វិធី​បញ្ឈប់​ការ​រំខាន​ពីទាមទារ​ Restart ក្រោយពេល Update Window

តើ​លោកអ្នក​កំពុង​តែ​ធុញទ្រាន់​នឹងការ​ទាមទារ​ឲ្យ​លោកអ្នក​ Restart ម៉ាស៊ីន​ បន្ទាប់ពី​​លោកអ្នក​បានអាប់ឌេត​វីនដូអ៊ីចភី? ជាធម្មតា​​រាល់ពេល​ដែល​លោកអ្នក​អាប់ឌេត​វីនដូ​រួចហើយ វាតែងតែទាមទារ​ដូច្នេះ។

ការទាមទារ​ឲ្យ Restart

សំបុកអាយធី​សូមលើកយក​វិធី​ដ៏ងាយ​ស្រួលមួយ​មកបង្ហាញជូន​ដូចខាងក្រោម៖

ជំហានទី១៖ សូមបើក Notepad

(កម្មវិធីមានស្រាប់ក្នុងវីនដូ) ដោយចុចប៊ូតុង Start > Run > “Notepad”

សូមចូលក្នុង Notepad រួចវាយ Command  net stop wuauserv  (ដូចរូប)។ បន្ទាប់មក​សូមរក្សាទុក File នោះ។

ជំហានទី២៖

សូមរក្សា File ទុកជា​ប្រភេទដំណើរការបាន (executable batch file) ដែលនឹងអាច​ដំណើរការ​ ពេលដែល​ចុចពីរដង​លើ File នោះ។ ធ្វើដូចនេះ​ដើម្បី​បញ្ឈប់នូវ​សេវា​អាប់ឌេតរបស់​វីនដូ​ដោយស្វ័យប្រវត្តិ។ សូមចំនាំថា៖ ត្រង់ Save as type ត្រូវកំណត់ថា “All Files” បើមិនដូច្នេះ​ទេ​លោកអ្នកនឹង​បង្កើត File *.txt ជាមិនខាន។ សូមរក្សាវាជា “.bat” ឧទាហរណ៍៖ “stop this.bat” ដូចបានបង្ហាញ​ខាងលើ។

ជំហានទី៣៖

តាមរូបខាងក្រោម នេះជា File stop this.bat ដែលមានទំហំតូច​ត្រឹមតែ ១៨បៃត៍​តែប៉ុន្នោះ (18 bytes) ។ នៅពេលដែល​វីនដូ បង្ហាញ​ផ្ទាំង​ដែលទាមទារ​ឲ្យអ្នក​ Restart នោះ សូមចុចពីរដងលើ File stop this.bat  ដើម្បីដំណើរការ command (ដែលបានសរសេរនៅ​ក្នុង Notepad) និងបញ្ឍប់សេវាកម្មនោះ។ លោកអ្នក​នឹងលែងទទួលបាន​ការផ្ទាំង​រំខាន​នោះ​ទៀតហើយ។ សេវាកម្មនេះនឹង​ចាប់​ផ្តើម​សារជាថ្មី នៅពេល​ដែលអ្នក Restart កុំព្យូទ័រ ។ សូមតំឡើង​ការអាប់ឌេតនោះ​ជាការស្រេច។

 

អានថែមទៀត

ឧបករណ៍ពិសេសៗ​ប្រើសំរាប់ Recovery Password ក្នុង Windows

នៅក្នុងប្រព័ន្ធប្រតិបត្តិការវីនដូ មានវិធីជាច្រើនសំរាប់រកមកវិញ (Recovery) នូវលេខ ឬពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ (User) ឬ អភិបាល (Administrator) ដែលបានបាត់ ឬភ្លេច ។ ពេលខ្លះ​លោកអ្នក​អាចភ្លេច លេខសម្ងាត់​ពេល​ដែល​លោកអ្នក​បានប្តូរ​នាពេលណាមួយ ដើម្បីដោះស្រាយ​បញ្ហា​ដែល​អាចនឹង​កើតឡើងនេះ …

5 មតិ

  1. តើលោកអ្នកកំពុងតែធុញទ្រាន់នឹងការទាមទារឲ្យលោកអ្នក Restart ម៉ាស៊ីន បន្ទាប់ពីលោកអ្នកបានអាប់ឌេតវីនដូអ៊ីចភី?

  2. អាចបញ្ឈប់បានជាតែការអាប់ដេតវិនដូរ ហើយចំណែកឯជានឹងកម្មវិធីផ្សេងទៀតដែរទាមទារអោយ Restart អាចប្រើជាមួយនឹង .bat បានអត់បង?

  3. មិនបានទេ! នេះជា command សម្រាប់វីនដូតែប៉ុន្នោះ!

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.