របៀប​បង្កើត​វ៉ិបសាយ​ជាមួយ ASP.NET

ប្រកាសន៍​ដែលនិយាយពី ការបង្កើតវ៉ិបសាយ ហើយនិង​ត្រូវបាន​ដាក់ផ្សាយ​លើកមុនៗ​ ភាគច្រើន​សំបុកអាយធី​តែងលើក​យកការ​បង្កើត​ដោយ​ប្រើ​ប្រាស់​ភាសា PHP ជាមួយនឹង MySQL។ ប៉ុន្តែលើក​នេះ ដើម្បី​ផ្លាស់​ប្តូរ​ និង​ចង់ចែករំលែកចំណេះដឹង​​ជូនដល់​មិត្ត​អ្នក​អាន ដែលកំពុង​តែមាន​ចំណាប់អារម្មណ៍​ ឬចង់​ស្គាល់ និងស្វែងយល់​ពីភាសា ASP.NET កម្រិតដំបូងៗនេះ។ សំបុកអាយធីសូមបង្ហាញជូន​ពីរបៀប​បង្កើតទម្រង់​រូបរាង (Layout) ខ្លីៗ​ដូចខាងក្រោម។

—————-

ដើម្បី​ប្រើ​ប្រាស់ និង​បង្កើត​វ៉ិបសាយ ឬទំព័រ​គេហទំព័រ​ណាមួយដោយ​ប្រើប្រាស់​ ASP.NET នេះ លោកអ្នក​ចាំបាច់​ត្រូវមាន​កម្មវិធី Microsoft Visual Studio 2005 / 2008 / 2010 ។

 

សូមរើស​យក​កំណែ​ប្រែ (version)ណាមួយនៃកម្មវិធី Microsoft Visual Studio យកមកប្រើ។ បន្ទាប់​មក​សូម​សាកល្បង និង​អនុវត្តន៍​ជាមួយ​សំបុកអាយធី​​តាមមួយជំហានៗ ដូចខាងក្រោម៖

ជំហានទី១៖ សូមបើកកម្មវិធី Microsoft Visual Studio រួចចុចលើ File => New Website ឬចុច​ភ្ជាប់ Shift+Alt+N

ជំហានទី២៖ បន្ទាប់មក វានឹង​លោតផ្ទាំង New Web Site

– ត្រង់ Template សូមរើសយក Empty Website

– ត្រង់ Location រើសយក File System

– ត្រង់ Language រើសយក Visual C# (ឬ Visual Basic តាមជំនាញ និងតម្រូវការ​របស់អ្នក)

ជំហានទី៣៖ បន្តទៅទៀត សូមចុច Mouse ស្តាំលើឈ្មោះ​ Project របស់អ្នក រួចរើសយក Add New Item ហើយចុចលើ Master Page ដើម្បី​បង្កើតជា​ទំព័រ​គំរូ (Template) សម្រាប់​ទំព័រ​ដ៏ទៃទៀត។

បន្ទាប់ពី​បង្កើតហើយ លោកអ្នក​នឹងឃើញ​ទំព័រ​ដូចរូបនេះ

ជំហានទី៤៖ សូមចុចលើ Design Tab (នៅខាងក្រោម) រូចលោកអ្នក​អាចទាញយក Control មួយចំនួន​មកទម្លាក់​ចូល​ក្នុង Master Page នោះ (Drag and Drop) សូមពិនិត្យ​មើលរូប។

ជំហានទី៥៖ ក្រោយ​ពីបាន​ដាក់​ទម្រង់រូបរាង​នៃ​ទំព័រ Master រួចហើយសូមបន្ថែម​ទំព័រទូទៅ (Web Form)

ជំហានទី៦៖ សូមសាកល្បង Debug ដោយចុចលើ F5 (keyboard) ដើម្បីដំណើរការ នោះវានឹង​ចេញ​សារ​ Error មកបញ្ជាក់ សូមរើសយក “NO”
ជំហានទី៧៖ សូមពិនិត្យត្រង់ Solution Explorer រួចចុចលើ សញ្ញាបូក (+) ដើម្បីពន្លា… រួចចូលទៅកាន់ File ដែលមាន Extension aspx.cs និង master.cs ។ ហើយសូមលុប
using System.Linq;
បន្ទាប់មក​សូម Debug សារជាថ្មី នោះ​វា​លោត​ផ្ទាំងដូចរូប​ខាងក្រោម សូមចុច OK ជាការស្រេច
ហើយវា​នឹង​បើក​ Browser របស់​លោកអ្នក បង្ហាញពីទម្រង់​វ៉ិបសាយ​ដែល​លោកអ្នក​បាន​តំរៀប​អំបាញ់​មិញនេះ។
សូមសាកល្បងអនុវត្តន៍ វិធី​ដ៏ងាយៗនេះ! 

អានថែមទៀត

របៀប Upload Files ដោយប្រើ FTP – FileZilla

FTP ឬជាពាក្យពេញថា File Transfer Protocol គឺជាវិធីដ៏ពេញនិយមមួយ ប្រើសម្រាប់ផ្ទេរទិន្នន័យ ពីកុំព្យូទ័ររបស់អ្នកទៅ កុំព្យូទ័រ ឬម៉ាស៊ីនមេ (Server) ដ៏ទៃទៀត។ ស្ទើរ​តែគ្រប់​ប្រភេទ​នៃ​សេវា​បង្ហោះវ៉ិបសាយ តែង​អនុញ្ញាត​ឲ្យមាន​ដំណើរការ​តាមរយៈ FTP នេះ​ទៅកាន់ម៉ាស៊ីនមេរបស់ពួកគេ ។ …

17 មតិ

  1. មួយហ្នឹងហើយដែលខ្ញុំចង់បានបង អរគុណ

  2. ពូនេះ ពូកែមែន

  3. ដំបូងក៏ពូកែដែរ ពូ

  4. ហាហា! សរសើរគ្នាឯងចឹង តិចគេថាឲ្យ!

  5. ask mouy mer ? ey ke redirective in asp.net? yesterday teacher teach del. teay ort ban listen.
    help pong

  6. ពូនេះទៅរៀនអត់ស្តាប់គ្រូទេ ហាហាហា

  7. តាមពិតបើ យកល្អលោកអ្នកគួរ​បង្កើតដោយប្រើភាសា PHP វិញព្រោះវាជាប្រភេទកូដបើកចំហរ (open source)។

  8. តែ ASP កជាប្រភេទកូដបើកចំដែរនឹងព្រោះយើងម្នាក់ប្រើតែcrack ន

  9. Yeah… !! very Cool ^^

  10. តើខ្ញុំអាចស្វែងរក កម្មវិធី Microsoft Visual Studio 2005 / 2008 / 2010 ដោយមិនគិតថ្លៃនៅទីណាទៅ?
    ចំពោះការបង្ហោះវេបសាយវិញតើចំាបាច់ចំនាយប្រាក់ទេ?

    • លោកអាច​ស្វែងរកកម្មវិធីទាំងនោះបាន តាមរយៈវ៉ិបសាយ torrent មួយចំនួន.. ដូចជា thepiratebay.org ជាដើម… ហើយចំពោះ​ការបង្ហោះ​ភាគច្រើន​ត្រូវចំនាយ​ប្រាក់… មិនសូវសំបូរ​…របស់ឥតគិតថ្លៃ ដូច PHP ទេ… ព្រោះ ASP.NET ត្រូវប្រើ Server របស់ Microsoft ចឹងត្រូវអស់​ប្រាក់​ច្រើនតិចហើយ…. តែអាចសាកល្បងទៅរក​នៅ 000webhost.com ឬអាចសូរព័ត៌មានពី http://titb.biz/hosting/shared-hosting.html ក៏បានដែរ… ព្រោះទីនោះ​មានតម្លៃសមរម្យ​អាច​ពិចារណាបាន…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.