របៀប​ទាញ​ទិន្នន័យ​ពី ​Database ​មក​បង្ហាញ​លើ​ Table

បន្ទាប់ពីលោកអ្នក​បានបង្កើត Database និង Table រួចមក នា​ពេល​នេះ​សំបុកអាយធី​សូម​​លើក​​យក​​របៀប​​ទាញ​យក​​ទិន្នន័យ​​មក​​បង្ហាញ​​លើ Table ជា​លក្ខណៈសាមញ្ញ​ដោយប្រើ PHP Script។

ចំណាំ៖ ដើម្បីអាចធ្វើដូចនេះបានអ្នកចាំបាច់ត្រូវមាន

  • Database
  • Table (ដែលមានទិន្នន័យ) ក្នុង Database
  • Table សំរាប់ដាក់តំលៃដែលបានទាញមក ជា PHP ឬ HTML File

ឬអានទីនេះ

ជំហានដំបូងអ្នកត្រូវដឹងថាៈ

  1. បើក Connection របស់ MySQL Database
  2. កំណត់ Database
  3. ប្រើប្រាស់ SQL Query Statement (Select)
  4. បិទ Connection

ជំហានទី២៖ Connect ទៅកាន់ MySQL

ដើម្បី Connect ទៅកាន់ MySQL បាន អ្នកត្រូវប្រើប្រាស់ mysql_connect() function ដែលមាន Syntax ដូចខាងក្រោម៖

mysql_connect(hostname, username, password)

  • hostname: ឈ្មោះរបស់ Server (ឧ. localhost សំរាប់ប្រើក្នុងម៉ាស៊ីនយើងផ្ទាល់)
  • username: ឈ្មោរបស់អ្នកប្រើ phpMyAdmin សំរាប់ Login ចូលទៅ Database  (ជាធម្មតាយើងប្រើ root)
  • password: លេខសំងាត់សំរាប់ Login ចូលទៅ Database (មិនបំពេញទេ ករណីប្រើក្នុង Local Machine)
<?php
	@$con=mysql_connect(localhost,"root","");

	if(!$con)
	{
		die("Error to establish database");
	}

ជំហានទី៣៖ ប្រើ mysql_select_db() function

អ្នកអាច Connect ទៅកាន់ Database បានហើយ ឥឡូវសូម​កំណត់ Database វិញម្តង ដោយប្រើ mysql_select_db() function

<?php
	@$con=mysql_connect(localhost,"root","");

	if(!$con)
	{
		die("Error to establish database");
	}

	@$db=mysql_select_db(db_mem);

	if(!$db)
	{
		die("Unable to access database");
	}

ជំហានទី៤៖ ទាញ​ទិន្នន័យ​ពី Database

បន្ទាប់មកទៀត យើងនឹងប្រើប្រាស់ mysql_query() function សំរាប់ដំណើរការ (execute) SQL Statement។ ការប្រើប្រាស់ គឺសំរាប់​ទាញ​ទិន្នន័យ​ពី Database យកមកបង្ហាញលើ Table

<?php
	@$con=mysql_connect(localhost,"root","");

	if(!$con)
	{
		die("Error to establish database");
	}

	@$db=mysql_select_db(db_mem);

	if(!$db)
	{
		die("Unable to access database");
	}

	$query = "SELECT * FROM meminfo";
	$result = mysql_query($query,$con);

	if(!$result)
 	{
  		die(mysql_error());
 	}

	echo "<table align='center' border='1px' cellpadding='20px'>";

	echo
		"
		<th bgcolor='blue'>ID</th>
		<th bgcolor='blue'>First Name</th>
		<th bgcolor='blue'>Last Name</th>";

	while($row = mysql_fetch_array($result))
	{
	echo "<tr><td>$row[0]</td><td>$row[1]</td><td>$row[2]</td></tr>";

	}
	echo "</table>";

ជំហានចុងក្រោយ

យើងចាំបាច់ត្រូវបិទ connection ដោយប្រើ mysql_close() function

<?php
	@$con=mysql_connect(localhost,"root","");

	if(!$con)
	{
		die("Error to establish database");
	}

	@$db=mysql_select_db(db_mem);

	if(!$db)
	{
		die("Unable to access database");
	}

	$query = "SELECT * FROM meminfo";
	$result = mysql_query($query,$con);

	if(!$result)
 	{
  		die(mysql_error());
 	}

	echo "<table align='center' border='1px' cellpadding='20px'>";

	echo
		"
		<th bgcolor='blue'>ID</th>
		<th bgcolor='blue'>First Name</th>
		<th bgcolor='blue'>Last Name</th>";

	while($row = mysql_fetch_array($result))
	{
	echo "<tr><td>$row[0]</td><td>$row[1]</td><td>$row[2]</td></tr>";

	}
	echo "</table>";
	mysql_close($con);
	unset($con);
?>

សូមតេស្តកូដរបស់អ្នក ដោយចូលទៅ Browser => វាយ http://localhost/display_data/index.php

  • display_data: ឈ្មោះ Folder ដែលបង្កើតសំរាប់ផ្ទុក File index.php
  • index.php: ឈ្មោះ File ប្រភេទនេះនឹង​ចូលដោយ​ស្វ័យប្រវត្តិ​ គ្រាន់តែវាយ http://localhost/display_data/

លទ្ធផលសំរេច

4 មតិ

  1. ខ្ញុំប្រើទម្រង់ PHP Jump in and Jump Out កាត់បន្ថយមិនសូវប្រើ echo និង សញ្ញា ”

    ID
    First Name
    Last Name

Leave a Reply