វិធី​កាត់យក​រូបភាព​ពីវីដេអូ មកជា Layer

សំបុកអាយធី សូមលើកយកវិធីងាយៗក្នុងការកាត់រូបភាព​ ឬទាញរូប​ភាព​ចេញ​ពីវីដេអូ មកធ្វើជារូបសន្លឹក (ពីមានចលនា មកគ្មានចលនា)។ លឺតែប៉ុន្នេះ តើលោកអ្នកអាចស្មានបាន​ដឹងទេថា តើគួរ​ធ្វើតាមរបៀបណា?

…. យើងអាចកាត់រូបភាពចេញពីវិដេអូ​បានតាមច្រើនរបៀប៖

  1. ចាក់វីដេអូ រួចចំលងស្រ្គីន (Play and Capture) ដោយប្រើ PintScreen Keyboard ឬ Snipping Tool (គុណភាពរូប​មិនសូវច្បាស់ និងមិនអាចលម្អិតរូបភាពបាន)
  2. កាត់យករូបភាព ដោយប្រើប្រាស់កម្មវិធី Photoshop (អាចយករូបភាពបានជាលក្ចណៈ កំទេច Layer)

*** ចំពោះវិធីទី១ ពិតជាងាយស្រួលណាស់មែនទេ? ដូច្នេះ​សំបុកអាយធី​សូមលើកយកវិធីទី២ គឺការទាញយករូបភាព​ដោយប្រើប្រាស់​កម្មវិធី Adobe Photoshop  ដែលត្រូវការលក្ខ័ណមួយចំនួន៖

  • ត្រូវមានកម្មវិធី Quick Time ចាប់ពីកំណែទី ៧.១ ឡើងទៅ
  • Support តែ File ប្រភេទ *.mov, *.avi, *.mpg, *.mpeg, *.mp4

បន្ទាប់ពីលោកអ្នកបានតំឡើងកម្មវិធី Quick Time និង បំលែងវីដេអូរបស់អ្នកទៅជា​ប្រភេទណាមួយ​ដែលមាននៅខាងលើ​រួចរាល់​ហើយ សូមលោកអ្នក​បន្តអនុវត្តន៍ជាមួយ​យើងបន្តទៀត ពីការកាត់រូបក្នុងកម្មវិធី Photoshop វិញម្តង។ ជំហានដំបូង សូមចូលទៅកាន់ File => Import => Video Frames to Layer

 

Import Video
Support File
អាចបញ្ចូលបានតាមពីររបៀប

 

ចាប់អូស Play ដោយប្រើ Shift Key
វានឹងបង្ហាញ Layer ជាច្រើនដែលបានអង្កត់តាមរយៈ Frame

ដូច្នេះ​លោកអ្នក​​អាច​ធ្វើការ​ជ្រើសរើស​យក Layer ណាមួយ​ដែល​លោក​អ្នក​ចង់បាន។ អ្វីដែល​ពិសេស​បំផុតនោះ​គឺ រូបភាព​វីដេអូ​អ្នកច្បាស់កំរិត​ណា => រូបភាពរបស់អ្នកច្បាស់ដូច្នោះដែរ។

អានថែមទៀត

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.