របៀប​តំឡើង​ Theme ក្នុង WordPress Blog

សំបុកអាយ​ធី​សូម​លើក​យក​វិធី​ងាយៗ ដែលជាសំណូមពរ​របស់​ប្រិយមិត្ត​អ្នកអាន​របស់សំបុកអាយធី និងសូមជូន​ដល់​លោកអ្នក​ដែល​កំពុង​តែ​រៀនប្រើ WordPress Blog ដំបូងៗ។ សង្ឃឹមថានេះ​អាចជាគន្លឺះ​ដ៏​ល្អ និង​ងាយស្រួល​មួយ​សម្រាប់​អនុវត្តន៍ សូមតាមដានជាមួយ​យើងខ្ញុំដូច​ខាងក្រោម៖

ជំហាន​ក្នុង​ការ​តំឡើង WordPress themes:

ក) របៀបទី១: (យកប្រើ​ស្រាប់ពី WordPress.org)

១. សូមបើក Dashboard (Back-End សម្រាប់​កែប្រែ) ហើយ​សូមចុចលើ Themes ដែល​ស្ថិតនៅ​ខាង​ក្រោម Appearance រួចសូមចុចលើ Install Themes tab។ បន្ទាប់មកសូមឈរ​លើ Install Themes tab រួចចុចលើ Upload ដើម្បី​បញ្ចូល Theme របស់អ្នក​ ឬក៏អាចប្រើ​ការ​ស្វែងរក​តាមប្រភេទ ពណ៌ ទំហំជាដើម….។

how-to-install-themes-in-wordpress-1

២. ប្រសិន​បើអ្នក​ចង់​ប្រើ Newest themes ដែល​ផ្តល់ដោយទីតាំង WordPress Theme សូមចុចលើ Newest option នោះ​វានឹង​បង្ហាញ​ដូចរូបខាងក្រោម។

how-to-install-themes-in-wordpress-2

៣. បន្ទាប់ពីចុច​លើ​ប៊ូតុង Install នោះ theme ចូលទៅ​កាន់ទីតាំង folder Theme របស់អ្នក។  សូមចាំថា៖ លោកអ្នក​មិនទាន់​ប្រើ Theme នោះ​បាន​នៅឡើយទេ ដរាបណា​អ្នក​មិនទាន់បាន activate។ សូមចុចលើប៊ូតុង Active ដើម្បី​ប្រើ Theme សម្រាប់ Blog របស់អ្នក។

how-to-install-themes-in-wordpress-3

៤. ក្រោយពីចុចលើប៊ូតុង Activate អ្នកនឹងឃើញ​រូបភាព​ Style រូបភាព​ និងទម្រង់មួយចំនួនដូចរូបខាងក្រោម។

how-to-install-themes-in-wordpress-4

ខ) របៀបទី២៖ (ទាញយក រួចអាប់ឡូត​ចូលវិញ)

១. សូមទាញយក (Download) theme ដោយគ្រាន់តែ​​ស្វែងរក​នៅក្នុង Google សម្រាប់ WordPress themes ឥតគិតថ្លៃ (Free) រាប់ពាន់​តាម​តែលោកអ្នក​ចង់បាន។  មុននឹង​លោកអ្នក​សម្រេចចិត្ត​ថា នឹង​យក​ Theme មួយណាមកប្រើ សូមចុចលើ Preview ដើម្បី​មើល​បញ្ជាក់សិនថា​តើ​វា​ពិតជាត្រូវចិត្ត​អ្នក​ហើយ ឬនៅ? លោកអ្នកអាច​ទាញ​យក Theme ទាំងបាន​ជាលក្ខណៈ File * .zip។

គេហទំព័រសម្រាប់ទាញយក http://www.freewpthemes.net/
គេហទំព័រសម្រាប់ទាញយក http://wptemplates.org/

២. សូមបើក Dashboard រួចចុចលើ Themes ដែលស្ថិតនៅក្រោម Appearance បន្ទាប់មក​សូមចុចលើ Install Themes tab ហើយសូម​ជ្រើស​យក Upload Option រួចសូមចុចលើ​ប៊ូតុង Choose File ហើយ​ទៅរក​ទីតាំង​ដែល​លោកអ្នក​បានទាញ​យក Theme (ដែលជា​ប្រភេទ​ File *.zip បន្ទាប់មកទៀត​សូមចុចលើប៊ូតុង Install Now។

how-to-install-themes-in-wordpress-5

៣. បន្ទាប់ពីចុចលើប៊ូតុង Install សូមបន្តអនុវត្តន៍​ដួចជំហានទី ៣ និងទី៤ខាងលើ ជាការស្រេច​

អានថែមទៀត

គន្លឹះកំណត់ SEO Friendly URL ក្នុង WordPress

ជាទូទៅ នៅពេល​ដាក់​ប្រកាស (Post) ម្តងៗ​នៅ​ក្នុង WordPress លោកអ្នក​ប្រហែល​ជានិយម​ប្រើ​លេខ ជំនួស​ឲ្យ​ការ​សរសេរ​អក្សរ​ នៅ​ក្នុង URL ។ ទម្រង់​ខ្លី ដែល​ប្រើប្រាស់​លេខ ID ជំនួស​ឲ្យ​អក្សរ​នេះ ផ្តល់​ភាព​ងាយស្រួល …

4 មតិ

  1. គួរឲ្យចាប់អារម្មណ៍ណាស់

Leave a Reply