Reset លេខ​សម្ងាត់​របស់ WordPress User តាមរយៈ phpMyAdmin

ភាពធ្វេសប្រហេសរបស់មនុស្សពិតជាមិនអាចជៀសបានមែន យ៉ាងណាមិញ ការសរសេរ និង​បង្កើត​វ៉ិបសាយ​គឺ​ត្រូវ​ការ​ចាំបាច់​នូវ​ការចងចាំឈ្មោះប្រើប្រាស់ (Username) និងលេខសម្ងាត់ (Password) ដើម្បីដាក់សុវត្ថិភាព និងងាយស្រួលក្នុងការត្រួតពិនិត្យ និងតាមដាន។ ចុះ​បើ​លោក​អ្នក​ភ្លេច​វា តើ​មាន​ដំណោះស្រាយ​ដែរ​ឬទេ?

សំបុកអាយធីសូមបង្ហាញជូន និងអនុវត្តន៍ពីរបៀបទាំង ៧ ជំហានក្នុងការដាក់លេខសម្ងាត់ថ្មី នៅពេលដែលលោកអ្នកភ្លេច (ចំពោះវ៉ិបសាយប្រភេទ WordPress)។

Cpanel – លោកអ្នកមានប្រើវាដែរទេ?


លោកអ្នកនឹងត្រូវការឡុកចូលទៅក្នុង Cpanel (លោកអ្នកប្រាកដជាទទួលបាន Username និង Password ពេល​ដែល​លោកអ្នក​បាន​ទិញ​សេវា​បង្ហោះវ៉ិបសាយ)។ ប្រសិនបើលោកអ្នកមិនមាន Cpanel ទេ នោះលោកអ្នកត្រូវធ្វើយ៉ាងណាដើម្បីចូលទៅកាន់ WordPress Database ឲ្យបាន។

Recommended Web Hosting

ជំហានទី១៖ បង្កើត និងទទួល Password Encrypted

លេខសម្ងាត់នៅក្នុង WordPress database គឺត្រូវបាន encrypt ជាមួយនឹងប្រព័ន្ធមួយដែលហៅថា MD5។ មានន៏យថា នៅ​ពេល​ដែល​លោក​អ្នក​ចូលទៅមើលនៅក្នុង Database របស់លោកអ្នក នោះ​លោក​អ្នក​នឹង​មិន​អាច​ឃើញលេខសម្ងាត់ពិតប្រាកដឡើយ តែបែរជាឃើញអក្សរ លេខ និង​សញ្ញា​រួមបញ្ចូលគ្នាទៅវិញ។ ដូចនេះលោកអ្នកនឹងទទួលយកនូវ password encrypted ក្នុងទម្រង់ MD5 ជាមុនសិន ដោយ​ប្រើប្រាស់​ឧបករណ៍​នានា​ក្នុង​ការ​បង្កើត តាមរយៈការផ្តល់ជូនតាមវ៉ិបសាយមួយចំនួន។ សំបុកអាយធីសូមណែនាំលោកអ្នកនូវឧបករណ៍មួយនេះ៖ http://www.iwebtool.com/md5

ពេលដែលលោកអ្នកដាក់បញ្ចូលលេខសម្ងាត់ រួចចុចលើប៊ូតុង “Encrypt!” នោះលោកអ្នកនឹងទទួលបានអក្សរ លេខ និង​សញ្ញា​ជាច្រើន​រួម​បញ្ចូល​គ្នា​អាច​ស្រដៀង​នឹង៖ 1a87b2e51f2@fefa5&$c62bf0f9953855a0 ជាដើម ហើយ​សូម​រក្សា​ទុក encrypted password នោះ។

ជំហានទី២៖ ឡុកចូលទៅកាន់ Cpanel

ដើម្បីឡុកចូលទៅកាន់ Cpanel សូមវាយ yourdomain.com/cpanel។ (លោកអ្នកនឹងទទួលបានការណែនាំ បន្ថែមរាល់ពេលទិញ Hosting)

ចំណាំ: រាល់ពេលធ្វើការងារទាក់ទងនឹង System ខាងក្នុង លោកអ្នកគួរតែ back up database ទុកសិន ព្រោះយើងមិនអាចដឹងថានឹងមានភាពថ្លោះធ្លោយណាមួយ កើតមានឡើងដោយអចេតនានោះទេ។

ដើម្បី Backup សូមអនុវត្តន៍តាមរូប

ជំហានទី៣៖ សូមបើក phpMyAdmin

សូមចុចលើ phpMyAdmin icon ដែលស្ថិតនៅខាងក្រោម Database Section

ជំហានទី៤៖ សូមបើក Database របស់អ្នក

លោកអ្នកអាចស្វែងរក Database របស់អ្នក ដែលស្ថិតនៅខាងឆ្វេងដៃ។ សូមស្វែងរកឈ្មោះ Database របស់អ្នក (ឧ. myname_wrdp1)​។ ប្រសិនបើលោកអ្នក​មានច្រើនជាងមួយ Database សូមពិនិត្យរកឈ្មោះ Database ណាមួយ ឲ្យបានច្បាស់លាស់។ ផ្ទុយទៅវិញ បើ​លោក​អ្នក​ជ្រើស​រើស​ខុស នោះវាអាចនឹងប៉ះពាល់ដល់ឯកសារ ឬទិន្នន័យរបស់វ៉ិបសាយដទៃ …ពេលដែលលោកអ្នករក Database ឃើញហើយ សូមចុចលើវា

ជំហានទី៥៖ សូមចូលទៅបើក WP_Users Table

នាពេលនេះ លោកអ្នកត្រូវចូលទៅរក Table មួយដែលមានឈ្មោះថា wp_users (នៅផ្នែកខាងឆ្វេង) រួចចុចលើវា ។

ជំហានទី៦៖ ជ្រើសរើស User

សូមស្វែងរក user ណាមួយដែលលោកអ្នកចង់កែប្រែ (ក្នុងនេះយើងនឹងកែប្រែទៅលើ “admin”)  ហើយ​ចុចលើ “Edit” នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ ។

ជំហានទី៧៖ ជំនួស Password

សូមស្វែង encrypted password ចាស់របស់អ្នក (នៅក្នុង user_pass row) រួចជំនួស (replace) encrypted password ថ្មីដែលបាន generate អំបាញ់មិញ (នៅក្នងជំហានទី១ ខាលើ) ហើលចុចប៊ូតុង “Go” ដើម្បីរក្សាទុក។

ដូច្នេះលោកអ្នកនឹងអាចចូលទៅកាន់ WordPress Dashboard របស់លោកអ្នកបានហើយ www.yourdomain/wp-admin ដោយប្រើប្រាស់នៅលេខសម្ងាត់ថ្មីនេះ (មិនមែន encrypted password ទេ)។

អានថែមទៀត

របៀបដាក់​ Featured Posts ក្នុង iTheme2

iTheme2 ជារូបរាងថ្មី និងទាន់សម័យមួយ ដែល​ថ្មីនេះ​មានចំនួនអ្នក​យក Theme នេះមកប្រើជា​លក្ខណៈ WordPress Blog និង WordPress.org ឯកជន​ជាដើម ។ លោកអ្នកអាចទាញយក Theme នេះបាន …

4 មតិ

  1. ទុកចិត្តចុះ Hack ហ្នឹងបានតែ អ្នកដំបូងទេ…. hack ចូលគេហទំព័រ ធំៗអត់បានទេ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.