គន្លឹះខ្លីៗ ក្នុងការ​ប្រើប្រាស់ WordPress

ដោយ​មានសំណូមពរ​ពី​ប្រិយមិត្ត ​សំបុកអាយ​ធីសូម​លើកយក​គន្លឹះខ្លី​ក្នុងការ​ប្រើប្រាស់ WordPress.org ដែលជាចម្ងល់ដ៏សំខាន់​របស់​ម្ចាស់​សំណូមពរ។ ក្នុងនោះរួម​មាន​៖

១. ការបង្ហាញពីរបៀបដាក់រូបសម្បនិម្មិត (Gravatar)

ការដាក់រូបសម្បនិម្មិតគឺជាផ្នែក​ដ៏ល្អមួយ​ក្នុងការ​បង្ហាញ​ពី​រូបភាព​ដែលអាចជាឡូហ្គូ ឬរូបតំណាង​ដែល​នឹង​បង្ហាញ​ទស្សនិកជន ឲ្យស្គាល់​កាន់​តែច្បាស់ ជាជាង​ការប្រើប្រាស់​រូប​ដែលផ្តល់​ដោយប្រព័ន្ធ WordPress

រូបតំណាងដែលផ្តល់ដោយ WordPress

ដើម្បីអាចរូបតំណាង​ផ្ទាល់ខ្លួនបាន​ សូមចូលទៅកាន់​គេហទំព័រ http://en.gravatar.com/

រួចចុចលើ Login / Sign Up =>

សូមបញ្ចូល Email (ដែលប្រើ​សំរាប់ Comment ក្នុងវ៉ិបសាយ) រួចចុច Signup
សូមចូលទៅ Email Address របស់អ្នក​រួចចុច Link សំរាប់ Confirm

នោះរូបភាពរបស់អ្នកនឹងតភ្ជាប់​ជាមួយ រូប Gravatar របស់អ្នកជាមិនខាន

២. ការបង្ហាញជូនពី​ការកែ​ប្រែតំណភ្ជាប់​អចិន្ត្រៃយ៍ (Permalink)

ការបង្ហាញ​ពី​តំណភ្ជាប់អចិន្ត្រៃយ៍​ជាគន្លឹះ​ដ៏ល្អ​មួយ​ដែលអាចជួយឲ្យ Search Engine របស់គេហទំព័រ​អ្នក​បានខ្ពស់។

ដើម្បី​ផ្លាស់ប្តូរ​តំណ​ភ្ជាប់នេះ សូម​លោកអ្នក​ចូលទៅ​កាន់ Dashboard => Permalink

អ្នកអាចជ្រើសរើសយកជម្រើសណាមួយក៏បាន

ជាទូទៅ៖ គឺ Default (រាប់ចំនួន Post) ឬអ្នកអាចប្រើ Custom Structure ដែលអ្នក​អាច​ដាក់ប្រភេទ File អីក៏បាន (តាមរូបគឺ *.asp)។

បន្ទាប់ពីជ្រើសរើសហើយ សូមចុច Save Change

បន្ទាប់ពី​បានកែប្រែ (ខុសពី Default) វានឹង generate code ស្រដៀងនេះ

<IfModule mod_rewrite.c>
RewriteEngine On
RewriteBase /
RewriteRule ^index.php$ - [L] RewriteCond %{REQUEST_FILENAME} !-f
RewriteCond %{REQUEST_FILENAME} !-d
RewriteRule . /index.php [L] </IfModule>

# BEGIN WordPress
<IfModule mod_rewrite.c>
RewriteEngine On
RewriteBase /
RewriteRule ^index.php$ - [L] RewriteCond %{REQUEST_FILENAME} !-f
RewriteCond %{REQUEST_FILENAME} !-d
RewriteRule . /index.php [L] </IfModule>
# END WordPress

ហើយ​អ្នកចាំបាច់ត្រូវ​ចំលងកូដ (ស្រដៀងខាងលើ) ចូលទៅ​កែនៅក្នុង Database គឺ File .htaccess (នៅក្នុង /public_html)។

បើក File .htaccess 

អានថែមទៀត

របៀប​ដាក់​ប្រកាស​ដោយ​ស្វ័យប្រវត្តិ​ពី WordPress ទៅ​កាន់​ហ្វេសប៊ុក

ចំពោះ​លោកអ្នក​​ដែល​បាននឹង​​កំពុង​ប្រើប្រាស់ ឬ​ទើបចាប់ផ្តើម​សិក្សា​ពី WordPress ប្រាកដជា​ចង់ដឹង​ពី​គន្លឺះពិសេស​៖ របៀប​ដាក់​ប្រកាស​ដោយ​ស្វ័យ​ប្រវត្តិ​ពី WordPress ទៅកាន់ហ្វេសប៊ុក។ នេះជា​វិធីសាស្រ្ត​ដ៏ល្អ​មួយ​ដែល​នឹង​ជួយ​លោកអ្នក​ក្នុង​ការ​ដាក់​ប្រកាស (Post) ឬចែករំលែក​​ប្រកាស​របស់​អ្នក​​ទៅ​កាន់​ហ្វេសប៊ុក​ជារឿយៗ។ លោកអ្នកអាច​សាកល្បង​ប្រើ Add link to facebook …

5 មតិ

  1. អរគុណហើយបង ធ្វើបានហើយ

  2. ញ៉ុមចូលចុះឈ្មោះ រួចហើយ ធ្វើម៉េចទៀតទៅបង ចំពោះ gravatar ហ្នឹងបង?

  3. រួចហើយប៉ុន្តែ នៅតែអត់ចេញរូបដដែលហ្នឹង?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.