របៀបបង្កើត Component សំខាន់ៗ សម្រាប់​បង្កើត​កម្មវិធីរបស់ Android

កាលពី​ការចេញផ្សាយ​លើកមុន សំបុកអាយធី បានបង្ហាញ​លោកអ្នកពី​របៀប និង​ស្វែងយល់ពីការតំឡើង រួមទាំងការភ្ជាប់ទៅបង្កើត​កម្មវិធី​សម្រាប់ប្រព័ន្ធ​ប្រតិបត្តិការណ៍ទូរស័ព្ទ Android។ ឥឡូវនេះ សំបុកអាយធី​សូម​បន្ត ការបង្ហាញជូនពីរបៀប​បង្កើត Component សំខាន់ៗ បន្ថែមទៀត ដូចជា​ការបង្កើតជា Toggle Button, Edit Text, និង Rating Bar ជាដើម។

ជំហានដំបូង៖ បន្ទាប់ពី​លោកអ្នក បានភ្ជាប់ និងតំឡើង​កម្មវិធី eclipse រួចហើយ សូមបន្តនៅចំនុច​នេះ ទាក់ទងនឹង​ការសរសេរ​កូដវិញ​ម្តង។ សូមចូលទៅ​កាន់ Practise_5 => res => Layout => ចុចពីរដងលើ main.xml ដើម្បីសរសេរ​កូដបន្ថែម។

បញ្ជាក់៖ Practise_5 គឺជាឈ្មោះ​ Project ដែលបានដាក់ពេលបង្កើត សូមអាន​ការចុះផ្សាយ​លើកមុន

ជំហានទី២៖ សូមសរសេរកូដបន្ថែម ដើម្បីបង្កើត Toggle Button (ឧ. ដូចជាសញ្ញា Vibration On ឬ Vibration Off ជាដើម) យកទៅដាក់​ក្នុង File main.xml រូចសាកល្បង Run ល៎មើល៍។

ដើម្បី Run សូមចុច Mouse ស្តាំ Run as => Android Application

<ToggleButton

    android:id="@+id/togglebutton"
    android:layout_width="fill_parent"
    android:layout_height="wrap_content"
    android:textOn="On"
    android:textOff="Off"/>
    <RatingBar android:id="@+id/ratingbar"
    android:layout_width="wrap_content"
    android:layout_height="wrap_content"
    android:numStars="5"
    android:stepSize="1.0"/>

ជំហានទី៣៖ សូមបន្ថែមកូដ ដើម្បីបង្កើត Radio Button វិញម្តង

<RadioGroup
    android:layout_width="fill_parent"
    android:layout_height="wrap_content"
    android:orientation="vertical">
    <RadioButton android:id="@+id/radio_red"
    android:layout_width="wrap_content"
    android:layout_height="wrap_content"
    android:text="Red" />
    <RadioButton android:id="@+id/radio_blue"
    android:layout_width="wrap_content"
    android:layout_height="wrap_content"
    android:text="Blue" />
</RadioGroup>

ជំហានទី៤៖ សូមបន្ថែមកូដ ដើម្បីបង្កើត Edit Text

<EditText
	android:id="@+id/edittext"
	android:layout_width="fill_parent"
	android:layout_height="wrap_content"/>

កូដទាំងអស់​ត្រូវសរសេរ​នៅក្នុង​ប្លក់ <LinearLayout>[…]</LinearLayout>

 លទ្ធផល​ចុងក្រោយ៖

បើលោកអ្នកមានចម្ងល់ និងសំនួរបន្ថែម ឬចង់សំណូមពរអត្ថបទ​ប្រភេទ​ Android សូមដាក់ជាមតិនៅ​ខាងក្រោមនេះ… សំបុកអាយធី នឹងព្យាយាមរៀបចំជូនជាពិសេស។

Leave a Reply