របៀបដាក់​ប្រអប់ Google Custom Search ក្នុង​វ៉ិបសាយ

ប្រអប់ស្វែងរកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ធ្ចើការស្វែងរកព័ត៌មាននានា ពីវ៉ិបសាយណាមួយ ដោយ​ពុំបាច់​ទាញ​ចុះឡើងដើម្បីរកនោះទេ។ ជាទូទៅប្រសិនបើលោកអ្ហក បាននឹងកំពុងប្រើប្រព័ន្ធគ្រប់គ្រងមាតិកា នោះ​វានឹង​មាន​ភ្ជាប់មក រួចស្រេច ប៉ុន្តែលោកអ្នកក៏អាច ធ្វើ ឬបង្កើតដោយខ្លួនឯងបានដែរ។ ឥឡូវនេះ សំបុកអាយធី សូមណែនាំ និងបង្ហាញជូនលោកអ្នក ពីវិធីដ៏សាមញ្ញ និងងាយស្រួលបំផុត ក្នុងការដាក់ប្រអប់ស្វែងរក ក្នុង​វ៉ិបសាយ​របស់លោកអ្នកបានគ្រប់ប្រភេទ ទោះបីមិនមែនជា CMS ក៏ដោយ។

ចំណាំ៖ ការប្រើប្រាស់ និងបង្កើតប្រអប់ Google Custom Search មិនត្រូវបានបង់ប្រាក់ឡើយ!

វាគឺជាសេវាឥតគិតថ្លៃរបស់ Google។ សូមចាប់ផ្តើមសាកល្បង ជាមួយសំបុកអាយធី ដោយ​ចំនាយ​ពេល​ប្រហែល ៥នាទី នោះលោកអ្នកនឹងអាចសម្រេចបានជោគជ័យជាមិនខាន។

ជំហានទី១៖

សូមចូលគេហទំព័រ Google Custom Search រួចចុចលើ Create a Custom Search Engine.

ប្រសិនបើលោកអ្នក មិនទាន់មានគណនី Google ឬមិនបានឡុកចូល សូមបង្កើត ឬឡុកចូល

ឡុកចូល

ជំហានទី២៖

សូមបំពេញព័ត៌មាន ខ្លីៗ តាមតម្រូវការរបស់ Google រួចចុច Next ដើម្បីបន្តជំហានបន្ទាប់

បំពេញព័ត៌មាន

ជំហានទី៣៖

សូមធ្វើការកែប្រែ (Customize) រូបរាងប្រអប់ស្វែងរករបស់អ្នក តាមចិត្ត និងតម្រូវការ រួចចុច Next ដើម្បីទៅជំហានចុងក្រោយ

ជ្រើសយកទម្រង់ដើមធម្មតា (Default)

ជំហានចុងក្រោយ៖

សូមចម្លងកូដ (ដូចក្នុងរូប) រួចយកទៅ Paste ក្នុងវ៉ិបសាយរបស់អ្នក

ចម្លងកូដទុក

ក. ប្រសិនបើលោកអ្នកប្រើ CMS (WordPress ឬ Joomla)

សូមយកកូដនោះទៅដាក់នៅត្រង់ Widget (ឬទៅតាំងណាផ្សេងតាមតម្រូវការ)


ខ. បើលោកអ្នកប្រើប្រភេទវ៉ិបសាយធម្មតា (សរសេរកូដ PHP)

សូមចម្លងកូដរបស់អ្នក ទៅដាក់នៅទីតាំងណាក៏បាន តែវាគួរតែស្ថិតនៅលើក្បាលទំព័រ ឬ​ផ្នែក​ណា​ដែល​គេ​ងាយ​មើល​ឃើញ

សូមមើលគំរូ វ៉ិបសាយដែលបានដាក់ហើយ

ជាពិសេសទៀតនោះ ពេលដែលបង្កើតហើយ លោកអ្នកអាចសាកល្បង វាយពាក្យដើម្បីស្វែងរក ដូចជា “របៀបបង្កើត” ក្នុងវ៉ិបសាយសំបុកអាយធី នោះវានឹងធ្វើការស្វែងរក យ៉ាងរហ័ស …អាចត្រឹម ០.០៦ វិនាទី! ពិតជាលឿនមែន!… សូមសាកល្បងឥឡូវនេះ សាកមើល៍!…

តែប៉ុន្នេះ រួចជាស្រេច! តើលោកអ្នកចំនាយប្រហែល ប៉ុន្មាននាទី? បើមានចម្ងល់ ឬចង់លម្អិតផ្នែកណាមួយ កុំភ្លេចដាក់មតិមកណា! សូមអរគុណ!

អានថែមទៀត

របៀបបង្កើត Google Plus Badge សម្រាប់វ៉ិបសាយ

លោកអ្នកដែលធ្លាប់មាន និងកំពុងនឹងបង្កើតវ៉ិបសាយពិតជាធ្លាប់ប្រើប្រាស់ Facebook Like Box ហើយ​មែន​ទេ​? វាជាវិធីដ៏ងាយស្រួលមួយដែល គ្រាន់តែលោកអ្នក ចូលទៅកាន់ https://developers.facebook.com/docs/reference/plugins/like-box/ រួចវាយបញ្ចូលនូវ អាសយដ្ឋាន​វ៉ិបសាយ​របស់អ្នកមក ហើយចម្លងយកកូដមក Paste នៅទីតាំងណាមួយក្នុងវ៉ិបសាយ គឺជាការស្រេច។ តែ​ឥឡូវនេះ …

6 មតិ

  1. យី! មើលមិនបានអស់ន័យ! ខំតែធ្វើតាមដល់ចុងក្រោយគេអោយចំលងកូដ ដូលក្នុង វ៉ិបសាយ ចប់ត្រង់ខ្ញុំអត់មានវ៉ិបសាយ!ហាហាហាហាហា

  2. Hi, you have a great way of writing. I’ll bookmark it and visit again in the future. Thank you!!

  3. បង​ sombokit ចុះបើខ្ងុំមិនដែលរៀន IT តើខ្ងុំអាចវាបានទេ???

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.