របៀប​ដាក់​គែម​មូល​ទៅ​លើ​រូបភាព ក្នុង Photoshop

ខាងក្រោមនេះ​ជារូបគំរូ​ ដែល​ត្រូវបាន​ប្តូរ​គែម​រូបភាព ពី​ជ្រុង មកជាមូលជាមួយកម្មវិធី​ Photoshop។

 

 

<span style="color: #ff0000;"><em>ចំណាំ៖ គន្លឹះនេះ​អាច​ប្រើបាន​ជាមួយ Photoshop CS3 ឡើងទៅ។ ចំពោះ​លោកអ្នក​ដែល​​បាននឹង​កំពុង​ប្រើ​កំណែប្រែទាបជាងនេះ (earlier version)  មិនអាចអនុវត្តន៍​តាមវិធី​នេះ​បានទេ។</em></span>

សូមបើក​កម្មវិធី Photoshop ដែល​លោកអ្នក​កំពុង​ប្រើ រួចសាក​ល្បង​អនុវត្តន៍​ជាមួយសំបុកអាយធីឥឡូវនេះ៖

ក. សូមបើក​រូបភាព​ដែល​អ្នក​ចង់​ដាក់ ឬប្តូរ​គែម រួចសូម​បង្កើត Layer ថ្មី ដោយចុច Ctrl + Shift + N ឬ Layer  Menu > New Layer

ខ. បន្ទាប់មក​សូម​​ជ្រើស​យកឩបករណ៍ rounded rectangle ពី​ប្រអប់​ឩបករណ៍  (tool box)

ហើយសូម​ select លើ  rounded rectangle tool រួចជ្រើសយក​ radius (ចំនួនជាភីចស៊ែល)​  ដែលអ្នក​ចង់ដាក់​ទៅលើ​រូបភាព

គ. សូមគូរ rounded rectangle ទៅលើ​រូបភាព​របស់អ្នក​ ដោយឈរ​លើ layer ដែល​បាន​បង្កើត​ថ្មី (នៅខាងលើ) ។ បញ្ជាក់៖ មិនមាន​ការចាក់ពណ៌​បំពេញ​​ទេ… ក្នុងរូប​ខាងក្រោម​គ្រាន់តែ​បង្ហាញ​ពី​អ្វី​ដែល​មាន​ក្នុង​នោះ​តែប៉ុន្នោះ។

ឃ. នៅឯ Layers palette សូម​បន្ថយ​ត្រង់ Fill % ឲ្យដល់​សូន្យ (០) ហើយ​សូមចុច​លើ Paths tab រួច​ចុច​ Mouse ស្តាំ (Right click) លើ path នោះ និង​ចុចលើ Make Selection

 

 

បន្ទាប់​មក នឹង​មានផ្ទាំង Pop up មួយ​លោត​ឡើងមក ត្រង់ Feather Radius សូមកំណត់​លេខ 0 និងធីក​យក Anti–aliased

ង. ដំណាក់កាល​ចុងក្រោយ  សូម​ចូលទៅកាន់ Edit > Copy Merged ឬ Select យក Layer ទាំងពីរ រួចចុច CTRL + E  នោះ​លោកអ្នក​នឹងទទួល​បានរូបភាព​មួយ ដែល​មានគែមរាង​មូល​ ដោយងាយស្រួល។

 

អានថែមទៀត

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ …

23 មតិ

  1. ហ៊ើយ​! សរសេរ​អី​ទេ​មើល​មិន​យល់​! ហើយ​រូប​ អត់មាន​បង្ហាញ​តាម​លំដាប់​លំដោយ​ទេ​ គ្រាន់​តែ​សរសេរ​ៗ​ចឹង​ គ្មាន​នរណា​គេ​មើល​យល់​ទេ​ មើល​យល់​តែខ្លួន​ឯង​! គួរ​តែដាក់​រូប​មក​បង្ហាញ​ផង​

    • បាទ! ប្រហែលជាមកពីមានបញ្ហារូប ព្រោះកាលមុន​ដាក់នៅ server ផ្សេង!…តែឥឡូវបានប្តូរហើយ.. សូមអរគុណដល់ការ​រិះគន់ ដ៏ចុកចាប់នេះ (ជាលើកទី១ របស់សំបុកអាយធី!)

  2. លើកទីមួយហើយ ដែលគេថា វ៉ិបសាយ សំបុកអាយធី!…… ហាហាហហា

  3. ពិតជាពិបាកយល់មែនឬ?

  4. មិនដាក់ឲ្យគ្នាស្រួលយល់ផងទេ

  5. ហេហេ… ដាក់តើ…តែប្រហែលជា server… រក្សាទុករូបនោះ មានបញ្ហា.. តែបានប្តុឬហើយឥឡូវ… អីដែលចុក ..គឺគាត់លែងស៊ុតៗៗ យកៗៗ..ហ្មង!ហាហា

  6. ហាហា…ដូចគុំគ្នាពីកាល??

  7. ដឹងថីបានអ្នកសរសេរបែបចងកំហឹងចឹងទេ?

  8. មកពីម្នាក់នឹងខំបើកហ្វូតូសប់មកហាត់ធ្វើតាមចង់កន្លះម៉ោងហើយ តែនៅតែមើលមិនយល់ ធ្វើមិនដូច :))

  9. ហហាហា…មែនចឹងណាអ្ហី?

  10. អរគុណ​សម្រាប់​ការ​កែ​សម្រួល​ ពេល​នេះ​មើល​យល់​ហើយ​ ព្រោះ​តែ​មាន​រូប​^^ មុន​នេះ​ខ្ញុំ​រក​កន្លែង​ Fill ទៅ​ ០ នោះ​មិន​ឃើញ​សោះ​ មិន​ដឹង​ថា​ចង់​មាន​ន័យ​ថា​ Fill មួយ​ណា​។ ពេល​នេះ​យល់​ហើយ​ 😀

  11. តិច…. អ្នកនិយាយនឹងទេដឹង? ហាហា(ថាលេងទេ)

  12. និយាយប៉ុណ្ណឹងហើយនៅមិនដឹងទៀត =))

  13. ពេលកែហើយប្រាប់ផង ចាំចូលទៅមើលម្តងទៀត 🙂

  14. មើលមិនយល់ធ្វើមិនកើត

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.