តើធ្វើយ៉ាងណា​ទើប​អាច​បង្កើត​កម្មវិធី​សម្រាប់ Android បាន?

Android គឺ​ជា​ប្រព័ន្ធប្រតិបត្តិការណ៍​បែប​ទូរ​ស័ព្ទ​ដៃ ដែល​បាន​នឹង​កំពុង​​ពេញ​និយម​ជា​រដូវ​កាល​ថ្មីៗ​នេះ ដោយ​រួម​មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​ និង​ថ្មីៗ​​ជាច្រើន​​បាន​​យក​​ប្រព័ន្ធ​ប្រតិបត្តិការណ៍​​មួយ​នេះ​ទៅ​ដាក់​​លើ​ប្រភេទ​ទូរស័ព្ទដៃ​ឆ្លាតវៃ (Smart Phone) ដូចជា Galaxy S, Galaxy SII ជាដើម ។ល។

ដើម្បីចែករំលែកនូវចំណេះ​ដឹងកម្រិតដំបូង ពីវិធីប្រើប្រាស់កម្មវិធី ដើម្បី​បង្កើត​កម្មវិធី​សម្រាប់ Android សំបុកអាយធី សូមលើក​យក​នូវ​របៀប និង​ការអនុវត្តន៍​ខ្លីៗ និងងាយ​យល់​​មក​​បង្ហាញជូន​លោកអ្នកដូច​ខាង​ក្រោម​នេះ៖

ជំហានដំបូង៖

លោកអ្នក​ចាំបាច់ត្រូវមានកញ្ចប់ Folder ដែលមានផ្ទុកកម្មវិធី eclipse, java_jdk និងកញ្ចប់​Folder android-sdk… ដែល​លោកអ្នក​អាច​​​ចម្លង​ពី ទីនេះ បាន​​ដោយ​ឥត​គិត​ថ្លៃ ។

បន្ទាប់មកទៀត សូម​បើកកញ្ចប់ Folder Android IDE នោះឡើង រួចចុចលើ Folder eclipse ហើយ​ចុច​លើ  eclipse.exe ដើម្បីដំណើរការ​កម្មវិធី eclipse នោះ។

មើលរូប និងអនុវត្តន៍តាម​ការបង្ហាញខាងលើ

ជំហានទី២៖

បន្ទាប់ពីបានបើក​កម្មវិធី eclipse នេះហើយ សូមចុចលើ Windows Menu រួចយក Preferences ដើម្បីបន្ថែម Android SDK បញ្ចូល​ក្នុង eclipse។

បញ្ជាក់៖ ការងារនេះ ធ្វើតែមួយដង ដំបូងតែប៉ុន្នោះ សូមកុំធុញទ្រាន់… :D។

ជំហានទី៣៖

វានឹងលោតផ្ទាំង Preference មក សូមចុចលើ Tab Android រួចចុច Browse ដើម្បីទៅស្វែងរក Android SKD Folder។

ជំហានទី៤៖

បន្តមកទៀត សូមចុច Apply រួច OK នោះលោកអ្នក​នឹងបានភ្ជាប់​ដូចខាងក្រោម៖

ជំហានទី៥៖

ដល់វគ្គបង្កើត កម្មវិធីហើយ… សូមបង្កើតកម្មវិធីសាកល្បងណាមួយ (វានឹងជាការប្រសើរបើ​អ្នក​មានចំណេះដឹង​ខាងភាសា Java បានច្បាស់លាស់)។ សូមចុចលើ File Menu => New => Others ឬប្រើទម្រង់ខ្លី (Shortcut) វាយភ្ជាប់ Ctrl+N។

ជំហានទី៦៖

សូមចុចលើ Tab Android => Android Project រួចចុច Next

ជំហានទី៧៖

វានឹងលោតផ្ទាំង New Android  Project

ជំហានទី៨៖

សូមបំពេញឈ្មោះ​ Project និងជ្រើសរើស Android 2.2 ត្រង់ Build Target (លោកអ្នកអាចរើសយក 2.3 ក៏បានតែ​វាអាចដំណើរការ​យឺត​ជាងនេះ)។

រួចទាញ Scroll ចុះមកក្រោម ហើយបំពេញត្រង់

  • Application name: ឈ្មោះកម្មវិធីថ្មី​របស់អ្នក
  • Package name: សូមបំពេញដោយបន្ថែមពាក្យ com ពីមុខ។ ឧ. com.sombokit
  • Create Activity: សូមបំពេញថា main។
  • Min SDK Version: សូមពិនិត្យមើលត្រង់ API Level (ជាចំនួនលេខ)។ ចំពោះ Android 2.2 ដែលយើងបានជ្រើសរើស​ខាងលើ គឺលេខ ៨។

ក្រោយពីបំពេញរួច សូមចុច Finish។

ជំហានទី៩៖

សូមសាកល្បងដំណើរការ កម្មវិធីដំបូងរបស់​លោកអ្នក ដោយចុច Mouse​ ស្តាំលើ Project Name: First_App_for_Android

Right-Click => Run as => 1 Android Application

ជំហានចុងក្រោយ៖

សូមលោកអ្នករង់ចាំ​ការដំណើរការ​លើកដំបូងនេះ ដែលចំនាយពេលច្រើនជាង ៣នាទី (យោងតាម Processor របស់ម៉ាស៊ីនកុំព្យូទ័រ និង Android Version ដែលអ្នក​បានជ្រើសរើស)

វាស្រដៀង នឹងទូរស័ព្ទអ្នកណាស់មែនទេ?

សូមដោះសោរ ដើម្បីបើកមើល​កម្មវិធី​ដែលអ្នកបានបង្កើតអំបាញ់មិញ។ ដោយចាប់ទាញសោរពី​ស្តាំ​មកឆ្វេង..

សូមចុចលើប៊ូតុងកណ្តាលដើម្បីចូលទៅមើល​កម្មវិធីរបស់អ្នក (ដែល​មិនទាន់មានអីសោះ)..

តើលោកអ្នក មានចំណាប់អារម្មណ៍ចំពោះគន្លឹះនេះ ដែរឬទេ? សូមចុច Like  បើគាំទ្រ សំបុកអាយធី​នឹងបន្ត​អត្ថបទ​ប្រភេទនេះ ថែមទៀត ។

 

អានថែមទៀត

របៀបដំឡើងកម្មវិធី Mono ដើម្បីប្រើភាសា C# ក្នុង​ការ​សរសេរ​កម្មវីធី​សម្រាប់​ប្រើប្រាស់​លើ អែនដ្រយ

អត្ថបទចុះផ្សាយដោយ លោក Sophat Chy សូមចុច “Like” បើលោកអ្នកពេញចិត្ត ឬបន្ថែមជាមតិប្រសិនបើអ្នកមិនពេញចិត្ត ធម្មតាអ្នកប្រើប្រាស់កម្មវីធីជាច្រើសម្រាប់សរសេរកម្មវីធីលើអែនដ្រយ ខាងក្រោមនេះខ្ញុំបានណែនាំ ភាសា C# ដែលប្រើលើ Mono សម្រាប់សរសេកម្មវីធីលើ …

40 មតិ

  1. ពិតជាឡូយ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  2. Sovichet Tep អើយ…បានហើយ

  3. មិនមែនឡូយទេគឺអែម

    • ខ្ញុំនឹងព្យាយាមដាក់អត្ថបទ​បែបអនុវត្តន៍ ក្នុងការបង្កើត​កម្មវិធី​របស់ Android ឲ្យបានកាន់តែច្រើន… តែរាល់ង៉ៃប្រើ Symbian ទេ….ហេហេ!

  4. បើមានសំរាប់iOSទៀតល្អណាស់

  5. គ្មានលុយទិញ xCode យកមកសាកទេ។ ត្រូវចំនាយលុយ៩០ដុល្លាក្នុង១ឆ្នាំ សំរាប់អាជ្ងាប័ណ្ណ

  6. som sor បន្តិច តើ កម្មវិធីដែលដំណើរការលើ android សរសេរក្នុងភាសាអ្វី?

  7. មានខ្មែរយូនីកូដសំរាប់ androidអត់?

    • បាទ!..មាន..តែសម្រាប់តែទូរស័ព្ទ​មួយចំនួនតែប៉ុន្នោះ នាពេលនេះ.. ហើយការតំឡើង​នៅ​មិនទាន់មាន​ការ​ងាយស្រួល និងសុវត្ថិភាព នៅឡើយទេ… សំបុកអាយធី នឹងជម្រាបជូនជាដំណឹង​ប្រសិន​បើ​មាន​ការអាប់​ឌេត​អ្វី​បន្ថែមទៀត!

  8. bong ha som bong give link page to download khmer unicode win64bit for me ban te ….

  9. តើអ្នកអាចផ្តល់ link សំរាប់ដោនឡូដ​ កម្មវិធីទាំងប៉ុន្មានខាងលើដែលចាំបាច់ក្នុងការសរសេរ កម្មវិធីសំរាប់ Android បានដែររឺទេ?

    • វាមានទំហំធំជាង ៣ ជីកាបៃ… ខ្ញុំមិនអាចអាប់ឡូតចូលបានទេ.. ប្រសិនបើអាច សូមមកយកពីខ្ញុំ នារសៀលថ្ថៃនេះ ម៉ោង ២រសៀល នៅ RUPP…

      • ខ្ញុំពិតជាចង់បានណាស់ តែមិនទាន់មានពេលទំនេរទេ ធ្វើម៉េចទើបអាចទៅយកនៅថ្ងៃក្រោយបានទៅ? អាចប្រាប់អាសយដ្ឋាន ឬលេខទំនាក់ទំនងបានទេ?​ លេខទូរស័ព្ទរបស់ខ្ញុំ 01​0616886
        ពេលទំនេរ ខ្ញុំនឹងទាក់ទងទៅបង និងទៅសុំចំលងពីបង អរគុណ

  10. Hello, Where can i download the Android IDE folder?

  11. តើធ្វើម្ដេចអាចដាក់ app​ របស់យើងដាក់លើ Android Market?ហើយធ្វើដូចម្ដេច ដើម្បីដំលើង sdk 1.5, 1.6 2.0………. 4.0 បានទាំងអស់បាន ?​ដោយខ្ញុំបានដោនឡូតតែ 4.0 ឯអាផ្សេងទៀតអត់ឃើញកន្លែងដោនឡូត។

  12. ខ្ញុំសុំសួរ១ថា តើខ្ញុំអាចប្រើ Jcreator or others applications ជំនួស​ Eclipse បានទេ បង?

  13. សួស្តី បង! តើមាន Unicode ប្រើសំរាប់ Symbian Nokia​​ E7-00 ទេ?
    តើមានកម្មវិធីណាសំរាប់ បង្កើត application សំរាប់ Nokia ទេ?

  14. សួស្តីបងតើប្អូនអាចទាញយកeclipse, java_jdk និងកញ្ចប់​Folder android-sdk…ត្រង់កន្លែងណា?

  15. សូមបងជួយ post ទាក់ទងនឹង android tutorial អោយបានច្រើនថែមទៀត! អរគុណ

  16. disqus_wOQrZsCPlj

    យូនីកូដអាចប្រើជាមួយ Android jeally bean 4.1 ឡើងទៅ ប៉ុន្តែពេលខ្ញុំដំឡើងជាមួយ sumsung Tab2 7.0 អាចអានទំព័រពត៌មានជាខ្មែរបានខ្លះ មិនបានខ្លះ ប៉ុន្តែមិនអាចសរសេរបានទេ ការដាក់ដោយមិនrootទេ​ តើអាចជួយបានទេ? អរគុណ

  17. Monster Kampong Cham

    តើមានកម្មវិធីសំរាប់ធ្វើកម្មវិធីJava(Jar|jad) for Nokia

    • នេះគេហៅថា​ប្រភេទ Symbian OS ប្រហែលជា​មានកម្មវិធីចាស់ៗ មិនទាន់​សម័យកាលឡើយ (Out of date) ។

Leave a Reply