របៀប​បង្កើត​រូបភាព​បក ក្នុង Photoshop

សំបុកអាយ​ធី សូមលើក​ការរចនា​ដោយ​ប្រើប្រាស់​កម្មវិធី Adobe Photoshop ងាយៗ​មក​បង្ហាញ​ជូន​លោកអ្នក​ដែល​មាន​ចំណូលចិត្ត​ខាង​រចនា​រូបភាព នោះគឺ​​របៀប​បង្កើត​រូបភាព​បក ក្នុង Photoshop។

ចំណាំ៖ ប្រសិន​បើអ្នក​ប្រើ Warp filter នោះវានឹង​ដំណើរការ​សម្រាប់​តែ Photoshop CS2 ឬកំណែប្រែ​ខ្ពស់ជាងនេះ​តែ​​ប៉ុន្នោះ។

ជាដំបូង​សូមបើក​កម្មវិធី Photoshop រួចបើក​រូបភាព​ដែល​អ្នកចង់​រចនា ឬដាក់ Effect ទៅលើ។ បន្ទាប់មកសូម​​ដោះសោរ (unlock) background layer ។ ដើម្បីដោះសោរ សូមចុចពីរដង (double click) លើ lock icon ក្នុង layers palette នោះ (សូមមើលរូប)។

 

ក. សូមប្រើឩបករណ៍ Rectangular Marquee  (ដើម្បីគូរ​ប្រអប់បួនជ្រុង)

សូមចុច Shift key ឲ្យជាប់ កំឡុងពេលចុច។ សូម Select ​យក square area ហើយដាក់​លើ​ទីតាំងណាមួយ​នៃរូប​ភាព​របស់អ្នក (រូបដែលបាន​បើក)។

ខ. សូមប្រើ ឩបករណ៍ Gradient  (G)

ដោយប្រើ​ពណ៌ សនិងខ្មៅដើម្បី​គូរ​ (black and white gradient) ដែលជា​ពណ៌ដើម (Default) បើអ្ន​ក​មិនបានកែប្រែទេនោះ។

គ. សូមចុច Ctrl+D ដើម្បី​ដក select (deselect)

នូវទីតាំង​ដែលបាន select ហើយចូលទៅកាន់ Edit > Transform > Warp ឬ CTRL + T  ចុច Mouse ស្តាំ => Wrap សូម​ពិនិត្យ​រូប រួចអនុវត្តន៍​តាមបីជំហាន (ក, ខ និងគ)៖

ឥឡូវនេះ​សូមទាញ​រូប ពីក្រោម​ឡើង​មកលើ បញ្ឆិត (ដូចរូបខាងក្រោម) រួចចុច Enter

ដើម្បីទទួលបាន​រូប​ភាពដូចកុហកពិតៗ សូមបន្ថែម​ស្រមោល​ដល់​រូបភាពនេះ (drop shadow) ដោយចូលទៅកាន់ Layer > Layer Styles > Blending Options ។ តែប៉ុន្នេះ​លោកអ្នក​នឹង​ទទួលបាន​រូបភាព​ ដែល​ដូចជា បក​ចេញពី​បន្ទះ​អ្វីមួយចឹង!

សម្រាប់សំនួរ និង​មាន​បញ្ហា​កំឡុងពេល​អនុវត្ត៍ សូមចោលជាមតិ​ … សំបុកអាយធី សូមសន្យាថា នឹង​ឆ្លើយ​តប​ឲ្យ​បានរហ័ស​បំផុត​តាមតែ​អាច​ធ្វើទៅបាន។ សូមអរគុណ!

អានថែមទៀត

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ …

6 មតិ

  1. អត់មានអ្នកចាប់អារម្មណ៍ទេ?

  2. បង​អើយ​ ប្រកាស​នេះ​ក៏​មើល​រូប​អត់​ឃើញ​ដែរ​ >.<

  3. OK… កែរួចហើយ…សូមអរគុណ!

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.