្លាំងណាស់ គឺគេហទំពរ័ខ្ញុំគឹ KhmerFresh.com

  3. ខ្ញុំសូមអគុណរ។ ខ្ញុំក៏ធ្វើវាបានសម្រេចដែរ។ ខំតែបងបង្ហាញ ខំអីខ្ញុំមិនដឹងថាធ្វើយ៉ាងមិចទេ។
    សូមសំណាងល្អទាំងអស់គ្នា

  4. ជំរាបសួរបងជួយបា្រប់វិធីមិនError establishing a database connection

    This either means that the username and password information in your wp-config.php file is incorrect or we can’t contact the database server at localhost. This could mean your host’s database server is down.

    Are you sure you have the correct username and password?
    Are you sure that you have typed the correct hostname?
    Are you sure that the database server is running?

    If you’re unsure what these terms mean you should probably contact your host. If you still need help you can always visit the WordPress Support Forums.

    Try again

    • សួស្តី! សូម​អាន​ឡើង​វិញ​ត្រង់​ ជំហាន​ទី៨ អ្នក​ប្រហែល​ជា​មិនបាន​អនុវត្តន៍​ ត្រូវ​តាម​ការ​បង្ហាញ​ទេ! សូមពិនិត្យការកំណត់ Username និង​ password ឡើងវិញ!

Leave a Reply