របៀប​បង្កើត និង​បង្ហោះ​វ៉ិបសាយ​ដោយ​ឥតគិតថ្លៃ

លោកអ្នក​ធ្លាប់បានសិក្សា និងអនុវត្តន៍​ពី របៀប​បង្កើត Blog រួចមកហើយ។ បន្តពីនេះ សំបុកអាយធីសូមទាញ​ចំណាប់អារម្មណ៍​លោកអ្នក​មកលើការ​បង្កើត និង​បង្ហោះ​វ៉ិបសាយដោយ​ឥតគិតថ្លៃ​វិញម្តង។ ក្នុងនេះ យើងសូមលើក​យក​ការបង្កើត​វ៉ិបសាយ​ដោយប្រើ CMS (Joomla) និងបង្ហោះដោយ​ប្រើ 000webhost ដែលជាគេហទំព័រ​​មួយ​ដែល​អនុញ្ញាតឲ្យអ្នក​ធ្វើការ​បង្កើត និងបង្ហោះ​ដោយឥតគិត​ថ្លៃ។

 

គេហទំព័រដើម

 

ជាដំបូងសូមចូលទៅកាន់គេហទំព័រ​ 000webhost ដោយវាយ http://www.000webhost.com/ (រូបខាងលើ) រួចចុចលើ​លើប៊ូតុង Sign Up ដើម្បីចុះឈ្មោះ និង​បង្កើតគណនី។

 

ចុះឈ្មោះ

 

បន្ទាប់មក​ សូម​លោកអ្នកបំពេញនូវ​ព័ត៌មាន​មួយចំនួន​ដែលគេ​ត្រូវការ ដូចខាងក្រោម រួចហើយសូមចុចលើប៊ូតុង Create My account៖

 

បំពេញតាមរូបខាងលើ នូវព៍ត៌មានរបស់អ្នក

 

សូមរង់ចាំប្រហែលជា ៣០វិនាទី

 

នោះលោកអ្នកនឹង​ទទួលបាន​នូវគណនី​ថ្មីមួយ(រួមមាន Domain និងទំហំ Hosting ) ដែលបង្ហាញពី​ព័ត៌មាន​​របស់ Domain និង Hosting របស់អ្នក

 

មកដល់ចំនុចនេះ អ្នកនឹងទទួលបាន Domain និង Hosting រួចជាស្រេច នៅតែអាប់​ឡូត​កញ្ចប់ Joomla ឬ WordPress តែប៉ុន្នោះ។ សូមចុចលើ Enter Control Panel ដូចរូបខាងក្រោម

ចូលទៅកាន់ Control Panel ដើម្បីអាប់ឡូត

បន្ទាប់ពីចូលទៅកាន់ Control Panel បានហើយ សូមលោកអ្នក​បង្កើត​ Database មុននឹងអាចដាក់ Joomla ឬ WordPress បាន។

 

វាលោតបង្ហាញពីព័ត៌មាន របស់ Database របស់អ្នក

 

ការបង្កើត Database បានរូចហើយ សូមអាប់ឡូត Joomla ចូលតាមរយៈ File Manager

 

សូមវាយ Password ដែលអ្នកបានដាក់ នៅពេល Login ដំបូង (មិនមែន Database Password ទេ)

សូមចុចលើ public-html ដើម្បី អាប់ឡូត Joomla ឬ wordpress

 

ក្រោយពីអាប់ឡូតរួចមក សូមអនុវត្តន៍ពីរបៀបតំឡើង (Joomla) ដូចខាងក្រោម៖

 

សូមចុចលើ«Remove Installation Folder» ដើម្បីអាចចាប់ផ្តើមប្រើ Joomla បាន

 

សូមចុចលើ  Site ដើម្បីចូលទៅមើល Front-End គេហទំព័រដែលមាន Template ស្រាប់ (Default)ឬ Administrator ដើម្បី ចូល ទៅកាន់ Back-End កែប្រែអត្ថបទ ឬដូរ Template ជាដើម។

 

ដូច្នោះលោកអ្នក នឹងទទួលបាន Domain name និង Hosting ដោយមិនចាំបាច់អស់ប្រាក់ សូម្បី ០.១ ដុល្លារ។

អានថែមទៀត

គន្លឹះ​បង្កើត​គេហ​ទំព័​រ​ស្តង់ដារ​ដោយ​ប្រើ Needly

អ្នក​អាច​បង្កើត​គេហទំព័រ ឬប្លក់​មួយ​បាន​ដោយ​ងាយ ទោះ​លោកអ្នក​មិនចេះ​សរសេរកូដ​​ក៏ដោយ ។ ជាមួយ Needly លោកអ្នក​គ្រាន់តែ​ទាញ និង​ទម្លាក់ (Drag & Drop) តាម​ចំណូល​ចិត្ត​នៃ​ការ​រចនា​របស់​លោកអ្នក ដើម្បី​ទទួល​បាន​ទំព័រ​មួយ​ដ៏ស្រស់ស្អាត ។ Needly …

12 មតិ

  1. សុធីតា

    តើពិតជាអាចបង្ហោះជូមឡាបានមែនរឺ?ខ្ញុំធ្លាប់សាកល្បងបង្ហោះតែមិនបានជោគជ័យទេ!

  2. can you help me please, how can i input in top blank
    http://www………..?

  3. ខ្ញុំអត់យល់ត្រង់ Joomla Installation ! តើបងអាចលំអិតត្រង់នេះបន្តិចបានទេ?

    • តើមានបញ្ហាត្រង់ណាដែរ? ក្នុងចំនុចនេះ គឺគ្រាន់តែយើង​ចង់ប្រាប់ពីវិធីតំឡើងតែប៉ុន្នោះ… គ្រាន់តែមើលរូប ក៏អាចយល់បានដែរ.. សូមព្យាយាមម្តងទៀត.. ឬដាក់ជាសំនួរមក​ឲ្យចំៗ ចំនុច ខ្ញុំនឹងព្យាយាម​ឆ្លើយតប​វិញ ឲ្យបាន​លឿនបំផុត!

  4. សួស្ដី តើ​មាន​ស្គាល់ ល្អជាង​ហ្នឹង​ដែរ​ឬ​ទេ ដូចជា មាន​ទំហំ Hosting ធំជាងហ្នឹង សូម​អរគុណបាទ 😀

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.